Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​លួច​ព្រះ​បដិមា​ធ្វើ​អំពី​ស្ពាន់​នៅ​វត្ត​ព្រែក​ហូរ នគរបាល​ខេត្ត​កណ្តាល បំបែក​សំណុំរឿង ដោយ​ចាប់​ជនសង្ស័យ 3 នាក់ ជា​ពួក​ញៀន​ថ្នាំ​

spot_img

កណ្តាល​: នគរបាល​ក្រុង​តាខ្មៅ បានឲ្យដឹងថា ករណី​អំពេី​លួច​ព្រះ​បដិមា​(​ធ្វេី​ពីស្ពាន់​) ជិត​៤០០​អង្គ នគរបាល​ក្រុង​តាខ្មៅ បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន 3 នាក់ ដែល​ពួកគេ​សុទ្ធ​តែ​ប្រើប្រាស់​គ្រឿងញៀន ហើយ​ធ្វើតេស្ត​ទឹកនោម មាន​ផ្ទុក​សារធាតុ​ញៀន​។ កើត​ហេតុ​ថ្ងៃទី​២៨.០៣.២០១៩ ​វេលា​ម៉ោង​០២.០០​នាទី នៅ​ចំណុច​វត្ត​ព្រែក​ហូរ ស្ថិតក្នុង ភូមិប​ត្តា​ជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ជនសង្ស័យ ០៣​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃទី 29 ខែ​មីនា​ រួមមាន ៖ ១.​ឈ្មោះ ឃុន ម៉េង​ហាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ប​ត្ដាជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​។​ ២.​ឈ្មោះ រុន សុភាព ហៅ​ភើ​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​។​ ៣.​ឈ្មោះ អេង សុភ័​ក្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​។ ព្រះពុទ្ធ បដិមា ដែល​នៅសល់ ក្នុង​កន្លែង​តម្កល់ ក្នុង​ទូរ មាន ព្រះពុទ្ធ បដិមា ស្ពាន់ ៣២៧​អង្គ ព្រះពុទ្ធ បដិមា​ថ្ម ១១៣​អង្គ ។ វត្ថុតាង​ចាប់យក រូប ព្រះ​បដិមា​(​ធ្វេី​ពីស្ពាន់​)២៦​អង្គ​។​

​នៅ​មុន​ពេល​កើ​ត​ហេតុ គណ​:​កម្ម​ការ​វត្ត បាន​យក​រូប​ព្រះ​បដិមា​ចំនួន​ជាង​៤០០​អង្គ ដាក់​នៅ​ក្រោម​បល្ល័ង​ព្រះ​ជា​យូរ មក​ហើយ មិន​ដែល​មាន​ការបាត់​បង់​ឡើ​យ​។ លុះដល់​ថ្ងៃ​ទី​២៨ ​ខែ​ឆ្នាំ​ដដែល ​វេលា​ម៉ោង​១៩និង០០​នាទី​ ស្រាប់តែ​ឃើញ​ឈ្មោះ​ឃុន ម៉េង​ហាក់ ហៅ​សាក់ បាន​យក​រូប​បដិមា​ចំនួន ២៦ អង្គ ដូច​បាន​ចាប់យក​ខាងលើ​មក​ប្រគល់ឲ្យ ឈ្មោះ​មឿន វាសនា​ជា​កូនសិស្ស​លោក​ទេីប​ដឹងថា មាន​ការ​បាត់​រូប​បដិមា ខាងលើ ហើយគ​ណ​:​កម្ម​ការ​វត្ត​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ចុះ​ធ្វេី​ការស្រាវជ្រាវ​។​

​លទ្ធផល​ស្រាវជ្រាវ​ស៊ើប អង្កេត​ចម្លើយសារភាព​របស់​ឈ្មោះ ឃុន ម៉េង​ហាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បាន​ឲ្យដឹងថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ចំនួន​៖ ០៣​លើក គឺ​លើក​ទី​១ ៖ កាលពី​ថ្ងៃ​មិន​ចាំ​ខែ មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ០១.០០​នាទី​ទៀបភ្លឺ ឈ្មោះ ឃុន ម៉េង​ហាក់ ហៅ សាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង ឈ្មោះ រុន សុភាព ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ដែល​មាន​ទីលំនៅ ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាននាំគ្នា​ទៅ​ធ្វើ​សកម្មភាព​វាយ បំបែក​កញ្ចក់ទ្វារ កន្លែង​ទុក​ព្រះ​ពុទ្ធរូប បដិមា ស្ថិតនៅក្នុង វត្ត​ព្រែក​ហូរ (​សង្កាត់​ព្រែក​ហូរ​) បាន​លួច​យក​ព្រះពុទ្ធ​រូប​បដិមា​០៩​អង្គ (​មាន​តូច មាន​ធំ​) និង​យកទៅ​លក់​ឲ្យឈ្មោះ លីន ចំនួន​០២​អង្គ ដែល​មាន​ទីលំនៅ ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាន​ចំនួន​ទឹកប្រាក់ ៦០​ដុ​លា្ល​រ (​ហុកសិប​ដុល្លារ​) ។​

​លើក​ទី​២ ៖ កាលពី​ថ្ងៃ​មិន​ចាំ​ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១.០០​នាទី ទៀប​ភ្លឺ ឈ្មោះ​ឃុន ម៉េង​ហាក់ ហៅ សាក់ និង ឈ្មោះ អេង សុភ័​ក្រ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ បាននាំគ្នា​ទៅ​លួច​ព្រះ​ពុទ្ធរូប ចំនួន ២៦​អង្គ យក​ទៅ​ទុក​នៅ​ផ្ទះ​ឈ្មោះ​អេង សុភ័​ក្រ​។​

​លើក​ទី ៣ ៖ កាលពី​ថ្ងៃ​មិន​ចាំ​ខែ មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១និង០០​នាទី ទៀប​ភ្លឺ ឈ្មោះ ឃុន ម៉េង​ហាក់ ហៅ សាក់ និង ឈ្មោះ រុណ សុភាព ហៅ ភឹម បាននាំគ្នា​ទៅ​លួច​ម្ដងទៀត ប៉ុន្តែ​ពេលនោះ ក៏​ត្រូវ​ព្រះ​ពុទ្ធរូប បដិមា ជ្រុះ​លាន់​ស្នូរ​សំឡេង​ឮ ខ្លាំង ក៏​នាំគ្នា រត់​ចែក​ផ្លូវ​គ្នា​រៀងៗ​ខ្លួន លុះដល់​ថ្ងៃ​ទី ២៨ ខែ​មីនា​ឆ្នាំ​២០១៩ ឈ្មោះ ឃុន ម៉េង​ហាក់ ហៅ សាក់ បាន​យក​ព្រះពុទ្ធ​រូប​ចំនួន​២៦​អង្គ​មក​ប្រគល់​ឲ្យ​កូនសិស្ស​លោក​ទុក​វិញ ។​ករណី នេះ​សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×