Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាការិនី​រត់​ម៉ា​រ៉ា​តុង​ចិន ព្រោះ​តែ​ចង់​ឈ្នះ​បាន​លប​បន្លំ​ជិះ​កង់ ចុង​ក្រោយ​រង្វាន់​ក៏​មិនបាន ហើយ​ថែមទាំង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​លេង​វិញ្ញាសារ​នេះ​អស់​…​មួយជីវិត​

spot_img

​​ស្រី​ត្រកូល​ម៉េង​ម្នាក់​នៅ​ថ្ងៃទី ២៤ មីនា បាន​បន្លំ​ជិះ​កង់​ពណ៌​បៃតង ខណៈ​ពេល​ចូលរួម​ប្រកួត​ពានរង្វាន់​ម៉ា​រ៉ា​តុង​អន្តរជាតិ​ពី​ខេត្ត Chauzhon នៅ​ខេត្ត Jiagsu នៅ​ប្រទេស​ចិន ។ នៅ​ពេល​អ្នក​ឃ្លាំ​មើល​ម្នាក់​សំឡឹង​ឃើញ​នាង​ម៉េង​ក៏​ចុះ​ពីលើ​កង់​តាម​សំណូមពរ​របស់​មនុស្ស​នេះ តែ​ក្រោយមក​នាង​បន្ត​បន្លំ​ជិះ​កង់​ទៀត ។​

​នាង​បាន​ដល់ទី​ក្រោយ​ការ “​រត់​-​ជិះ​កង់​” ក្នុង​រយៈពេល ៥​ម៉ោង ៣៨​នាទី ៣៦​វិនាទី ប៉ុន្តែ​លទ្ធផល​នេះ​ពុំ​ត្រូវ​បាន​ទទួលយក​ទេ ។​

​លើស​ពី​នោះ​ទៀត​នៅ​ថ្ងៃ​ទី ២៦ មីនា គណៈកម្មាធិការ​រៀបចំ​បាន​ចេញ​ប្រកាស​ដោយ​លើកឡើងថា ៖ នាង​ម៉េង​បាន​បំពាន​បទ​កំណត់ ហើយ​ហាម​មិនឲ្យ​ចូលរួម​ក្នុង​វិញ្ញាសា​រម៉ា​រ៉ា​តុង​អស់​មួយ​ជីវិត ។​

​គួរកត់សម្គាល់​ថា ការរត់​ម៉ា​រ៉ា​តុង​នៅ​ចិន តែង​កើត​មាន​រឿង​កេង​បន្លំ​ពុំ​ឈប់ឈរ ជាអាទិ៍​ការប្រកួត​នៅ​សឺ​ជាំ​ង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ មាន​មនុស្ស​ជាង ២៥០​នាក់ បាន​បន្លំ​…​ដើរ​ផ្លូវ​កាត់​! ៕​ ចន្ទ្រា

spot_img
×