Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី បានប្រកាស​បញ្ចប់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវដែក​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់​រេល​វេ របស់លោក គិត ម៉េង​

spot_img

​ថ្ងៃ​នេះ​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី បានប្រកាស​បញ្ចប់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវដែក​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់​រេល​វេ របស់លោក គិត ម៉េង​មូលហេតុ ក្រុមហ៊ុន​មិន​បាន​ធ្វើ​អ្វី​សោះ​លើ​វិស័យ​នេះ​ក្នុង​រយះពេល​១០​ឆ្នាំ​មកនេះ​។​

​សូម​អបអរសាទរ​ចំពោះ​ការសម្រេចចិត្ត​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​រឿងនេះ ហើយ​រំពឹង​ថា​ប្រជាជន​កម្ពុជា​នឹង​បាន ឃើញ​នូវ​ការធ្វើដំណើរ​តាម​រថភ្លើង​ដោយ​ស្អាតបាត​ឡើងវិញ ព្រោះ​សមិទ្ធិផល​នេះ​ខ្មែរ​រុងរឿង​តាំងតែ​ពី​ទស្សវត្ស​៦០​មកម្ល៉េះ​?
​ជយោ​! ជយោ​! «​រាជ​អយស្ម័យយាន​កម្ពុជា​» មិនមែន​« រ៉ូយ៉ាល់ រេល​វេ​» ស្អី​គេ​នោះ​ទៀត​ទេ​!!​។​

​ការ​ថ្លែង​យ៉ាង​ដូច្នេះ​របស់​សម្តេច​តេជោ ហ៊ុន សែន ធ្វើឡើង​ក្នុង​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើ​ក​ទី​១៨ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ថ្លែងថា រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់ ការធ្វើ​អាជីវកម្ម​លើ​ផ្លូវដែក​របស់​ក្រុមហ៊ុន Royal Railway របស់​អ្នកឧកញ៉ា គិត ម៉េង ដោយ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន រង់ចាំ​រក​ក្រុមហ៊ុន​ថ្មី​មក​វិនិយោគ ធ្វើឲ្យ​ផ្លូវដែក​កាន់តែ​ប្រសើរ​។​

​សម្តេច​តេជោ​ប្រមុខរាជរ​ដ្ឋាកម្ពុជា​បាន​ថ្លែងថា ការសម្រេច​ប​បញ្ចប់​ការធ្វើ​អាជីវកម្ម​នេះ មិនមែន​ជា​កំហុស​របស់​ឧកញ៉ា គិត ម៉េង នោះទេ តែ​ជា​ការរក​វិធី​ធ្វើឲ្យ​ប្រសើរលើ​ផ្លូវដែ​ករប​ស់​កម្ពុ​ជា ហើយក៏​ជួយ​សម្រួល​បន្ទុក​របស់​អ្នកឧកញ៉ា គិត ម៉េង ផងដែរ បន្ទាប់ពី​ក្រុមហ៊ុន​វិនិយោគ​ដែលជា​ដៃគូ គឺ​ក្រុមហ៊ុន Toll Railway ដកខ្លួន​ចេញពី​កម្ពុជា ក្នុង​គម្រោង​ផ្លូវ​ដែក​នេះ​។​

​សម្តេច​តេជោក៏បាន​ប្រកាស​ឲ្យមាន​ការដេញថ្លៃ​វិនិយោគ​លើ​ផ្លូវ​រថភ្លើ​ង​ជាថ្មី គឺ​បើក​ចំហរ​ឲ្យ​គ្រប់​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ មិនមែន​ចង​មុង​ដេញថ្លៃ​ដូច​មុន​ទៀត​ទេ និង​ជំរុញ​ឲ្យ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រជុំ​ជាមួយ​ក្រុមហ៊ុន Royal Railway ដើម្បី​ដោះស្រាយ​សំណង​ផលប៉ះពាល់​ជូន​ដល់​អ្នក​ឧកញ៉ា គិត ម៉េង ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្លូវដែក របស់​យើង​រាជរដ្ឋាភិបាល សម្រេច​បញ្ចប់​ការធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន Royal Railway Cambodia ក្នុង​ប្រតិបត្តិការ​ផ្លូវដែក​។ រាជរដ្ឋាភិបាល​សម្រេច​ប្រគល់ ការគ្រប់គ្រង​ផ្លូវដែក ទៅឲ្យ​ក្រសួង​សាធារណការ និង​ដឹ​កញ្ជូន​ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​នីតិវិធី​គ្រប់គ្រង​ដំណើរការ​ឡើងវិញ មុន​នឹង​ឈាន​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ ជ្រើសរើស​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព និង​បទពិសោធន៍​គ្រប់គ្រាន់ មក​សហការ​ជាមួយ​រាជរដ្ឋាភិបាល​សំដៅ​ធ្វើឲ្យ​ប្រព័ន្ធ​ផ្លូវ​ដែកកម្ពុជា ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ មាន​លក្ខណៈ​ទំនើប​ជឿនលឿន​ក្នុង​ការដឹកជញ្ជូន​ទំនិញ អ្នកដំណើរ​ប្រកបដោយ​ជឿជាក់​»​។​

