Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​សាធារណការ ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ជ្រោយចង្វា​) មុន​បើកសម្ពោធ​នៅ​ថ្ងៃទី​៣​ មេសា​

spot_img

​ភ្នំពេញ ​៖ ​ថ្ងៃអាទិត្យ ១១​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សមិទ្ធផល​ដែល​សម្រេច នៃ​គម្រោង​ស្តារឡើងវិញ ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វា​ទី​១) ដើម្បី​ត្រៀម​បើក​សម្ពោធ​ដាក់ឱ្យ​សាធារណជន​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣ ខែមេសា ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ស្ពាន​នេះ​អាយុកាល​ដ៏​ចំណាស់ ហើយ​ស្របពេល​កំណើនសេដ្ឋកិច្ច និង​រំហូរ​ចរាចរណ៍ កើន​ឡើងជា​លំដាប់ ស្ពាន​នេះ​តម្រូវឱ្យមាន​ការជួសជុល​ឡើងវិញ​ជាបន្ទាន់​។ បន្ទាប់ពី​ជួសជុល​រួច ស្ពាន​នេះ​មាន​លក្ខណៈ​ខុសពី​ស្ពាន​ចាស់ ដែល​ស្ពាន​នេះ​មាន​ភាពរឹងមាំ និង​មាន​គំនូស​សញ្ញា​បែងចែក សម្រាប់​អ្នក​ថ្មើរជើង ម៉ូតូ និង​ឡាន​។​

​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​វិស្វករ និង​អ្នកជំនាញ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ជប៉ុន ទើប​គម្រោង​នេះ​អាច​បញ្ចប់​យ៉ាង​រលូន ដើម្បី​ដាក់​ស្ពាន​នេះ​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​៣ ខែមេសា ខាងមុខនេះ ក្នុង​គោលបំណង​សម្រួល​ដល់​ការធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​ក្នុង​កំឡុង ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ ៕​ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×