Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះ​មាន ឬ​មិន​មាន EBA ក្ដី កម្ពុជា​នឹង​បន្ដ​ធ្វើ​ដំណើរ​ទៅមុខ​ដោយ​ភាពស្វាហាប់ និង​ភាពជឿជាក់​ខ្ពស់ ក្នុង​ការកំណត់​ជោគវាសនា​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត​

spot_img

​សារ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើ​ក​ទី​១៨ កាលពី​ថ្ងៃ​ទី 29 ខែ​មីនា​​ទោះ​មាន ឬ​មិន​មាន EBA ក្ដី កម្ពុជា​នឹង​បន្ដ​ធ្វើ​ដំណើរ​ទៅមុខ​ដោយ​ភាពស្វាហាប់ និង​ភាពជឿជាក់​ខ្ពស់ ក្នុង​ការកំណត់​ជោគវាសនា​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត ឈាន​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ និង​បំណងប្រាថ្នា​មហិច្ឆតា​របស់​ខ្លួន ពោល​គឺ​៖«​ក្ដាប់​យក​មក​វិញ​នូវ​មោទនភាព​ជាតិ និង​កសាង​ជាតិ​មួយ​ដ៏​រស់​រវើក និង​ស្មើ​មុខមាត់​» ឈានឆ្ពោះ​ទៅរក​អនាគត​រុងរឿង ភ្លឺស្វាង និង​ត្រចះត្រចង់ តាមរយៈ «​ការកសាង​ជា​ជំហានៗ នូវ​សង្គម​កម្ពុជា​មួយ ដែល​មាន​សុខសន្ដិភាព ស្ថេរភាព សណ្ដាប់ធ្នាប់​សង្គម មាន​ការគោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រជាធិបតេយ្យ នីតិរដ្ឋ ព្រមទាំង​សិទ្ធិ និង​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស មាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌ មាន​កោសិកា​ផ្សារ​ភ្ជាប់​គ្នា មាន​ប្រជាជន​ប្រកបដោយ​ចំណេះដឹង​ខ្ពស់ និង​វប្បធម៌​ជ្រៅជ្រះ ហើយ​មាន​ជីវភាព​សមរម្យ ការរស់នៅ​ប្រកបដោយ​សុខដុមរមនា ទាំង​ក្នុង​សង្គម​ជាតិ និង​ក្រុមគ្រួសារ​»៕​​ ដោយ ​: ​កូឡាប​

spot_img
×