Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែមី​​នា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​អ្នក​មានឱកាស​បង្ហាញ​សមត្ថភាព​ច្នៃប្រឌិត​របស់ខ្លួន​ក្នុង​ការងារ ចូរ​ឆ្លៀតឱកាស​នេះ​ដើម្បី​ផ្លាស់ប្តូរ​ទីតាំង​សម្រាប់​ខ្លួន ។ ពិសេស​អ្នក​ដែល​កំពុងធ្វើការ​ក្នុង​វិស័យ​សេវាកម្ម មេធាវី ។ សម្ព័ន្ធ​ស្នេហា​ប្តី​ប្រពន្ធ​ល្អប្រសើរ មានការ​អធ្យាស្រ័យ​យល់ចិត្ត​ថ្លើម​គ្នា​ច្រើនជាង​មុន ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៥,៨ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង បៃតង , ស ។ ឆ្នាំ​អ្នកយក​អាសា រកា , វក , ម្សាញ់ ៕

​ឆ្នាំឆ្លូវ ៖ អ្នក​មិនត្រូវ​ដណ្តើម​ប្រជែង​ជាមួយ​នរណាម្នាក់​អំពី​រឿង​អ្វីមួយ​ក្នុងថ្ងៃនេះ ទើប​បញ្ចៀស​បាន​ផលវិបាក ។ ការងារ​ជួប​ការលំបាក​ដោយសារ​ចិត្តគំនិត​មិន​នឹងនរ ។ ចូរ​ប្រឹងប្រែង​រក្សា​លំនឹង​ឲ្យ​ខ្លួន​មុនពេល​ចាប់ផ្តើម​ការងារ ។ ស្ថានភាព​សុខភាព​មិនបាន​ល្អ ពិសេស​ផ្លូវ​រំលាយ​អាហារ លុយកាក់​ចម្រុងចម្រើន អ្នក​ងាយ​រកបាន​ប្រាក់​ពី​ដៃ​អ្នកផ្សេង ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៥ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង លឿង , ត្នោត​។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , កុរ ៕

​ឆ្នាំខាល ៖ ថ្ងៃនេះ​អ្នក​គួរ​ប្រយ័ត្នប្រយែង​ចំពោះ​រឿង​លុយកាក់ ។ ទោះបី​អ្នកមាន​លុយ​ច្រើន​ប៉ុណ្ណា​ក៏​មិនត្រូវ​អួតអាង ព្រោះ​អាចធ្វើ​ឲ្យ​អ្នកផ្សេង​កើត​ចិត្ត​លោភលន់ ពិសេស​គឺ​ពេល​គេ​កំពុង​ត្រូវការ​បំផុត ឬ​កំពុង​ជួប​បញ្ហា​អំពី​លុយកាក់ ។ ប្រសិន​មានបំណង​ធ្វើ​កិច្ច​ការសំខាន់ៗ​នេះ​គួរពិនិត្យមើល​ពេលវេលា​ឲ្យ​ម៉ត់ចត់ ជ្រើសរើស​ម៉ោង​ល្អ​នោះ​គ្រប់យ៉ាង​នឹង​រលូន​ជាង ។ រឿង​មនោសញ្ចេតនា​ប្រសិន​មិនបាន​ដូច​ចិត្ត​នោះ​ក៏​មិនគួរ​ចំណាយពេល​ទៅលើ​វា ព្រោះ​ក៏​នឹង​គ្មាន​ប្រយោជន៍ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ , កុរ ៕

​ឆ្នាំថោះ ៖ អ្នក​អាច​ជួប​បញ្ហា​ក្នុង​រឿង​មនោសញ្ចេតនា​ដូចជា​បងប្អូន​ខ្វែងគំនិត​គ្នា មានទំនាស់​ជាមួយ​អ្នក​រួម​ការងារ​… គ្រប់គ្នា​ពុំ​យល់ស្រប​គំនិត​គ្នា ហេតុនេះ​ងាយ​នាំ​ដល់​ការឈ្លោះប្រកែក គួរ​ចេះ​អត់ឱន​ឲ្យ​គ្នា ។ មាន​មនុស្ស​មិនតិច​ឡើយ ដោយសារតែ​សម្ពាធ​ការងារ ឬ​ជីវិត​បាន​យក​ស្រា ឬ​បារី​ធ្វើជា​ត្រីមុខ ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង​ខ្មៅ , ទឹកសមុទ្រ​។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ៕

