Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ពីរ​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ដោយសារ​ជន​មិន​ស្គាល់មុខ​ដក​កាំភ្លើង​បាញ់ គ្រាន់តែ​ជិះ​ម៉ូតូ​ជែង​គ្នា​

spot_img

​ខេត្តកំពង់ចាម ៖ មនុស្ស​ពីរ​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារ​ជន​មិន​ស្គាល់មុខ​ដក​កាំភ្លើង​បាញ់ ពេល ជនរងគ្រោះ​ជិះ​ម៉ូតូ​ជែង​គ្នា​នៅតាម​ដងផ្លូវ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​០០និង៣០​នាទី​រំលងអធ្រាត្រ ថ្ងៃ ទី​៣១ ខែមីនា ឆ្នាំ​២០១៩ ចំណុច​ខារ៉ាអូខេ​គ្រួសារ​។

​ក្រោយ​ទទួល​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ប៉ុស្តិ​វាលវង់​បាន​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ក្រុង​នឹង​ព្រហ្មទណ្ឌ​ខេត្ត ចុះទៅ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ ត្រង់ចំណុច​ខារ៉ាអូខេ​គ្រួសារ ពិតជា​មាន​ករណី​មាន​ជន​មិន​ស្គាល់មុខ​ជិះ​ម៉ូតូ​តាម​បាញ់ប្រហារ បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​។​

​នគរបាល​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ទី​១-​ឈ្មោះ​ឡុ​ក ប៉ុន​លាង របួសធ្ងន់ ២-​ឈ្មោះ ឆុន ច​ន្ដា ជា​អ្នក​ឌុបរ​របួសស្រាល ។​

​ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ជិះ​ម៉ូតូ​ជែង​គ្នា ។ លុះ​ធ្វើដំណើរ​មកដល់​ចំណុច​កើត ហេតុ​ក៏ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើង​បាញ់ប្រហារ​តែម្តង​​។ ករណី​ខាង​លើ​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​និង​ស៊ើប​អ​ង្គេ​ត ៕​ ដោយ​ ៖ កូ​ឡាប​

spot_img
×