​សម្តេច​តេជោ​បាន​ថ្លែងទៀតថា «​ខ្ញុំ​សុំ​បញ្ជាក់​បន្តិច​ដើម្បី​ជៀសវាង​ការភាន់ច្រឡំ ណាមួយ​ទៅលើ​ឧកញ៉ា គិត ម៉េង ។ រឿងនេះ​វា​ដូច្នេះ អ្វីដែល ហ៊ុន សែន សង្ស័យ​គឺ​វា​កើត​ឡើង​ពិតមែន ។ ខ្ញុំ​ឃើញ​ផ្លូវ​វា​មិន​ទៅ​មុខ​។ ពីមុន​ទោះ​មានការ​ដាច់​ក្តី ដោយ ប៉ុល ពត ក្តី​ក៏​នៅ​ដំណើរការ ប៉ុន្តែ​ដល់​ប្រទេស​សន្តិភាព​បែរជា​ដំណើរការ​អត់​បាន​។ ខ្ញុំ​សួរ​ថា មូលហេតុ​អី​? គ្រាន់តែ​ចរចា​ចាប់ផ្តើម ហើយ​យើង​ទទួល​ចេញ​ខាងក្នុង​១​ឆ្នាំ ២​លាន​ដុល្លារ​ស្រេច​ទៅហើយ គ្មាន​នរណា​គេ​រកស៊ី​អីចឹង​ទេ​។ លុប​កុងត្រា​ចោល ហើយ​សង​លុយ​ទៅ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​វិញ​»​។​

​ក្នុងឱកាស​នោះ​ផងដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ស្នើ​ទៅ​ឯកអគ្គរដ្ឋទូត​ចិន វៀតណាម និង​ជប៉ុន ជួយផ្តល់​ក្បាលម៉ាស៊ីន​រថភ្លើង និង​ទូរថភ្លើង​ទោះ​ចាស់ក្តី​ដល់កម្ពុជា ដើម្បី​អាច​ដាក់​ដំណើរការ និង​អភិវឌ្ឍន៍​ផ្លូវដែក​របស់​កម្ពុជា​។ ខណៈ​នាយករដ្ឋមន្ត្រី​ថៃ បាន​ផ្តល់​ក្បាលរថភ្លើង​ឲ្យ​កម្ពុជា យកមក​ប្រើប្រាស់​ផងដែរ ដើម្បី​ដាក់​ដំណើរការ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ និង​អ្នកដំណើរ ភ្ជាប់​ផ្លូវ​ដែក​នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​ថៃ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការកោតសរសើរ​នូវ​វីរភាព របស់​សម្តេច​ព្រះ​បម​រតន​កោដ នា​ទសវត្សរ៍​៨០ និង​ដើម​ទសវត្ស៍​៩០ ដែល​មាន​ដំណើរកា​ររ​ថ​ភ្លើង​យ៉ាង​ល្អ បើទោះបី​សម័យ​នោះ​មិន​ទាន់ មាន​សន្តិភាព​ពេល​លេញ​ក៏ដោយ ប៉ុន្តែ​កម្ពុជា​បច្ចុប្បន្ន​មាន​សន្តិភាព​ពេញលេញ​ហើយ តែ​ផ្លូវ​រថភ្លើង​មិនទាន់​ដំណើរការ​ល្អ​ទៀត ដូច្នេះ​ទាមទារ​ឲ្យមាន​ការ កែសម្រួល​ថ្មី​៕​ ដោយ​:​កូឡាប​

    

spot_img
×