Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ថៃ​នរៈ​សត្យា និយាយ​ឲ្យ​ត្រូវរឿង តែបើ​និយាយ​ខុស​រឿង​វា​ពិតជា​នាំ​រឿង​ធំ​ដល់​ខ្លួន​

spot_img

​ភ្នំពេញ ​: ​លោក​ថៃ​នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ស​សេ​រលើ​ហ្វេ​សប៊ុក​ផ្លូវការ​កាលពី​ថ្ងៃ​ទី 29 ខែ​មីនា​ឆ្នាំ 2019 នេះ​ថា ខ្ញុំ​ធ្លាប់​និយាយ​ជា​ញឹកញយ​ហើយ​ថា និយាយ​មិន​មែន​គ្រាន់តែ​ឲ្យ​ត្រឹមត្រូវ​ទេ សំខាន់​គឺ​និយាយ​ឲ្យ​ត្រូវរឿង ដោយហេតុ​ថា បើ​និយាយ​ត្រូវ​រឿង​វា​អត់​មានរឿង តែបើ​និយាយ​ខុស​រឿង​វា​ពិតជា​នាំ​រឿង​ធំ​ដល់​ខ្លួន​ហើយ​…!

​លោក​បាន​បន្តថា ដែល​ថា​ត្រូវ​រឿង​នោះ​គឺ​វា​ត្រូវ​ទាំងអស់ រាប់​តាំងពី ៖ ​ត្រូវ​កាល ត្រូវ​ពេល ត្រូវ​បរិយាកាស ត្រូវ​អង្គហេតុ ត្រូវ​បរិបទ ត្រូវ​គេ​ចាប់​អារម្មណ៍​ជា​វិជ្ជមាន ត្រូវ​គេ​គាំទ្រ ត្រូវ​ច្រើនជាង​ខុស​ដោយ​ភ្លាត់ចំណាប់ ត្រូវ​គេ​តាមដាន​ស្តាប់ តែ​មិនមែន​ត្រូវ​គេ​តាមដាន​ឃ្លាំ​មើល​នោះ​ទេ​….!​។ សម្តី​អ្នក​ធ្លាប់​ធ្វើឲ្យ​គេ​បាក់ ឲ្យគេ​គ្រោះថ្នាក់ តែ​ត្រូវ​ចាប់អារម្មណ៍​ដោយ​វិចារណញ្ញាណ​ថា សម្តី​អ្នក​ក៏​អាច​ជា​អាវុធ​ប្រហារ​អ្នក​ខ្លួនឯង​វិញ​ដែរ បើ​អ្នក​មិន​ចេះ​ប្រើ ឬ​ប្រើ​វា​ដោយ​អំនួត​និង​ប្រមា​ទ​។ ប្រទេសជាតិ​កំពុង​ស្ថិត​នៅក្នុង​សុខ​សន្តិភាព​ហើយ ម្ត៉េ​ចឡើយ​ពួក​អ្នក​បែរជា​ប្រជែង​ចង់​ឈ្នះ​ចាញ់ នៅក្រោម​ឆ័ត្រ “​ឈ្នះ​ឈ្នះ​” ដែល​មគ្គុទេសរ​បស់​អ្នក​បានសាង​ឡើងដោយ​ញើស​ឈាម​ទុក​ឲ្យ​អ្នក​ស្រាប់​ហើយ​នោះ​? អ្នក​យល់​ទេ​ថា​ជួនកាល​ដោយសារ​អំនួត​អត់​បទ និង​ភាព​មិន​ប៉ិនប្រសប់​ក្នុង​បាឋកថា​របស់​អ្នក​វា​អាច​ជា​យថាហេតុ​ធ្វើឲ្យ​កករ​ល្អក់​ខ្លះដ​ល់​បរិយាកាស​សុខដុម​ភាព​នៃ​សង្គមជាតិ​…. ។

​លោក​រដ្ឋលេខាធិការ​បា​ន​ថ្លែងបន្ត​ថា ដឹង​គ្រប់​រឿង​ល្អ តែ​និយាយ​គ្រប់​រឿង​គឺ​ឡប់​ហើយ​​ចុះ​ទម្រាំ​មិន​ដឹង​ហើយ​ធ្វើ​ជា​ដឹង ហើយ​ប្រឹង​និយាយ​ទៀត​នោះ តើ​វា​នឹង​ទៅជា​យ៉ាងម៉េច​ទៅ ? ។ បើ​ថា​ទ្រាំ​មិន​បាន​ទេ ប​ង្វ​ទឹ​ស រួម​គ្នា​ប្រឆាំង​ជា​មួយព័​ម៌ាន​ក្លែងក្លាយ Anti-fake NEWs ដែល​កំពុង​លាប​ពណ៌​ប្រទេសជាតិ​យើង​វិញ​វា​ល្អ​ជាង​ហ្អី ! គ្រាន់តែ​ជា​បំណង​ល្អ​ប៉ុណ្ណោះ​…៕​ ​ដោយ​:​កូឡាប​

spot_img
×