Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យចូលឆ្នាំ​ខ្មែរ​ខិតជិត​ចូលមក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ត្រៀមកំលាំង​ជាច្រើន​នាក់​សម្រាប់​ការពារ និង​សម្រួល​ចរាចរណ៍​នៅតាម​ដងផ្លូវ​ដើម្បី​សុ​វត្ថិភាព​របស់​ប្រជាពលរដ្ឋ​

spot_img

​តាកែវ​ ៖ ដើម្បី​ធានា​អោយបាន​នូវ​សុ​វត្តិភាព​សណ្តាប់ធ្នាប់​ចរាចរ​ណ៏​នៅតាម​ដងផ្លូវ ក៏ដូចជា​នៅតាម​គោលដៅ​សំខាន់ៗ តំបន់​ទេសចរ​ណ៏​នានា ជាពិសេស​នៅតាម​វត្ត​អារាម ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ណែនាំ និង​ក្រើនរំលឹក​ទៅដល់​មន្ត្រីនគរបាល​ទាំងអស់ ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជាមួយនឹង​ការការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ឪ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ខិតជិត​មកដល់​នាពេល​ខាងមុខនេះ ។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍ និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ប្រចាំ​ខែមីនា និង​លើក​ទិសដៅ​សម្រាប់​ខែមេសា និង​ពិធី​ចែក​អាវកាក់​ចំណាំង​ជិត​៤៤០​អាវ ជូន​ដល់​មន្ត្រីនគរបាល​ទូទាំង​ក្រុង​ស្រុក នៅឯ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​មានប្រសាសន៍​បន្តថា ខណៈពេលដែល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ខិតចូល​មកដល់​នាពេល​ខាងមុខនេះ បងប្អូន​ប្រជាពលរដ្ឋ​ពួកគាត់​នឹង​វិល​មក​ស្រុកកំណើត មកជួបជុំ​បងប្អូន​សប្បាយរីករាយ ដូច្នេះ​មន្ត្រីនគរបាល​ទាំងអស់ ត្រូវ​ចូលរួម​សហការគ្នា​ធានា​អោយបាន​នូវ​សុខ​សុវត្ថិភាព​ជូន​ពួកគាត់​ឲ្យ​បានល្អ​ប្រសើរ ។​

​លោកស្នងការ​បាន​បន្ត​ថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ នឹងមាន​បងប្អូន​ប្រជាពលរដ្ឋ រៀបចំ​នូវ​កម្មវិធី​រាំលេង​សប្បាយៗ ការលេង​ល្បែង​ប្រជាប្រិយ និង​កម្មវិធី​ផ្សេង​ជាច្រើន​ទៀត​នៅ​វត្ត​អារាម តំបន់​ទេសចរ​ណ៏ ឬ​តាម​ទីសាធារណៈ ដូច្នេះ​ក្នុងនាម​យើង​ជា​សមត្ថកិច្ច សូម​ឲ្យ​អស់លោក​ទាំងអស់ ត្រូវតែ​រៀបចំ​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព​នេះ​ឲ្យ​បានច្បាស់លាស់ ពោល​ត្រូវ​ធានា​អោយបាន​ថា នឹង​ការពារ​សុវត្ថិភាព ក៏ដូចជា​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ល្អ ពិសេស​គឺ​ការសម្រួល​ចរាចរណ៍​ដល់​ពួកគាត់​ធ្វើដំណើរ ឲ្យ​មាន​លក្ខណៈ​ងាយស្រួល និង​សុវត្ថិភាព ។​

​ជា​ចុងក្រោយ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ក្រៅតែពី​ការការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ លោកស្នងការ​ក៏បាន​ណែនាំ​ដល់​មន្ត្រីនគរបាល​ទាំងអស់ ត្រូវធ្វើ​ការអប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គីភ័យ​គ្រប់ពេល ដោយ​មុននឹង​ចាក​ចេញទៅ​ដំណើរ​កម្សាន្ត​នៅ​ទីជិត​ឬ​ឆ្ងាយ ត្រូវ​មើល​ភ្លើងទាន​ធុ​ប និង​បិទ​ភ្លើងអគ្គិសនី ឲ្យ​បាន​រៀបរយ ជៀសវាង​បញ្ហា​អគ្គីភ័យ​កើតមានឡើង នាំ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ខ្លួនឯង និង​អ្នក​ជិត​ម្ខាង​ផងដែរ មួយវិញទៀត គឺ​ការបើកបរ​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​ត្រូវ​ចេះ​យោគយល់​អោយ​គ្នា​ទៅវិញទៅមក​ក្នុងពេល​បើកបរ និង​គោរព​ច្បាប់​ចរាចរ​ណ៏​ទាំងអស់គ្នា ដើម្បី​សុ​វត្តិភាព​ខ្លួនឯង និង​គ្រួសារ​ផងដែរ​៕ ដោយ ៖ តាកែវ​

spot_img
×