​ឆ្នាំរោង ៖ ការងារ​រលូន​ល្អ ងាយស្រួល​បំផុត​ព្រោះ​មាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង ។ ក្រៅពីនេះ​អ្នក​ក៏​ជាម​នុស្ស​ឧស្សាហ៍​ព្យាយាម ហេតុនេះ​ប្រាក់ចំណូល​កើនឡើង ចូរ​ខំ​រក្សា​ទម្លាប់​ល្អ​នេះ និង​កុំ​ភ្លេច​សន្សំ​ប្រាក់ ។ លុយកាក់​ស្ថិរភាព អ្នក​មិន​បារម្ភ​ពី​ការខ្វះខាត ។ មនោសញ្ចេតនា​ក៏​ល្អប្រសើរ ប្រកបដោយ​ភាពកក់ក្តៅ​រីករាយ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៣,៦ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង​លឿង , ត្នោត​។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា , វក ៕

​ឆ្នាំម្សាញ់ ៖ អ្នក​កំពុង​រីករាយ​សុភមង្គល​ក្នុង​រឿង​ស្នេហា តែ​ក៏​កុំ​ភ្លេច​ភារកិច្ច ទោះបីយ៉ាងណា​ការងារ​ក៏​សំខាន់​ណាស់ដែរ ។ ភាព​ធ្វេសប្រហែស​ក្នុង​ការងារ​នាំ​ដល់​កំហុស​មិន​សម​ឲ្យ​កើតមាន ។ លុយកាក់​សំខាន់​ណាស់ ហើយក៏​ជា​ថាមពល​ប្រយុទ្ធ​សម្រាប់​គ្រប់គ្នា​តែ​កុំ​ឲ្យ​ជា​គោលដៅ​តែ​គ្រាន់តែ​ជា​ឧបករណ៍​នោះ​អ្នកនឹង​ចំណុះ​ច្រើន​ជ្រុល​ទៅលើ​វា ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៤,៩ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង​ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ , វក ៕

​ឆ្នាំមមី ៖ ថ្ងៃនេះ​អ្នកទទួលបាន​ភាព​រីក​រាយ​ស្មាន​មិន​ដល់​ដូចជា​បានការ​អញ្ជើញ​ទទួលទាន​អាហារ ឬ​ប្រាក់​មួយចំនួន ។ មាន​អ្នក​សំណាងល្អ​ជាង​នៅបាន​ឡើង​ប្រាក់ខែ , ឡើង​តំណែង ។ ប៉ុន្តែ​ចូរ​រក្សា​កម្រិត​ចំណាយ​ដូច​ធម្មតា ព្រោះ​ប្រសិន​ចាយវាយ​ច្រើនពេក នោះ​ថ្ងៃមុខ​អ្នក​នឹងត្រូវ​ស្តាយក្រោយ​ដោយសារ​ការសម្រេចចិត្ត​របស់ខ្លួន ។ ថ្ងៃ​នេះដែរ​អ្នក​ហាក់ដូច​មាន​ភាព​ប្រញាប់ប្រញាល់​ខ្វះ​ការអត់ធ្មត់ ។ អ្នក​អាចមាន​ពាក្យសម្តី​មិន​សមរម្យ ខ្វះ​ការពិចារណា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​អ្នកដទៃ ។ ទម្លាប់​បរិភោគ​ប្រែជា​មូលហេតុ​មួយ​បង្ក​ជំងឺលើសឈាម ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ , មមី ៕

