Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​បុរស​វ័យ ៧៤ ឆ្នាំ មាន​ប្រពន្ធ​អាយុ ២១​ឆ្នាំ អួត​យ៉ាង​ក្តែងៗ​ថា ៖ ខ្ញុំ​ស្រឡាញ់​ចរិត​មាយា​ទ រូបរាង​…​ពេល​និយាយ​គម្លាត​វ័យ គាត់​បើកភ្នែក​ធំៗ ហើយ​ពោល “​សួរថា​អ្នកណា​មិន​ចង់បាន​ស្រី​វ័យក្មេង​ជាង​នោះ​!?”

spot_img

​ពិត​ជា​ហេតុការណ៍​កក្រើក​មួយ សម្រាប់​កម្មវិធី​ទូរទស្សន៍​ពិតៗ ព្រោះ​គូស្នេហ៍​ចិត​បួន​-​ម្ភៃ​មួយ​នេះ​បាន​ចុះឈ្មោះ​ចូល​រួម ។ តាម​ការប្រកាស​នោះ​កម្មវិធី​នេះ​នឹង​ថត​យក​រូបភាព​នៃ​ជីវិត​ពិត​របស់​មនុស្ស​ប្រុស​ស្រី​ច្រើន​នាក់​រួមទាំង​ពោល​ដែល​ពួកគេ​រួម​ភេទ​ផង ។​

​ប្តី​ប្រពន្ធចិត​បួន​-​ម្ភៃ​មួយ ។​

​រីឯ​គូស្នេហ៍​ចិត​បួន​-​ម្ភៃ​មួយ​នេះ​នឹង​រស់នៅ​ក្នុង​ផ្ទះ​មួយ​ត្រូវបាន​គណៈមេប្រយោគ​ជ្រើសរើស​ឲ្យ​ក្នុងអំឡុងពេល ២-៣​សប្តាហ៍ ហើយ​ព្រមព្រៀង​ថា​រាល់​សកម្មភាព រួម​ទាំង​ការ​រួមភេទ នឹង​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​របស់​កម្មវិធី ។​

​អ្នក​ទាំង​២​ថា ទោះ​បី​ត្រូវ “​ឃ្លាំមើល​” ក៏​គេ​នៅតែ​រីករាយ ។ ពួក​គេ​សង្ឃឹមថា​នឹង​ប្រឹង “​បន្ត​ពូជ​” ឲ្យបាន​កូន​ម្នាក់​ក្នុង​អំឡុងពេល​នោះ ។​

​ចំណែក​នារី​ម្ភៃ​មួយ​ហ៊ាន​អះអាងថា ៖ នាង​ពុំ​អាច​ដើរ “​ច្រឡំ​” ផ្លូវ​ទៅ​តាម​បុរស​ក្មេងៗ​ទេ (​បេក្ខជន​ដទៃ​ទៀត​នៃ​កម្មវិធី​) ។ នាង​ថា ៖ “​ពួកគេ​នៅ​ក្មេងៗ​គ្មាន​អ្នកណា​សល់ ឬ​ពាក់​វ៉ែនតា ។ ហេតុ​នេះ​ពុំ​មាន​…​ឱកាស​ឆក់យក​ខ្ញុំ​បាន​ទេ​! ។ ខ្ញុំ​ចង់​មានគភ៌​បង្កើតកូន ។ ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងឡាយ​មុននេះ ច​ចាម​អារាម​ថា ខ្ញុំ​មាន​បំណង “​មិនល្អ​” នឹង​ស្វាមី​ខ្ញុំ Milojko -​ត្រូវ​នឹង​ឲ្យ​ច្បាស់ រវាង​ខ្ញុំ​នឹង​គាត់​គឺ​ស្នេហា​បរិសុទ្ធ​!​។​

​នាង​ក៏​បញ្ជាក់បន្ថែម ៖ ខ្ញុំ​ចូល​ចិត្ត​តែ​បុរសៗ​មាន​វ័យ​ចំណាស់​! ។ រីឯ​បុរស​ចិត​បួន Milojko វិញ​ក៏​បង្ហាញ​ប្រាប់ថា ៖ ខ្ញុំ​ត្រូវ​បាន​ទាក់ទាញ​ដោយ​ចរិតល្អ​របស់​នាង និង​សម្ផស្ស​ផងដែរ ។ លោក​ពោល​ហាក់ដូចជា​ចង់​ឆ្លើយ​ទៅ​កាន់​មនុស្ស​ភាគច្រើន​ផងដែរ​ថា ៖ មាន​ប្រុស​ណា​ដែល​មិន​ចូលចិត្ត​ដៃគូ​ក្មេង​ជាង​ខ្លួន​នោះ​!? ៕ ចន្ទ្រា​

spot_img
×