Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ចោទ​ថា ឈ្មួញ​រកស៊ី​ឈើ​ឈ្មោះ ម៉ាប់ កំពុង​ចល័ត​រថយន្ត​ដឹក​ឈើ​ចេញ​ទៅ​វៀតណាម តាម​ច្រក​ស្រុក​ពេជ្រ​ជ្រា​ដា​

spot_img

​ខេត្ត​មណ្ឌលគិរី​ ៖ មន្ត្រី​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ណា​ម​លៀរ ដឹកនាំ​ដោយ លោក វុ​ធ សា​រុំ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា​ឆ្នាំ​២០១៩​នេះ បាន​កំពុង​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​រុករក រថយន្ដ​ដឹកឈើ ដែល​កំពុង​តែ​ដឹក​ជញ្ជូន​ចល័ត​ឈើ ដើម្បី​យក​ទៅ​លាក់ទុក តាម​មូលដ្ឋាន​មួយចំនួន បន្ទាប់​មក​បន្ត​ដឹក​ឆ្លងដែន ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម តាម​ច្រករបៀង​មួយចំនួន នា​ស្រុក​ពេជ្រា​ដា នៃ​ខេត្ត​មណ្ឌលគិរី​។​ ​ទាក់ទិន​បទល្មើស​ព្រៃឈើ​នេះ បើ​តាម​សេចក្តីរាយការណ៍​មកពី​ស្រុក​ប៊ូ​ស្រា ក៏​បានឲ្យ​ដឹង​ដែរថា រាល់ថ្ងៃ​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ ឈ្មោះ សារឿ​ន ម៉ាប់ គឺជា​ឈ្មួញ​ដុះ​ស្លែ​មួយរូប ស្ថិតក្នុង​ចំណោម​ឈ្មួញ​រកស៊ី​ឈើ​ច្រើន​ទៀត ដែល​ក​ត្រៀម​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ប្រមាណ ១០​គ្រឿង តាមរយៈ​ឡាន ឡង់​គ្រីស័រ ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម​។​

​ត្រង់​ចំណុច​នេះ​ប្រភព​បានឲ្យដឹងថា ចំពោះ​រថយន្ដ​ដឹកឈើ​ខុស​ច្បាប់​ខាងលើ​នេះ គឺ​កំពុង​លាក់​ពួន​នៅ​ព្រៃ​ចំការកៅស៊ូ នៅ​ចំណុច​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។​

​បញ្ហា​នេះ លោក វុ​ធ សា​រុំ នាយក​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ណា​ម​លៀរ បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា​នេះ ក្រុមការងារ​របស់​លោក បាន​ចុះ​ល្បាត នុង​កំពុង​ជិះ​រុករក​រថយន្ដ​ល្មើស​ដឹកឈើ​ទាំង​នោះ នៅ​តាម​ចំណុច​សង្ស័យ​នានា ដែល​អាច​មាន​រថយន្ត​របស់​ឈ្មួញ​ឈើ ឈ្មោះ ម៉ាប់ នោះ​កំពុងតែ​ធ្វើការ​លាក់ទុក​។ ប៉ុន្តែ​លោក​ថា រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​ព័ត៌មាន​ពី​មន្ត្រី របស់​លោក​រាយ​ការ​ថា បាន​រក​ឃើញ​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដែល​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​មក​មន្ត្រី​ជំនាញ​នៅឡើយ​ទេ​។​

​យ៉ាងនេះក្តី តាម​សេចក្តី​រាយ​ការ​ចុង​ក្រោយ​ពី​ប្រជាពលរដ្ឋ និង​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ នៅ​ស្រុក​ពេជ្រ​ជ្រា​ដា បានឲ្យដឹងថា ពេល​នេះ​ឈ្មួញ​រកស៊ី​ឈើ ឈ្មោះ ម៉ាប់ បាន​បញ្ជា​កូនចៅ​ឲ្យចេញ​ទៅចល័ត​រថយន្ត ដឹក​ឈើ​ប្រមាណ​ជា ១០​គ្រឿង​នោះ ចេញ​ពី​មួយ​កន្លែង ទៅ​មួយ​កន្លែង​ទៀត ដើម្បី​គេច​កម្លាំងចម្រុះ និង​ពី​មន្ត្រី​ជំនាញ​ដែនជម្រកសត្វព្រៃ​ចុះ​ល្បាត​។​

​យ៉ាងណា​ក៏ដោយ​ចុះ អ្នកយក​ព័ត៌មាន​គេហទំព័រ ” CEN.COM.KH” ប្រចាំ​ខេត្ត​មណ្ឌលគិរី មិនទាន់​មាន​ប្រភព​អាចទាក់ទង បុគ្គល​ឈ្មោះ សារឿ​ន ម៉ាប់ ដែល​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ បាន​ចោទប្រកាន់​ថា ជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​នៅ​ស្រុក​ពេជ្រ​ជ្រា​ដា ខេត្ត​មណ្ឌលគិរី ដើម្បី​បំភ្លឺ​បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ​៕​ដោយ​៖ ដែន សីមា​

spot_img
×