Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ចូលរួម​ប្រយុទ្ធប្រឆាំង អំពើរ​ជួញដូរ មនុស្ស​គ្រប់​រូបភាព តាម​ភារកិច្ច​មុខសញ្ញា និង ឆន្ទៈ​រៀងៗ​ខ្លួន​

spot_img

​សៀមរាប​ ៖ ដើម្បី​ទប់ស្កាត់​ការ​ការជួញដូរ​មនុស្ស និង អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​ស្ត្រី និង កុមារ តាម​គ្រប់​រូបភាព មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ស្នើ​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ចូលរួម​ប្រយុទ្ធប្រឆាំង អំពើរ​ជួញដូរ មនុស្ស​គ្រប់​រូបភាព តាម​ភារកិច្ច​មុខសញ្ញា និង ឆន្ទៈ​រៀងៗ​ខ្លួន និង ឆ្លើយតប ទៅ​នឹង​ការជួញដូរ​មនុស្ស និង អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។​

​ឆ្លង​តាម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ឆ្នាំ​២០១៩ របស់​គណៈកម្មាធិការ​ប្រយុទ្ធ ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត​សៀមរាប​អស់​រយៈពេល​មួយ​ព្រឹក​ពេញ ក្រោម​អធិបតីភាព​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ជា​អនុប្រធាន អចិន្ត្រៃយ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៩ ខែ មីនា ឆ្នាំ​២០១៩​នេះ ។​

​ឆ្លង​តាម​ការ​ធ្វើ​នូវ​បទ​អន្តរាគមន៍​របស់​ក្រុមការងារ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស របស់​ស្រុក​វ៉ារិន ស្រុក ក្រឡាញ់ និង ស្រុក​ស្រីស្នំ ព្រម​ទាំង​លើក​ជា​សំណួរ និង ការឆ្លើយតប​ទៅ​បញ្ហា​មួយចំនួន ដែល​អង្គប្រជុំ​លើកឡើង ធ្វើឲ្យ​កិច្ចប្រជុំ​កំណត់បាន នូវ​បញ្ហា​ប្រឈម និង ទិសដៅ​សម្រាប់​អនុវត្ត​បន្ត ក៏​ដូច​ឆ្នាំ​បន្តបន្ទាប់​រួចមក លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង ជា​ប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បាន​ធ្វើការ​បូកសរុប​លទ្ធផល​នៃ​កិច្ចប្រជុំ ដោយ​បាន​ផ្តោត​ទៅលើ​លទ្ធផល​ដែល​អនុវត្ត​បាន យុទ្ធសាស្ត្រ​ប្រឆាំង​ការជួញដូរ​មនុស្ស ការការពារ ស្តារនីតិសម្បទា សមា​រណកម្ម និង មាតុភូមិនិវត្តន៍ ការងារ​កិច្ច​យុត្តិធម៌ និង កិច្ចសហប្រតិបត្តិការ ព្រមទាំង​ការងារ​បណ្តុះបណ្តាល លើកកម្ពស់​សមត្ថភាព​ទៀតផង ។​

