Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​ព្រះ​បដិមា ធ្វើ​ពី​ស្ពាន់​ប្រមាណ​ជិត ៤០០​អង្គ នៅ​វត្ត​ព្រែក​ហូរ​

spot_img

កណ្តាល​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល រាយការណ៍​ពី​ករណី​អំពើ​លួច​ព្រះ​បដិមា (​ធ្វើ​ពី​ស្ពាន់​)​ប្រមាណ​ជិត ៤០០​អង្គ កាលពី​ថ្ងៃ​ទី​២៨ មីនា ២០១៩ វេលា​ម៉ោង​២ នៅ​ចំណុច​វត្ត​ព្រែក​ហូរ ស្ថិតក្នុង ភូមិប​ត្តា​ជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​សម្ភារៈ​បាត់បង់រួមមានរូបព្រះ​បដិមា (​ស្ពាន់​)​ប្រហែល​ពី​៣០០ ទៅ​៤០០​អង្គ​។ វត្ថុតាង​ចាប់យក រូប​ព្រះ​បដិមា​(​ធ្វើ​ពី​ស្ពាន់​)២៦​អង្គ​។​

​នៅ​មុនពេល​កើតហេតុ គណ​:​កម្ម​ការ​វត្ត បាន​យក​រូប​ព្រះ​បដិមា​ចំនួន​៥.០០០​អង្គ ដាក់​នៅក្រោ​បល្ល័ង្ក​ព្រះ​ជា​យូរ​មក​ហើយ មិន​ដែល​មាន​ការបាត់​បង់​ឡើយ​។ លុះដល់​ថ្ងៃ​ទី​២៨​ខែ​ឆ្នាំ​ដដែល វេ​ម៉ោង​១៩ ស្រាប់តែ​ឃើញ​ឈ្មោះ​ខូវ ម៉េង​ហាក់ ហៅ​សាក់ បាន​យក​រូប​បដិមា​ចំនួន​២៦ អង្គ ដូច​បាន​ចាប់យក​ខាងលើ​មក​ប្រគល់ឲ្យ ឈ្មោះ​មឿន វាសនា ជា​កូនសិស្ស​លោក​ទើប​ដឹងថា មាន​ការ​បាត់​រូប​បដិមា ខាងលើ ហើយ​គណ​:​កម្ម​ការ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ចុះ​ធ្វើ​ការស្រាវជ្រាវ ៕​ ​ដោយ​៖​កូឡាប​

   

spot_img
×