Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ចម្លង​ដឹក​មនុស្ស​ជិត ៣០០​នាក់ លិច​នៅ​ភី​លី​ពី​ន ស្លាប់ និង​បាត់​ខ្លួន​ជាច្រើន​នាក់​

spot_img

នាវា​ចម្លង​ដ៏​ធំ​មួយគ្រឿង ដែល​ដឹក​មនុស្ស​ចំនួន ២៥១​នាក់ បាន​លិច​នៅក្នុង​សមុទ្រ​ភាគ​ខាងកើត ប្រទេស​ភី​លី​ពី​ន​។​

​អ្នកនេសាទ​នៅ​តំបន់​កើតហេតុ និង​ទូក​ជួយសង្គ្រោះ បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាង ២០០​នាក់​ដែល​នៅលើ​ទូក ប៉ុន្តែ​មាន​មនុស្ស​យ៉ាងហោចណាស់ ៤​នាក់​បាន​ស្លាប់ និង ៧​នាក់​ផ្សេងទៀត​បាត់​ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ឆ្មាំ​សមុទ្រ​ភី​លី​ពី​ន​។​

​អ្នកដំណើរ​បាន​និយាយថា រលក​ធំៗ និង​ខ្យល់​ខ្លាំង​គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាវា​ចូល​ទឹក នៅក្បែរ​កោះ ប៉ូ​លី​ឡូ (Polillo) និង​បាន​លិច​យ៉ាង​លឿន​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ឲ្យ​ដឹងថា ពួកគេ​រាំងស្ទះ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដោយសារតែ​ភ្លៀង​ខ្លាំង និង​មាន​រលក​ធំៗ​។​

​អ្នកនាំពាក្យ​ក្រុម​ឆ្មាំ​សមុទ្រ​ម្នាក់​ឈ្មោះ Armand Balilo បាន​និយាយថា នាវា​ចម្លង​នោះ​អាច​ផ្ទុក​មនុស្ស​បាន​រហូតដល់ ២៨០​នាក់ ហើយ​នៅពេល​កើតហេតុ​វា​មិនបាន​ផ្ទុក​លើស​ចំណុះ​នោះទេ​។​

​លោក​បញ្ជាក់ថា បញ្ហា​អាកាសធាតុ​គឺជា​ហេតុផល​ចំបង​ដែល​ធ្វើ​ឲ្យ​នាវា​លិច​។​

​ការ​លិច​ទូក​តែងតែ​កើតមាន​ជា​ញឹកញាប់​នៅក្នុង​ប្រទេស​ភី​លី​ពី​ន ដែលជា​រឿយៗ​កើតឡើង​ដោយសារតែ​ព្យុះ​៕ សុភ័ក្ត្រ​

 

spot_img
×