Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ទស្សនា​ទិដ្ឋភាព នៃ​ការ​ដាក់​តាំងពិព័រណ៍​សំរាម ដែល​រដ្ឋបាល​ក្រុង​ព្រះសីហនុ ផ្តល់​សិទ្ធិផ្តាច់មុខ ជូន​ក្រុមហ៊ុន KSWM ស្វាគមន៍​”​សង្ក្រាន​សមុទ្រ​” ឆ្នាំ​២០១៩..!

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ ថ្លែង​ស្វាគមន៍ ចំពោះ​រដ្ឋបាល​ក្រុង​ព្រះសីហនុ ដែល​បាន​អនុញាត​សិទ្ធិផ្តាច់មុខ ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម KSWM ដាក់​តាំងពិព័រណ៍​សំរាម​ដ៏​ធំ​ជាថ្មីទៀត នៅតាម​ចិញ្ចើមផ្លូវ​មួយចំនួន នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ នៅមុន​ពិ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នឹង​ចូលមក​ដល់​នៅ​ពាក់កណ្តាល​ខែ​មេសា​នេះ​។​

​ការតាំងពិព័រណ៍​សំរាម​នេះ ធ្វើឡើង​ស្របពេល រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​ត្រៀម​រៀបចំ “​សង្ក្រាន្ត​សមុទ្រ​” សម្រាប់​ផ្តល់ជូន​ភ្ញៀវ​ទេសចរ​​ជាតិ​និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​ទី​១៤~១៥~១៦ ខែ​មេសា ឆ្នាំ​២០១៩​នេះ​។​

​សូម​ទស្សនា​ទិដ្ឋភាព នៃ​ការ​ដាក់​តាំងពិព័រណ៍​សំរាម ជាមួយ​គេហទំព័រ “CEN.COM.KH” ដែល​រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​ផ្តល់​សិទ្ធិផ្តាច់មុខ ជូន​ក្រុមហ៊ុន KSWM ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា “​សង្ក្រាន​សមុទ្រ​” ឆ្នាំ​២០១៩..!​ ៕ ដោយ ៖ ដែន សីមា

 

spot_img
×