Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ថា ​មិន​ចាំបាច់​ដាក់ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​នោះទេ ព្រោះ​របប​នេះ​កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ហើយ​

spot_img

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា លោក​នឹង​មិន​ដាក់ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​នោះទេ ព្រោះ​ប្រទេស​នេះ​កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ទណ្ឌកម្ម​ហើយ​។​

​លោក​ថ្លែងថា “​ពួកគេ​កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ហើយ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​។ ពួកយើង​កំពុង​ស្ថិត​ក្នុង​ពេល​លំបាក​ខ្លាំង​នៅ​កូរ៉េខាងជើង​”​។​

​គាត់​ថ្លែងប្រាប់​អ្នក​សារពត៌មាន​បន្តថា “​ខ្ញុំ​មិន​គិតថា ការដាក់ទណ្ឌកម្ម​បន្ថែម​មាន​ភាពចាំបាច់​ទេ នៅពេលនេះ ហើយ​វា​មិនមែន​មានន័យថា ខ្ញុំ​មិន​ដាក់​ថែម​នោះ​ទេ​នៅ​ពេល​ក្រោយ ប៉ុន្តែ​ពេល​នេះ គឺ​វា​មិនទាន់​ចាំបាច់​”​។​

​ការប្រកាស​មិន​ដាក់ទណ្ឌកម្ម​ថែម​លើ​កូរ៉េ​ខាងកើត កើង​ឡើង​មួយខែ ក្រោយពេល​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​អា​មេ​រិច និង​កូរ៉េខាងជើង ដែល​មិន​សម្រេចបាន​លទ្ធផល​អ្វី​សោះ​។ ទោះយ៉ាងណា លោក ត្រាំ ថ្លែងថា គាត់​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង ដោយ​ពួកយើង​យល់​ពី​គ្នា​។​

“​ខ្ញុំ​គិតថា វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​អ្នករក្សា​ទំនាក់ទំនង​នោះ​ឲ្យបាន​យូរ​តាម​ដែល​អាច​ធ្វើបាន​”​។​

​សូមបញ្ជាក់​ថា កាលពី​សប្តាហ៍​មុន លោក​ត្រាំ​បញ្ជាក់ថា នឹង​ប្រកាស​ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ គាត់​បាន​បញ្ជាក់​វិញ​ថា គាត់​បាន​បញ្ឍប់​វា​វិញ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×