Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីឈ្លោះ​ខឹង​ប្រពន្ធ យក​អាវុធ​ច្នៃគ្រាប់ព្រួញ បាញ់ចំ​ចង្កេះ​របួសធ្ងន់

spot_img

​កំពង់ធំ ៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បី្ត​ចិត្តឃោរឃៅ​ផឹកស្រា​មួម៉ៅ​ឈ្លោះ​ទាស់សម្តី​ជាមួយ​ប្រពន្ធ ឈានដល់​ប្រើ​អំពើ ហិង្សា​ទាញយក​អាវុធ​កែច្នៃ​បាញ់​ព្រួញ​ប្រហារ​ត្រូវចំ​ចង្កេះ​ប្រពន្ធរ បួស​ធ្ងន់​។​

​សមត្ថកិច្ច​បាន​រាយការណ៍​អោ​ដឹងថា ​៖ ​អំពើហិង្សា​នេះ​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ​ឬ​អ​នីតិ​សង្វាស​ជន កើត ឡើង​នៅ​ភូមិ​ដង​អន្ទាក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក​ខេត្តកំពង់ធំ​។ ជនសង្ស័យ​ឈ្មោះ ហ៊ឹម ហួន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​ ត្រូវជា​ប្តី​ជនរងគ្រោះ បាន​បង្កឡើង​កាលពី​ថ្ងៃទី ២៩​ខែមីនា​ឆ្នាំ​២០១៩​វេលា​ម៉ោង​១៩និង១៥ នាទី ។​

​ជនរងគ្រោះ​របួសធ្ងន់​មាន​ព្រួញ​ដង្ហក់ ជាប់​ពោះ​ត្រង់​កន្តៀត​ក្អម ឈ្មោះ ម៉ោញ យិន អាយុ​៤៥​ឆ្នាំ ត្រូវបាន​សាច់ ញាតិបញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ​។​

រីឯ​ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​រួច​ទម្លាក់​ទុក​អាវុធ​ច្នៃ​ចោល នៅ​កន្លែងកើតហេតុ ហើយ​រត់គេចខ្លួន បាត់ ខណ​: ពេលដែល​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×