Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​!!! ឆេះ​ក្លឹប​ហាត់ប្រាណ នៅ​កូរ៉េខាងត្បូង សម្លាប់​មនុស្ស ២៩​នាក់​

spot_img

មនុស្ស​យ៉ាងហោចណាស់​ចំនួន ២៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​អគ្គិភ័យ​លេប​ត្របាក់​ក្លឹប​ហាត់ប្រាណ​មួយកន្លែង​កំពស់ ៨​ជាន់ ស្ថិតក្នុង​ទីក្រុង Jecheon កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។

​បើតាម​សេចក្តី​រាយ​ការ​ណ៏​របស់​ទីភ្នាក់ងារ​សារ​ព៌​ត​មាន AFP បាន​ឲ្យ​ដឹងថា អគ្គិភ័យ​ចាប់ផ្តើម​ឆាបឆេះ​ឡើង​នៅ​ម៉ោង ៤​ល្ងាច (​ម៉ោង​នៅ​កូរ៉េខាងត្បូង​) និង​លេប​ត្របាក់​អាគារ​ទាំងមូល​យ៉ាង​លឿន បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ជាប់​នៅក្នុង​នោះ​។​

​បើតាម​មន្ត្រី​ពន្លត់​អគ្គិភ័យ​ម្នាក់​បាន​ថ្លែងប្រាប់​សារ​ព៌​ត​មាន Reuters ថា ភ្លើង​ចាប់ផ្តើម​ឆេះ​ដំបូង​ពី​កន្លែង​ចត​ឡាន​នៅ​ជា​ន់ទី​១ ហើយ​រាលដាល​យ៉ាង​លឿន​។​

​ជនរងគ្រោះ​ចំនួន ២០​នាក់​ត្រូវបាន​គេ​ឃើញ​ស្លាប់​នៅក្នុង​បន្ទប់​ស្ទី​ម​សូ​ណា និង​កន្លែង​ផ្សេងទៀត​នៃ​អាគារ ដែលមាន​កន្លែង​ហាត់ប្រាណ កន្លែង​ងូតទឹក​ជា​សាធារណៈ និង​ភោ​ជនី​ដ្ឋា​ន​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ជាតិ​របស់​កូរ៉េខាងត្បូង​។​

​មនុស្ស​មួយចំនួន ក៏ត្រូវ​បាន​គេ​ឃើញ​លោត​ចេញពី​អាគារ​ទៅលើ​ពូក​ខ្យល់ ដែល​គេ​ដាក់​នៅ​ខាងក្រោម​ដើម្បី​ជួយ​ជនរងគ្រោះ ខណៈដែល​ឡាន​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង និង​អ្នក​ពន្លត់​អគ្គិភ័យ​ជាង ១០០​នាក់​បាន​ប្រញាប់ប្រញាល​ទៅ​កន្លែងកើតហេតុ​។​

​សារ​ព៌​ត​មាន​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា ផ្សែង​ខ្លាំង និង​ឧស្ម័ន​ពុល​ដែល​កើតចេញពី​ភ្លើង​បានធ្វើ​ឲ្យ​ប្រតិបត្តិ​ការសង្គ្រោះ​ពន្យា​ពេល​មួយរយៈ​។​

​នេះ​គឺជា​អគ្គិភ័យ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ចាប់តាំងពី​ឆ្នាំ ២០០៨​មក ដែល​កាលនោះ​អគ្គិភ័យ​បាន​ឆេះ​ឃ្លាំង​មួយ​ក្នុង​ទីក្រុង Icheon បណ្តាល​ឲ្យ​កម្មករ ៤០​នាក់​ស្លាប់បាត់​បង់ជីវិត​៕ សុភ័ក្ត្រ

 

spot_img
×