Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​នាង យិន ម៉ា​ណា ក្នុង​ពន្ធនាគារ ប៉េ​ហ្ស៊ី ខណ​: ម្តាយ​សព​និស្សិត ឌុំ រី​ដា ទារ​សំណង​ជំងឺ​ចិត្ត​ពី​២​សែន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​នេះ បានសម្រេច​ឃុំខ្លួន​នាង យិន ម៉ា​ណា ក្នុង​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ ប៉េ​ហ្ស៊ី ពីបទ​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​ស្លាប់​អ្នកដទៃ​។​

​នាង យិន ម៉ា​ណា កូនស្រី​លោក យិន ង៉ិ​ច ត្រូវបាន​លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​លើ​ឈ្មោះ យិន ម៉ា​ណា ពីបទ​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​ស្លាប់​អ្នកដទៃ ដែល​អាច​ប្រឈមមុខ​ជាប់ពន្ធនាគា​ររ​ហូត​ដល់​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​១៥​លាន​រៀល​។​

​យោង​មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​ចែងថា «​ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ជី​ខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច ដែល​បទ​ប្បញ្ញត្តិ​ស្តីពី​ច្បាប​ចរាចរណ៍​ផ្លូវគោក​តម្រូវ បណ្តាល​ឲ្យ​ស្លាប់​អ្នកដទៃ​ស្លាប់ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​អាច​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១៥​លាន​រៀល​»​។​
​ក្នុង​មាត្រា​ដដែល​នេះ​បានចែង​បន្តទៀតថា ជនបង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកដទៃ ដោយសារ​ការបើកបរ​ធ្វេសប្រហែស ក៏​អាច​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​បន្ថែម តាម​មាត្រា​៥៣​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ហាមឃាត់​ចំពោះ​ការបើកបរ​យានយន្ត​គ្រប់​ប្រភេទ​។​

​នៅក្នុង​ថ្ងៃនេះ​ដែរ ម្តាយ​សព​និស្សិត​ឆ្នើម​ឈ្មោះ ឌុំ រី​ដា បានដាក់​ពាក្យបណ្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​គ្រួសារ​ជនបង្ក​រហូតដល់​២​សែន​ដុល្លារ​អាមេរិក​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×