Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុញ្ញាត​ក្រុមហ៊ុន Royal Railway របស់​អ្នកឧកញ៉ា គិត ម៉េង បន្ត​ប្រតិបត្តិ​ការដឹកជញ្ជូន​ផ្លូវដែក​ឡើងវិញ ពី​ភ្នំពេញ ទៅ​ព្រះសីហនុ

spot_img

(​ភ្នំពេញ​)៖ រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន បានសម្រេច​ផ្តល់​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់​រេ​វ៉េ (Royal Railway) របស់​អ្នកឧកញ៉ា គិត ម៉េង បន្ត​ប្រតិបត្តិ​ការដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ តាម​ផ្លូវដែក​ភាគខាងត្បូង​ដដែល (​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​) នេះ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩​នេះ​។​

​ក្រសួង​បាន​បញ្ជាក់ថា ការផ្តល់​បន្ត​ប្រតិបត្តិ​ឡើងវិញ​នេះ​ដោយសារ​ក្រសួង​ត្រូវការ​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​លក្ខខណ្ឌ​គិត​យុ​ត្តិ និង​បច្ចេកទេស ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង​ដំណើរការ​ផ្លូវដែក ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់​រេ​វ៉េ​បន្ត​ប្រតិបត្តិការ​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ តាម​ផ្លូវដែក​ភាគខាងត្បូង​ដដែល​។​

​ទន្ទឹម​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​រៀបចំ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​ជំនាញ​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងនោះ​អាចមាន​ការចូលរួម​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេ​វ៉េ ដើម្បី​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​ភាគ​ខាងជើង និង​ភាគខាងត្បូង​ឲ្យ​សមស្រប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ក្រុមហ៊ុន​ដឹកជញ្ជូន ក្រុមហ៊ុននាំចេញ​និង​នាំចូល ពាណិជ្ជករ កសិករ និង​អ្នកដំណើរ​ឲ្យ​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ និង​ធ្វើ​ឲ្យ មាន​ភាពជឿជាក់ មាន​សុវត្ថិភាព និង​មានតម្លៃ​សមរម្យ​។​

​សូម​ជំរាប​ថា ក្នុង​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​លើក​ទី​១៨ កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដកហូត​សិទ្ធិ​វិនិយោគ និង​ធ្វើ​អាជីវកម្ម​លើផ្លូវ​រថយន្ត​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​សម្តេច​បាន​មើលឃើញថា ផ្លូវដែក​មួយ​ខ្សែ​នេះ​មិនមាន​ការអភិវឌ្ឍ​សមត្ថភាព​ផ្នែក​ដឹកជញ្ជូន​។ ក្រោយពេល​ដកហូត គឺ​ប្រគល់​ភារកិច្ច​ទៅ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជា​អ្នកគ្រប់គ្រង និង​រង់ចាំ​រក​អ្នកវិនិយោគ​ថ្មី​។​

​តែ​នៅ​ថ្ងៃអាទិត្យ ទី​៣១ ខែមីនា ឆ្នាំ​២០១៩​នេះ ក្រសួង​សាធារណការ​បាន​អះអាងថា រាជរដ្ឋាភិបាល​បន្ត​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា គិត ម៉េង បន្ត​វិនិយោគ និង​ធ្វើ​អាជីវកម្ម​លើផ្លូវ​ដែក​នេះ​បន្តទៅទៀត​។ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​បាន​បញ្ជាក់ថា ការប្រគល់សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​អ្នកឧកញ៉ា គិត ម៉េង ធ្វើ​អាជីវកម្ម​លើផ្លូវ​ដែក​ឡើងវិញ​នេះ ដោយសារ​ក្រសួង​ត្រូវការ​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​សិក្សា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​លើ​លក្ខខណ្ឌ​គតិយុត្តិ និង​បច្ចេកទេស​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង​ដំណើរការ​ផ្លូវដែក​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×