Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ផ្ទុះ​គ្រាប់ មិន​ស្គាល់​ប្រភេទ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​

spot_img

​ខេត្ត​បន្ទាយមានជ័យ​៖ តាម​ព័ត៌មាន​បឋម នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១ និង​២០​នាទី មាន​ករណី​ផ្ទុះ​គ្រាប់ (​មិន​ស្គាល់​ប្រភេទ​) ត្រង់​ចំណុច​គោក​អា​ឡោក​ខាងលិច​ឈាង​ខាងត្បូង ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក បន្ទាយមានជ័យ ។​

​អាជ្ញាធរ​មីន​កម្ពុជា​បានឲ្យដឹងថា ជនរងគ្រោះ​ទី​១ ឈ្មោះ នឹម ថួ​ត (​ប្តី​) ភេទ​ប្រុស អាយុ​១៧ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជនរងគ្រោះ​ទី​២ ឈ្មោះ ភា ផាន (​ប្រពន្ធ​) ភេទ​ស្រី អាយុ ២០​ឆ្នាំ បាន​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​។ ហេតុការណ៍​នេះ​កើតឡើង​ដោយសារ​ជនរងគ្រោះ​ដើរ​បេះ​បន្លែ​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ (​មិន​ស្គាល់​ប្រភេទ​) ហើយក៏​បាន​រើស​យក​បោះ​ទៅលើ​គល់ឈើ​បណ្តាលឲ្យ​គ្រាប់​ផ្ទុះ​ឡើង​។ បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូរី​ ៕ ​ដោយ​:​កូឡាប​

spot_img
×