Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រាលកូន​ម្នាក់​បាន ២៦ ថ្ងៃ ស្រាប់តែ​ស្ត្រី​បង់​ក្លា​ដេស​ម្នាក់​នេះ បន្ត​ឈឺពោះ ហើយ​សម្រាល​បាន​…​កូនភ្លោះ ២​នាក់​ទៀត​!

spot_img

​តាម BDNews24.com នោះ Arifa Sultana Iti អាយុ ២០​ឆ្នាំ នៅ​ភូមិ Shyamlagachhi ភាគ​និរតី​បង់​ក្លា​ដេស បាន​បង្កើត​បាន​កូនភ្លោះ​បន្ទាប់​ពី​ទើប​សម្រាល​បាន​កូន​ម្នាក់​នៅ​មុន​នោះ​… ២៦​ថ្ងៃ ។

​ស្វាមី​ឈ្មោះ Iti Sumon Biswas ឲ្យដឹងថា នាង​បាន​សម្រាលកូន​ដំបូង​នៅ​មន្ទីរពេទ្យ​មហាវិទ្យាល័យ Khulna កាលពី​ថ្ងៃ​ទី ២៥ កុម្ភៈ ។ ព្រោះ​កើត​ពុំ​គ្រប់​ថ្ងៃ​ខែ វា​ទើប​បាន​ចេញពី​បន្ទប់​ថែទាំ​ពិសេស​មក​ផ្ទះ ។​

​នៅ​ថ្ងៃ​ទី ២២ មីនា នាង​បាន​ឈឺពោះ​ម្តងទៀត ហើយ​ក៏​បញ្ជូន​ទៅ​ពេទ្យ Ad-Dwin គេ​បាន​វះកាត់​សង្គ្រោះ​ហើយ​នាង​ក៏​បង្កើត​បាន​កូន​២​នាក់​ទៀត គឺ​ស្រី​មួយ ប្រុស​មួយ ។​

​គ្រូពេទ្យ​និយាយថា នេះ​ជា​ករណី​កម្រ ព្រោះ​នាង​មាន​ស្បូន​ដល់​ទៅ​…២ ៕ ចន្ទ្រា​

spot_img
×