Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​យុវជន​ម្នាក់​ទៅ​តុលាការ​ករណី​បង្ហោះ​ព័ត៌មាន​មិន​ពិត​ចង់បាន​ឡា​ច​និង​ស៊ែរ ប្រមាថ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​

spot_img

​ភ្នំពេញ​ ៖ ​នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៅ​ថ្ងៃទី 30 ខែមីនា​នេះ​បាន​ឲ្យ​ដឹងថា នាយកដ្ឋាន​កំពុង​កសាង​សំណុំរឿង និង​ប​ញ្ចូ​ន​ជនសង្ស័យ​ទៅ​តុលាការ ពាក់ព័ន្ធ នឹង​ករណី​បង្ហោះ ព័ត៌មាន​មិន​ពិត​ដែល​នាំ​ឲ្យ​អសន្តិសុខ និង​វាយប្រហារ​មកលើ​ថ្នាក់ដឹកនាំ តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង​បណ្ដាញ​សង្គម​យូ​ធូប​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​មកលើ​រាជរដ្ឋាភិបាល​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ក្នុង​បច្ចេកវិទ្យា បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៦ ខែមីនា វេលា​ម៉ោង​៩​ព្រឹក នគរបាល​នាយកដ្ឋាន ប្រឆាំង​បទល្មើស បច្ចេកវិទ្យា បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​នគរបាល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​បាន ចុះ​អនុវត្ត ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ ០៩៨ ចុះ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ចេញ ដោយ​លោក កែវ សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី ភ្នំពេញ ដែលមាន​ឈ្មោះ វឿន គឹម​លន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ ភូមិ ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ពាក់ព័ន្ធ នឹង​ករណី​បង្ហោះ ព័ត៌មាន​មិន​ពិត​ដែល​នាំ​ឲ្យ​អសន្តិសុខ និង​វាយប្រហារ​មកលើ​ថ្នាក់ដឹកនាំ តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង​បណ្ដាញ​សង្គម​យូ​ធូប​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​មកលើ​រាជរដ្ឋាភិបាល​និង​ក្នុង​គោលបំណង​ទាក់ទាញ​ការចូល​ចិត្ត​(Like) ចែករំលែក​(Share) និង​ការ​ទស្សនា​វីដេអូ​ឲ្យ​បាន​ច្រើន ដើម្បី​ខ្លួន​បាន​ចំនូ​លពី​បណ្ដាញ​សង្គម​ទាំងអស់នេះ​។ បច្ចុប្បន្ន​នាយកដ្ឋាន​កំពុង​កសាង​សំនុំរឿង និង​ប​ញ្ចូ​ន​ជនសង្ស័យ​ទៅ​តុលាការ​៕​​ដោយ​ ៖ ​កូ​ឡាប​

spot_img
×