Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ លី​អូ ប្រ​គល់​រង្វាន់​ទឹក​ប្រាក់​សុទ្ធ​ដល់​គូ​ស្វា​មី​ភ​រិ​យា​ថ្មី​ចំ​នួន 10 គូ ក្នុង​កម្ម​វិ​ធី​ចំ​ណង​ដៃ​ដ៏​មាន​ន័យ ជា​មួយ​ស្រា​បៀរ លី​អូ​ លើកទី២​ ឆ្នាំ 2019

spot_img

ភ្នំពេញ ៖ ស្រាបៀរ លីអូ បាន​ប្រគល់​រង្វាន់ជាច្រើនជាចំណងដៃសុភមង្គល​ជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី ចំនួន 10 គូ​ ដែលបាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃដ៏មានន័យ ជាមួយស្រាបៀរ លីអូ នៅក្នុងការប្រគំតន្រ្តី “A1 Concert” របស់ស្ថានីយទូរទស្សន៍ MYTV កាលពី​ ថ្ងៃ​ទី 31 ខែមីនា ឆ្នាំ 2019 ។

គូស្វាមីភរិយាថ្មីចំនួន 2 គូ បានឈ្នះរង្វាន់​ទឹកប្រាក់សុទ្ធ 5.000 ដុល្លារ និង 8​ គូផ្សេង ទៀតបានឈ្នះរង្វាន់​ទឹកប្រាក់សុទ្ធ 1.000 ដុល្លារ ដែលពួកគាត់បានមកពីទូទាំង ប្រទេសមានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

គូស្វាមីភរិយាថ្មីមួយគូលោក ឈន វាសនា និង លោកស្រី យ៉ូង ឆេងមក​ពី​ខេត្ត​ ប៉ៃលិន ដែលជាម្ចាស់​រង្វាន់ទឹកប្រាក់សុទ្ធ 5,000 ដុល្លារ បាន​ឲ្យ​ដឹង​ថា “យើង ទាំងពីរនាក់រំភើបភ្ញាក់ផ្អើលរកអ្វីមកប្រៀបមិនបានទេ ​ពេលដែលឮគេប្រកាស​ឈ្មោះ អ្នកឈ្នះរង្វាន់​គឺជា​ខ្លួន នៅ​ក្នុងកម្មវិធី​ចាប់​ឆ្នោតផ្សងសំណាង កាលពី​ថ្ងៃ​ទី 24 ខែ មីនា កន្លងទៅ។ នេះជាចំណងដៃដ៏រីករាយអស្ចារ្យបំផុតសម្រាប់ពួកយើង” ។

លោក អ៊ូ ស៊ីនួន​ អ្នកតំណាងរបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បាន ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា “ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែង​មាន​កម្មវិធីចំណង ដៃដ៏មានន័យ ជាមួយស្រាបៀរ លីអូ ដើម្បីជាកិច្ចថ្លែងអំណរគុណ និងបង្ហាញពីការយក ចិត្ត​ទុក​ដាក់​របស់​ក្រុម​ហ៊ុន​ចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជ្រើសរើស​ស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយ​យើង​ក៏​សង្ឃឹម​ថា​អតិ​ថិ​ជន​​នៅ​តែ​បន្តគាំទ្រស្រាបៀរ លីអូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់​តែមានភាពសប្បាយ​រីករាយ”។

នេះជាការចាប់រង្វាន់លើកទី 2 សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃ ដ៏មានន័យឆ្នាំ 2019 នេះ។ សូមជាវ ស្រាបៀរ លី​អូ សម្រាប់ទទួលភ្ញៀវក្នុងពិធី អាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត កំពុង​រង់​ចាំ​លោក​អ្នក។

ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោក អ្នក ដើម្បីទទួលបានចំណងដៃដ៏មានន័យពីស្រាបៀរ លីអូ ។ ស្រាបៀរ លីអូ កាន់​តែ​រីក​រាយ​លើស​ពី​ក្តី​ប្រាថ្នា! ៕ ដោយ ៖ កូឡាប

 

spot_img
×