Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​យោធា​ម្នាក់​ត្រូវបាន ត្រូវ​តុលាការ​ឃុំខ្លួន ពី​បទ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​ប្រមាថ​ប្រមុខ​រដ្ឋាភិបាល​

spot_img

​សៀមរាប​ ៖ ​អតីត​យោធា​ម្នាក់​ត្រូវបាន លោក​ថា​ន់ ឃុង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ចេញ​ដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន ពី​បទ​ញុះ​ញ៉​ង់​កុំឲ្យ​យោធិន​ស្ដាប់​បង្គប់ កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ញុះ​ញ៉​ង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា នៃ​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​។ ការសម្រេច​ឃុំខ្លួន​ជនសង្ស័យ​នេះ បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​លោក​ចៅក្រម បាន​សម្រេច​បញ្ជា​ឲ្យ​ភ្នាក់ងា​រមាន​សមត្ថកិច្ច​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​លីដា​វិត ហៅ​លី ដា​វីត ទៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​ដោយ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បានឲ្យដឹងថា ជនសង្ស័យ​ដែល​ប៉េអឹម​ខេត្តសៀមរាប​ចាប់ខ្លួន ឈ្មោះ លី ដា​វីត ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ អតីត​ជា​យោធា​ក្នុង​អង្គភាព​យោធភូមិភាគ​ទី​៣ ឋានន្ត​រស័ក្ក ឧត្តមសេនីយ៍ត្រី មាន​តួនាទី​ជា​នាយសេនាធិការរង ត្រូវបាន ចាប់ខ្លួន​នេះ ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​មាត់​ស្ទឹង​សៀមរាប ស្ថិតនៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​សមត្ថកិច្ច ជនសង្ស័យ​ម្នាក់​ឈ្មោះ លី ដា​វីត បាន​យក​ទៅ​សួរនាំ​និង​រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ រហូត​ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន តាម​ការចោទប្រកាន់​ពី​លោក ថេង សំណាង តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បានឲ្យដឹងថា​៖ ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ គឺ​នៅ​ពេល​ដែល​គេ​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​ម៉ាក Huawei មួយគ្រឿង ក្នុង​ការមើល និង​សរស​រលើ​ប្រព័ន្ធ​បណ្ដាញ​សង្គម Facebook ដែល​មាន​គណនី​ឈ្មោះ Lee David ដើម្បី​វាយប្រហារ​ទៅ​លើ​ថ្នាក់ដឹកនាំ​កំពូល នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ ហើយ​បន្ទាប់​ពី​ធ្វើ​ការឃាត់ខ្លួន​សមត្ថកិច្ច បាន​ធ្វើ​ការឆែកឆេរ និង​ដកហូត​បាន ដូចជា អាវុធ​ម៉ាក AK ស្វ័យ​បត់​ចំនួន​១​ដើម (​លេខ 16111466) មាន​គ្រាប់​ចំនួន ៣១​គ្រាប់​, បំពង់​ទប់​សម្លេង (​ស៊ី​ឡង់​ហ្សឺ​) ចំនួន ១​ដើម​, កំបិត​ស្នៀត ចំនួន​១, ដំបង​ឆត់ ចំនួន​១, លិខិតឆ្លងដែន ចំនួន ១​ក្បាល​, អត្តសញ្ញាណប័ណ្ណ​ស​ញ្ញាតិ​ខ្មែរ ចំនួន ១​សន្លឹក​, អត្តសញ្ញាណប័ណ្ណ​យោធា ចំនួន ១, ម៉ូតូ​ហុងដា (​ម៉ាក​ស្កូប​ពី​) ចំនួន​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1HE-8253 ចំនួន​១​គ្រឿង និង​លិខិត​បញ្ជា​បេសកម្ម​ហួស​សុពលភាព​ចំនួន​៥​សន្លឹក​។ ជនសង្ស័យ​ឈ្មោះ លី ដា​វីត បាន​កាន់កាប់​អាវុធ ដោយ​គ្មាន​លិខិតអនុញ្ញាត បន្ទាប់​ពី​អង្គភាព​បាន​បណ្ដេញចេញ​ពី​ក្រប​ខណ្ឌ​អង្គភាព​យោធា ដោយ​មិន​ព្រម​យក​ទៅ​ប្រគល់​ឲ្យ​អង្គភាព​វិញ​។​

ជនសង្ស័យ​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Facebook បាន​ប្រើ​ពាក្យសំដី ជេរប្រមាថ ទំលាក់​កំហុស​ជា​ច្រើន​ទៀត ទៅលើ​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលដៅ​ញុះ​ញ៉ុង​ឲ្យ​ប្រជាជន​កម្ពុជា និង​សាធារណជន​ទាំងអស់​មាន​ការ​ស្អប់ មាន​ការភ័ន្ធច្រលំ ដើម្បី​ឈាន​ទៅរក​ការបង្ករ​ភាព​អសន្ដិសុខ​ដល់​សង្គម​ជាតិ ។ ព្រមទាំង​ប្រើ​ពាក្យសំដី​មិនឲ្យ​យោធិន​ស្ដាប់​បង្គាប់ ដើម្បី​ធ្វើឲ្យ​ខូចខា​តដល់​វិស័យ​ការពារ​ជាតិ​។ ទង្វើរ​បែប​នេះ គឺជា​បទល្មើស ញុះ​ញ៉​ង់​កុំឲ្យ​យោធិន​ស្ដាប់​បង្គប់​, កាន់កាប់ ឬ ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​, និង​ញុះ​ញ៉​ង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្ត​នៅ​ចំណុច​មាត់​ស្ទឹង​សៀមរាប ស្ថិតនៅ​ភូមិ​/​សង្កាត់ និង​ពេលវេលា​ដូចខាងលើ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មានចែង និង​ត្រូវ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ មាត្រា ៤៧១, មាត្រា ៤៩០, មាត្រា ៤៩៤, និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕​ ដោយ​ ៖ បញ្ញា​ស័ក្តិ​

spot_img
×