​មានប្រសាសន៍​នោះ​លោកស្រី ជូ ប៊ុន​អេង ក៏​បាន​បញ្ជាក់​គោលបំណង និង ការបង្ហាញ​អំពី​ឆន្ទះ​មុះ មុត​របស់​រាជ រដ្ឋាភិបាល​កម្ពុជា ក្នុង​ការទប់ស្កាត់ ការបង្ក្រាប ការផ្តន្ទាទោស​ជនល្មើស និង ការជួញដូរ​មនុស្ស និង អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង បំផុស​ការយល់ដឹង ការ​ប្រុងស្មារតី និង ធ្វើ​សកម្មភាព​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព ។ លោកស្រី ក៏​បាន​បន្តទៀតថា ដើម្បី​ទប់ស្កាត់​ការ​ការជួញដូរ​មនុស្ស និង អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​ស្ត្រី និង កុមារ តាម​គ្រប់​រូបភាព សំខាន់​តាម​ទីកន្លែង​ណា​ដែល​ងាយ​រងគ្រោះ តាម​តួនាទី ភារកិច្ច លទ្ធភាព សមត្ថភាព ការសហការ និង រួមចំណែក​ដោយ​ឆន្ទៈ​និង​មនសិការ ព្រមទាំង​ធ្វើ​ការពង្រីក​ការយល់ដឹង និង ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ និង វិសាលភាព​នៃ​បទល្មើស​ជួញដូរ​មនុស្ស និង កិច្ច​ប្រឹងប្រែង​របស់​រា​ជ​រដ្ឋាភិបាល និង ដៃគូរ​ពាក់ព័ន្ធ ក្នុង​ការឆ្លើយតប និង ការចូលរួម​ទាំងអស់​គ្នា ព្រមទាំង​ត្រូវ មានការ​ប្រុងប្រយ័ត្ន នូវ​គ្រប់​ល្បិចកល​ជនល្មើស និង ត្រៀម​ខ្លួន​ឲ្យបាន​ល្អ ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង អំពើរ​ជួញដូរ មនុស្ស​គ្រប់​រូបភាព តាម​ភារកិច្ច​មុខសញ្ញា និង ឆន្ទៈ​រៀងៗ​ខ្លួន និង ជម្រុញ​ធ្វើ​សកម្មភាព​ប្រកបដោយ​ឆន្ទៈ ឆ្លើយតប ទៅ​នឹង​ការជួញដូរ​មនុស្ស និង អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។​

​លោកស្រី ជូ ប៊ុន​អេង ក៏​បាន​បញ្ជាក់​ផង​ដែរ តាមរយៈ​នៃ​ការបង្ហាញ​របាយការណ៍​របស់ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប ព្រមទាំង​បទ​អន្តរាគមន៍​តាម​បណ្តា​ស្រុក គឺ​បាន​បង្ហាញ​អំពី​លទ្ធផល​ការ ងារ​ប្រយុទ្ធ ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨ ការឆ្លុះ​បញ្ចាំង​នូវ​បទពិសោធន៍ បញ្ហា​ប្រឈម ការផ្តល់​យោបល់ អនុសាសន៍​របស់​ក្រុមការងារ​ថ្នាក់​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង អ្នកពាក់ព័ន្ធ​ផងដែរ ។ ក្នុងនោះ​លោក​ជំទាវ​ក៏​បាន​លើ​ផងដែរ ពី​ទុក្ខ សោ​ក​របស់​ពលរដ្ឋ​ខ្មែរ​យើង​ដែល​រងគ្រោះ ដោយ​ការជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស ដោយ​ការប្រថុយប្រថាន ក្នុង​ការចាញ់បោក​មេខ្យល់ ដែល​ជា​បទពិសោធន៍ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង បាន​យល់​ជ្រួតជ្រាប ពី​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ការកេងប្រវ័ញ្ច​ពលកម្ម និង ផ្លូវភេទ ដែល​ជា​មិនមែនជា​រឿង​បុគ្គល​ណា​ម្នាក់ គឺជា​ភារកិច្ច​យើងទាំងអស់គ្នា​ត្រូវធ្វើ​ការចូលរួម ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​ស្ត្រី និង កុមារ ទៅ​តាម​គ្រប់​រូបភាព ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល (​ធ្វើការ​ក្នុង​ស្រុក​ក៏​ល្អ​ប្រសើ បើ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ត្រូវ​មាន​សុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ​) ។​

​លោកស្រី ជូ ប៊ុន​អេង ក៏​មាន​សង្ឃឹម​ជឿជាក់ថា ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ ខេត្តសៀមរាប ពិត​នឹង​ទទួលបាន​នូវ​ជ័យលាភី​ប្រចាំឆ្នាំ ព្រមទាំង​បាន​ផ្តល់​នូវ​អនុសាសន៍ និង បទពិសោធន៍​ល្អៗ ព្រមទាំង​វិធានការ​មួយចំនួន សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ថ្នាក់ក្រោម​ជាតិ ជា​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅតាម​មូលដ្ឋាន ឲ្យទទួល​បាន​ជោគជ័យ ៕​ ​ដោយ​៖​កូឡាប​

 

spot_img
×