Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ព្រមាន​បិទ​ព្រំដែន បើ​មិចស៊ិចកូ​មិន​ទប់ស្កាត់​លំហូរ​អន្តោ​ប្រវេសន៍​ខុសច្បាប់​ចូល​អា​មេ​រិច​

spot_img

​ប្រធានាធិបតី​អា​មេ​រិច កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​ធ្វើ​ការព្រមាន​សារជាថ្មី​ថា នឹង​ធ្វើ​ការបិទ​ព្រំដែន​រវាង​អា​មេ​រិច និង​មិចស៊ិចកូ នៅ​អាទិត្យ​ក្រោយ​តែម្តង ប្រសិន​ជា​ប្រទេស​មិចស៊ិចកូ មិនមាន​វិធានការ​ក្នុង​ការទប់ស្កាត់​អន្តោប្រវេសន៍​របស់ខ្លួន​ចូលមក អា​មេ​រិច​នោះទេ​។​

“​ប្រសិន​មិចស៊ិចកូ​មិន​បញ្ឍប់​អន្តប្រវេសន៍​ខុស​ច្បាប់​ចូល​ក្នុង​អាមេរិច​នៅ​ព្រំដែន​ខាងត្បូង​ភ្លាមៗ​នោះទេ ខ្ញុំ​នឹង​ធ្វើ​ការបិទ​ព្រំដែន ឬ​បិទ​ផ្នែក​មួយ​ដ៏​ធំ​នៃ​ព្រំដែន​នៅ​សប្តាហ៍​ក្រោយ​តែម្តង​”​។​

​លោក ត្រាំ​និយាយថា គាត់​នឹង​បិទ​ព្រំដែន​មិនឲ្យ​មាន​ការធ្វើជំនួញ​រយៈពេល​យូរ និង​បញ្ជាក់​ថា អា​មេ​រិច​មិន​មាន​កន្លែង​ច្រើន​ទៀត​ទេស​សម្រាប់​ដាក់​ជនអន្តោប្រវេសន៍​ខុសច្បាប់​។​

“​ពួក​យើ់ង​អស់​កន្លែង​ឃុំខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ហើយ​។ មិចស៊ិចកូ​អាច​បញ្ឍប់​វា​បាន​យ៉ាង​ស្រួល​”​។​

​សូមបញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំៗ ជនអន្តោប្រវេសន៍​មិចស៊ិចកូ​ជាច្រើន​បាន​ឆ្លង​ព្រំដែន​ចូល​ក្នុង​ទឹកដី​អា​មេ​រិច ដើម្បី​ស្វែងរក​ជីវិត​ថ្មី នៅ​ទឹកដី​អា​មេ​រិច ដែល​ជា​ហេតុ​ធ្វើឲ្យ​លោកត្រាំ ប្តេជ្ញា​សាងសង់​ជញ្ជាំង​ព្រំដែនខ័​ណ្ឌ​អាមេរិច និង​មិច​ស៊ិកូ ដើម្បី​ការពារ​ការ​លំហូរ​ចូល​ខុសច្បាប់​ដ៏​ច្រើន របស់​ជនអន្តោប្រវេសន៍​ទាំងនោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័ក្រ្ត

​ប្រភព​៖ CNN​

spot_img
×