​ឆ្នាំវក ៖ ថ្ងៃនេះ​អ្នកធ្វើការ​មាន​ប្រសិទ្ធភាព​និង​ទិន្នផល​ខ្ពស់ ។ អ្នក​អាច​សម្រេច​យ៉ាង​លឿន​រាល់​ភារកិច្ច​ត្រូវបាន​ប្រគល់​ឲ្យ​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត ប៉ុន្តែ​ដោយសារ​ភាព​មានះ​និង​មិនសូវ​ស្និទ្ធស្នាល​របស់​អ្នក​អាច​ជួប​ការលំបាក​ខ្លះ​ពេល​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ។ មនោសញ្ចេតនា​ល្អប្រសើរ ទោះបីជា​អ្នក​នៅ​លីវ​ឬ​មាន​គូ​ហើយក៏​សុទ្ធតែ​ទទួលបាន​ដំណឹង​រីករាយ ។ ប្តី​ប្រពន្ធ​បាន​ស្រុះស្រួល និង​ស្រឡាញ់​ឲ្យ​ច្រើនជាង​ក្រោយ​ហេតុការណ៍​មិនល្អ​ខ្លះៗ​បាន​កន្លងផុត ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៣,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ប្រាក់ , លឿង​។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ , រោង ៕

​ឆ្នាំរកា ៖ អ្នក​ត្រូវ​ប៉ិនប្រសប់​ជាង​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ទាំង​ក្នុង​ការងារ​និង​ជីវិត​ឯកជន ។ ចរិត​រឹងរូស និយាយស្តី​ត្រង់ៗ​ពេក​ជួនកាល​អាចធ្វើ​ឲ្យ​អ្នកដទៃ​មិន​ពេញចិត្ត ។ លុយកាក់​ស្ថិរភាព ចំណូល​សំខាន់​បានមកពី​ការងារ ហេតុនេះ​អ្នក​ត្រូវ​ប្រមូលផ្តុំ​ធ្វើការ​បញ្ចៀស​កុំ​ឲ្យ​កើតមាន​កំហុស ។ រឿង​មនោសញ្ចេតនា​មិនបាន​ល្អ ងាយ​កើត​ទំនាស់​ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៦ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល , មមី ៕

​ឆ្នាំចរ ៖ អ្នកមាន​អារម្មណ៍មិនល្អ ។ អ្នកធ្វើការ​ពាក់ព័ន្ធ​ដល់​ក្រដាស​ស្នាម​ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន ព្រោះ​ងាយ​ច្រឡំ​តួលេខ ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ ។ សម្ព័ន្ធភាព​ស្នេហា​ក៏​រង​ឥទ្ធិពល​ច្រើន​ក្នុងថ្ងៃនេះ​ដោយសារតែ​ការ​ភ្លេច​ការ​ណាត់ ឬ​មិន​យកចិត្តទុកដាក់​ចំពោះ​គូ​នាំ​ឲ្យ​មានការ​អាក់អន់ស្រពន់ចិត្ត ទំនាក់ទំនង​ប្រេះឆា ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​នាំ​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ៕

​ឆ្នាំកុរ ៖ អ្នកមាន​អារម្មណ៍​ថា គ្រប់គ្នា​កំពុង​បែរខ្នង​ដាក់ខ្លួន​ក្នុង​ការងារ ។ គ្រប់យ៉ាង​ក្នុង​ជីវិត​សុទ្ធតែ​អាច​កើតឡើង អ្នក​ត្រូវ​នឹងនរ គឺ​ពុំមែន​ងងឹតងងល់​ជឿ​គេ ។ ចំណូល​ស្ថិរភាព ប្រសិន​ចង់​សាកល្បង​វិនិយោគ​ទ្រង់ទ្រាយ​តូច នោះ​អាច​ចាប់ផ្តើម​ពី​ពេលនេះ​ទៅ ។ មនោសញ្ចេតនា​ល្អប្រសើរ អ្នក​នៅ​លីវ​អាចនឹងទទួល​បានការ​សុំ​ស្នេហ៍ ឬ​ការសារភាព​ស្នេហ៍​របស់ខ្លួន ត្រូវបាន​ម្ខាង​ទៀត​យល់ព្រម​ទទួល ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៥,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ , មមែ ៕​

spot_img
×