Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ បើក​រថយន្ដ​បំ​បុក​ប៉ា​រ៉ា​ស់​សមត្ថកិច្ច​នគរបាល​ច​រា​ចរាចរណ៍​រត់​ចែក​ជើង​គ្នា , រថយន្ត​មានស្ទីក​គ័​រ​បិត​លើកញ្ចក់​រថយន្ដ និង​ដាក់​វាំងនន​បិតបាំង​ពី​ខាងក្នុង​

spot_img

​ខេត្តកំពង់ស្ពឺ ៖ ​ករណី​ជនសង្ស័យ​បើក​រថយន្ដ​បំ​បុក​ប៉ា​រ៉ា​ស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​(​ជាន់​សាជី​)​នៅ​គោលដៅ​អនុវត្ត​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នៅមុខ​មន្ទីរ​សាធារណៈការ​ខេត្តកំពង់ស្ពឺ លើ​ផ្លូវជាតិ​លេខ​៤ ត្រូវបាន​ឃាត់ខ្លួន កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​ ​នៅ​គោលដៅ​ត្រួតពិនិត្យ​ពង្រឹង​ការ អនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក លើ​ផ្លូវជាតិ​លេខ​៤ មុខ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ដ កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧ឮនិង៤០​នាទី មាន​ជនបង្ក​បើ​ក​រថយន្ត មួយគ្រឿង​ម៉ាក Nissan ប្រភេទ​រថយន្ត​កែឆ្នៃ​ដឹក​ដី ពណ៌​ស ពាក់​ផ្លាកលេខ ចង្កូត​ស្តាំ ​KPS.0536 សណ្ដោង​រឺ​ម៉ក ដឹក​គ្រឿងចក្រ ជនបង្ក​មានឈ្មោះ​ម៉ៅ សំរិទ្ធ អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​រំលោង សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត លុះ​មកដល់​ចំណុច​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​បាន​បើកបំ​បុក​”​សាជី​” ដែល​ដាក់​ជា​សញ្ញា​សំគាល់​ធ្វើចរាចរណ៍ ធ្វើ​ឲ្យ​នគរបាល​រត់​ចែក​ជើង​សឹងតែ​មិនទាន់ ក្រោយ​មាន​សកម្មភាព​ហេតុការណ៍​ខាង​លើ ជនបង្ក​បាន​ព្យាយាម​បើក​រថយន្ដ​រត់​ទៅមុខ​បន្ដ មិន​ឈប់​នៅ​កន្លែងកើតហេតុ​នោះទេ សមត្ថកិច្ច​នគរបាល​បានធ្វើ​អន្ដរាគមន៍​ភ្លាមៗ​ចាប់​ឃាត់​រថយន្ដ​និង​ជនបង្ក​បាន​នៅ​ចំណុច​មុខ​ធនាគារ​វឌ្ឍនៈ​ចំងាយ​ប្រមាណ ១ គីឡូម៉ែត្រ​ពី​កន្លែង​គោលដៅ​ត្រួតពិនិត្យ​។

​តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​មន្ដ្រីនគរបាល​ចរាចរ​ណ៍​ដែល នៅ​បញ្ជា​ចរាចរណ៍​ត្រួតពិនិត្យ​ការ​អនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក រឿងហេតុ​ដំបូង កំលាំង​បានធ្វើ​សញ្ញា​បញ្ជា​អោយ​រថយន្ដ​ចូល​អម​ខាងស្ដាំ​ដៃ​ដើម្បី​ត្រួតពិនិត្យ​ឯកសារ​មួយ ចំនួន​និង​ពិនិត្យ​ស្ទីក​គ័​រ​បិត​លើកញ្ចក់​រថយន្ដ និង​ដាក់​វាំងនន​បិតបាំង​ពី​ខាងក្នុង ស្រាប់តែ​រថយន្ដ​មិន​ព្រម​បន្ថយល្បឿន​តាម​ការបញ្ជា​របស់​មន្ដ្រីនគរបាល​ចរាចរណ៍​ទេ រួច​បើក​សំដៅ​មករក​នគរបាល​តែម្ដង ធ្វើអោយមាន​ការភិតភ័យ​រត់​ចែក​ជើង​គ្នា​សឹងតែ​មិនទាន់ ស្របពេលនោះ​ក៏​បើកជាន់​សាជី​ដែល​ដាក់​ជា​សញ្ញា​នៅ​គោលដៅ​តែម្ដង​បណ្ដាល​ឲ្យ​ខូចខាត​សាជី​ចំនួន ២ ។

​ករណីនេះ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​បាន​ធ្វើការ ឃាត់ ខ្លួន​ជនបង្ក​(​អ្នកបើកបរ​)​នឹង​រថយន្ត​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​អយ្យការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ កូ​ឡាប​

 

spot_img
×