Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ចំនួន​៣៥៦​ត្រូវបាន​បំពាក់​និង​ផ្តល់​ជូន​មន្ត្រីរាជការ​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​

spot_img

​ភ្នំពេញ​ ៖ គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ចំនួន​៣៥៦​ត្រូវបាន​បំពាក់​និង​ផ្តល់​ជូន​មន្ត្រីរាជការ​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​ការលើកទឹកចិត្ត​បងប្អូន​បាន​ខិតខំ​បំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ និង​បំពេញ​ភារកិច្ច​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ល្អ​នា​ពេលកន្លងមក និង​ក្រោយ​ពី​មាន​ការស្នើរ​សុំ​ដោយ លោក​ឃួង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ស្នើ​សុំ​ការ​ប្រោស​ព្រះរាជទាន​ពី​អង្គ​ព្រះ​មហាក្សត្រ​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ជូន​បងប្អូន​នាពេលនេះ​។​

​ពិធី​បំពាក់​មេដាយ​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៩​មិនា​នៅ​សាលា​រាជធានី​ភ្នំពេញ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

​តាម​លោក​ឃុន វណ្ណា នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យិ​ដឹង​ពី​ការគ្រប់គ្រង​ធុន​ធាន​មនុស្ស​ក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពី​ស្ថានភាព​ទូទៅ​,​ពី​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ​,​ការអនុវត្ត​ការងារ​របស់​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​ស្របតាម​គោល​ការដឹកនាំ​ដែល​ពាក់​ពន្ធ័​នឹង​ផលប្រយោជន៏​របស់ម​ន្ត្រី​រាជការ​ដែល​ក្នុងនោះ​មាន​ការស្នើសុំ​ដំឡើង​ឋានន្តរស័ក្តិ បណ្ណ័សរសើរ ការរៀបចំ​ស្នើសុំ គ្រឿង​ឥស្សរិយយស​ជាដើម​។​

​លោក​អោយដឹង​ទៀត​ថា​ចំពោះ​គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ដែល​ត្រូវ​បំពាក់ និង​ផ្តល់​ជូន​មន្ត្រីរាជការ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេល​នេះ​រួមមាន​៖​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហាសេនា​ចំនួន​១​រូប​, ថ្នាក់​សេនា​ចំនួន​១៧​រូប​,​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​អស្ស​ឬ​ទ្ធិ​ចំនួន​៨០​រូប និង​មេដាយ​ការងារ​ជាច្រើន​រូប​ទៀត​៕​ ​ដោយ​:​កូឡាប​

spot_img
×