Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ មហិច្ឆតា​កាន់តែ​ធំ​កាន់តែ​រង​សម្ពាធ​ច្រើន ដូច្នេះ​អ្នក​ត្រូវ​អត់ធ្មត់​ស៊ូទ្រាំ​ទើប​សង្ឃឹម​បាន​ជោគជ័យ​។ ថ្ងៃនេះ​ពុំ​ល្អប្រសើរ​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​។ មនោសញ្ចេតនា រួមជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​កសាង​ផែនការ​ក្នុង​អនាគត​ក៏​ជា​វិធី​ជួយ​ឲ្យ​មនោសញ្ចេតនា​អ្នក​ទាំង​២ កាន់តែ​ផ្សាភ្ជាប់​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ត្រូវ​យកចិត្តទុកដាក់​ជាង​ក្នុង​ការងារ​កុំ​ធ្វេស​ប្រហែល​នាំ​ឲ្យ​កើតមាន​ផលវិបាក​ធ្ងន់ធ្ងរ​។ ថ្ងៃនេះ​ពិបាក​មានឱកាសរ​កលា​ភ​ចូល ដូច្នេះ​ចាយវាយ​ត្រូវ​គិតគូរ​ឲ្យ​សមស្រប​។ មនោ​ស​ញ្ចេ​នា អាកប្បកិរិយា​សោះអង្គើយ​គ្រប់យ៉ាង​របស់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ធ្វើ​ឲ្យ​អ្នក មាន​អារម្មណ៍​មួម៉ៅ​និង​អស់សង្ឃឹម​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ​។ ចង់​ឲ្យ​ការងារ​ល្អប្រសើរ​ជាង​មុន ចាំបាច់​អ្នក​ត្រូវ​រក​វិធី​ធ្វើ​ឲ្យ​ប្រសើរឡើង​ទំនាក់ទំនង​ជាមួយ​អ្នក​រួម​ការងារ ប្រសិន​មានការ​គាំទ្រ​ពី​គេ​គ្រប់យ៉ាង​ប្រាកដជា​នឹង​ងាយស្រួល​។ ពុំ​សមស្រប​វិនិយោគ ព្រោះ​ប្រឈម​នឹង​ការបរាជ័យ​យ៉ាង​អាម៉ាស់​។ មនោសញ្ចេតនា ពេល​នៅតែ​ម្នាក់ឯង នឹង​ជួយ​ឲ្យ​អ្នក​យល់ និង​ចេះ​គោរព​មនោសញ្ចេតនា ដែល​គូស្នេហ៍​ផ្តល់​ឲ្យ​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ឡើង​ខ្ពស់​។ រាសី​ឡើង​ខ្ពស់ ជួប​ការលំបាក​ក្នុង​ការងារ​តែងមាន​អ្នក​ជួយ​យកអាសា​។ វិនិយោគ​មានឱកាស​ល្អ ត្រូវ​ចេះ​ក្តាប់​យក​ឲ្យ​ទាន់ពេល​។ មនោសញ្ចេតនា ចង់​ឲ្យ​ទំនាក់ទំនង​កាន់តែ​ស្និទ្ធស្នាល​អ្នក​គួរ​ឧស្សាហ៍​ដើរ​កម្សាន្ត​ជាមួយគ្នា និង​រក​ពេល​ល្អ​បង្ហាញ​ទឹកចិត្ត​ចំពោះ​ដៃគូ​។ ទិស​ល្អ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​គាប់ប្រសើរ​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ គួរ​ប្រយ័ត្នប្រយែង​ក្នុង​គ្រប់​សកម្មភាព ដើម្បី​បញ្ចៀស​ចូល​អន្ទាក់​របស់​គូសត្រូវ​។ ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ល្បែងស៊ីសង​គ្រប់​ប្រភេទ ព្រោះ​អាច​ប្រឈម​នឹង​ការជាប់​ទោស​។ មនោសញ្ចេតនា មនុស្ស​ដែល​អ្នក​លួច​ស្រឡាញ់ បង្ហាញ​អាកប្បកិរិយា​ព្រងើយកន្តើយ​មិន​យល់ចិត្ត ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​អស់សង្ឃឹម នឿយណាយ​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ល្អ​មធ្យម​។ មានឱកាស​ដើម្បី​ពង្រីក​បន្ថែម​វិស័យ​ថ្មី​ក្នុង​ការងារ ត្រូវ​លើកកម្ពស់​ចំណេះដឹង​ដើម្បី​ឲ្យ​ស្រប​នឹង​ការងារ​ថ្មី​។ គួរ​ព្យាយាម​ជួបជុំ​មិត្តភក្តិ​អ្នកនឹង​មានឱកាស​រក​ចំណូល​ច្រើន​។ មនោសញ្ចេតនា គួរ​បន្ថែម​ភាព​រ៉ូ​មែន​ទិ​ក​បន្តិច ក្នុង​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍ ទើប​រក្សាបាន​យូរអង្វែង​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ឱកាសល្អ​បានមក​ដល់ មាន​ប្រយោជន៍​សម្រាប់​ការពង្រីក​បុព្វហេតុ​ក្នុង​អនាគត​។ ថ្ងៃនេះ​យីអ៊ុន​ឡើង រកស៊ី​អ្វី​ក៏បាន​ចំណេញ​យ៉ាង​ក្រាស់ក្រែល​។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​គ្រប់យ៉ាង​អំណោយផល​ល្អ គ្មានអ្វី​មក​រាំងស្ទះ​។ លទ្ធភាព​ក្តាប់​ឱកាស និង​វិភាគ​ទីផ្សារ​ត្រូវ ហេតុនេះ​អាច​វិនិយោគរ​រក​ចំណេញ​ធំ​។ មនោសញ្ចេតនា ៖ រីកចម្រើន​ល្អប្រសើរ​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ​រវល់​ខ្លាំង ការលំបាក​ក៏​ច្រើន ធ្វើ​ឲ្យ​អ្នក​តានតឹង នឿយហត់​។ ចំណូល​មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ គួរ​ប្រយ័ត្នប្រយែង​ក្នុង​រាល់​សេវាកម្ម​ប្រាក់កាស​។ មនោសញ្ចេតនា សភាព​ផ្លូវចិត្ត​មិន​រីករាយ​ឥទ្ធិពល​ខ្លាំង​ដល់​បរិយាកាស​គ្រួសារ​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ នៅតែ​វិលវល់​ទាល់ច្រក ព្រោះ​ពុំទាន់​រកបាន​វិធី​ដោះស្រាយ​។ ប្រសិន​មាន​មិត្តភក្តិ​ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ​ចូរ​បង្កលក្ខណៈ​ជួយ ព្រោះ​ជាការ​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ទៅ​ថ្ងៃក្រោយ​។ មនោសញ្ចេតនា​មិនល្អ​ដូច​ចិត្ត​ប្រាថ្នា ហេតុនេះ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​សោកសៅ មិន​ចង់​ជួប​អ្នកណា​ទាំងអស់​។ ទិស​ល្អ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ការងារ មានឱកាស​បង្ហាញ​សមត្ថភាព​ខ្លួន ត្រូវ​ប្រឹងប្រែង​បញ្ចេញ​ឲ្យ​អស់​ដើម្បី​ផលប្រយោជន៍​ទៅ​ថ្ងៃមុខ​។ ឱកាស​រក​ចំណូល​ថែម​ពុំមាន ល្អ​បំផុត​គួរ​ប្រមូលផ្តុំ​ក្នុង​ការងារ​បច្ចុប្បន្ន​។ មនោសញ្ចេតនា មានការ​ប៉ះ​ពាក្យសម្តី​បន្តិច ធ្វើ​ឲ្យ​អ្នក​ទាំង​២​មាន​សង្គ្រាមត្រជាក់​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយមាន​ការគាំទ្រ​របស់​ថ្នាក់លើ និង​អ្នក​រួម​ការងារ ហេតុនេះ​គ្រប់យ៉ាង​ដំណើរ​ទៅដោយ​រលូន​។ ថ្ងៃនេះ​មាន​អ្នក​ជួយ​ជ្រោមជ្រែង​បង្ក​ឱកាស​ឲ្យ​បណ្តាក់ទុន​រកស៊ី​ល្អ​។ មនោសញ្ចេតនា ជា​ថ្ងៃមួយ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕​

spot_img
×