Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រក​ឃើញ​លោក ស៊ុំ ម៉ឺន តំណាង​សហគមន៍​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ ដែល​រត់គេច​ខ្លួន​តាំងពី​ខែ​មករា​មក ជា​ការបញ្ចប់​នូវ​ការ​លាប​ពណ៌​

spot_img

​ព្រះវិហារ ​៖ តំណាង​សហគមន៍​ដីធ្លី​ខេត្ត​ព្រះវិហារ​ឈ្មោះ ស៊ុំ ម៉ឺន ដែ​ដែល​បាន​បាត់​ខ្លួន​ជាច្រើន​ខែ​មក​ហើយ​នោះ ត្រូវបាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ស្រាវជ្រាវ​និង​រកឃើញ​ហើយ​បន្ទាប់​ពី​រត់គេចខ្លួន​។​

​រដ្ឋបាល​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការ​រក​ឃើញ​លោក ស៊ុំ ម៉ឺន ដែល​អាជ្ញាធរ​តាម​ចាប់ខ្លួន រឿង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព​និង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​មេត្រីភាព នា​ពេល​ថ្មីៗ​នេះ​។​

​បើ​តាម​សេចក្តី ប្រកាស​ព័ត៌មាន​ស្តីពី​ការ​រក​ឃើញ​លោក​ ស៊ុំ ម៉ឺន​ ​ដែល​បាន​រត់គេចខ្លួន​កាលពី​ថ្ងៃ​ទី 21 ខែ​មករា​ឆ្នាំ 2019​។​ ​ការ​​រក​​ឃើញ​លោក ស៊ុំ ម៉ឺន នៅថ្ងៃនេះ គឺជា​ការបញ្ចប់​នូវ​ការ​លាប​ពណ៌ និង​ការចោទប្រកាន់​របស់​បណ្តាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន ព្រមទាំង​ក្រុមប្រឆាំង​ទាំងនោះ ដែល​បាន​ចាត់ទុក​ករណីនេះ​ជា​ការរំលោភ​សិទ្ធិមនុស្ស​ទៅវិញ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី 31 ខែ​មីនា​ឆ្នាំ 2019 បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩​វេលា​ម៉ោង​៧​និង​៤៣​នាទី​ព្រឹក កន្លងមកនេះ លោក ស៊ុំ ម៉ឺន បាន​លួច​រត់គេចខ្លួន​បាត់ ដោយ​ផ្លោះ​របង​ខាងក្រោយ​ទីចាត់ការ​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេពតា​ចឹង ស្ថិតក្នុង​ភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូលែន បន្ទាប់​ពី​ត្រូវបាន​កម្លាំង​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត និង​កម្លាំង​របស់​ក្រុមហ៊ុន​វិនិយោគ ចាប់ខ្លួន​ពី​ការកាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់ ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព និង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​មេត្រីភាព ប្រគល់​មក​ឲ្យ​មន្ត្រី​ឧទ្យាន​នុរ័ក​គូលែន​-​ព្រហ្ម​ទេព កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៩​។​
ការបាត់​ខ្លួន​របស់​លោក ស៊ុំ ម៉ឺន ត្រូវបាន​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មួយចំនួន​ដែល​មាន និន្នាការ​នយោបាយ​ប្រឆាំង​បាន​សាកសួរ​ជាប្រចាំ​មកកាន់​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ ក្រោម​រូបភាព​ជា​ការដាក់​បន្ទុក​មកលើ​រាជរដ្ឋាភិបាល ក៏​ដូច​អាជ្ញាធរខេត្ត ដោយ​ប្រែក្លាយ​រូបភាព​នៃ​ការបាត់​ខ្លួន​នេះ ទៅ​ជា​ការរំលោភ​លើ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ដោយ​ការប្រើប្រាស់​នៅ​វិធានការ​សរុប និង​កម្លាំង​សរុប តាមរយៈ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ​រវាង​អាជ្ញាធរខេត្ត ស្រុក ជាមួយ​គ្រួសារ​របស់ ស៊ុំ ម៉ឺន កិច្ចសហការ​រវាង​កម្លាំង​សមត្ថកិច្ច​ជំនាញ និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខេត្តព្រះវិហារ​-​ឧត្តរមានជ័យ និង​ជាមួយ​កម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ ទើប​យើង​អាច​រកឃើញ ស៊ុំ ម៉ឺន នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅ​រាជធានី​ភ្នំពេញ​។​

ជាមួយ​ការរកឃើញ​លោក ស៊ុំ ម៉ឺន នៅថ្ងៃនេះ រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​ឆ្លើយតប​ជាមួយ​ក្រុមប្រឆាំង​ទាំងនោះ​ទៀតថា ចំពោះ​ការ​បាត់​ខ្លួន​នេះ គឺ​អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​ជំនាញ​ពិតជា​បាន​ខិតខំ​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព​តាម​ស្វែងរក ស៊ុំ ម៉ឺន មិន​ដូច​ទៅនឹង​អ្វី​ដែល​បណ្តាញសារព័ត៌មាន​មួយចំនួន​លើកឡើង​នោះឡើយ​។​

​កាល​ពី​ថ្មីៗ​នេះ​អង្គការ​លីកាដូ​បាន​ហៅ​ថា តំណាង​សហគមន៍​ដីធ្លី​ខេត្ត​ព្រះវិហារ​ឈ្មោ ស៊ុម ម៉ឺន បាន​បាត់​ខ្លួន បន្ទាប់​ពី​សាក្សី​ជាច្រើន​បាន​អះអាង​ថា គាត់​ត្រូវបាន​វាយដំ​និង​ចាប់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ពី​សំណាក់​មន្ត្រី​យោធា​។ ការ​បាត់​ខ្លួន​នេះ​បាន​កើតឡើង​ស្របពេល​ដែល​មាន​ការចាប់​ប្រជាពលរដ្ឋ​ជាច្រើន​កាលពី​ជាង​ពីរ​សប្តាហ៍​ក្នុង​ខែ​មករា ជាប់​ទាក់ទង​នឹង​ទំនាស់​ដី​សម្បទាន​ផ្តល់​ទៅឲ្យ​ក្រុមហ៊ុន មេត្រី​ភាព ក​សិ​-​ឧស្សាហ៍កម្ម​។ ក្រុមហ៊ុន​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង ឧកញ៉ា អាន ម៉ា​ឌី​។​

​តាម​ព័ត៌មាន​ដែល​ទទួលបាន ស៊ុំ ម៉ឺន មាន​អាយុ ៥៤​ឆ្នាំ និង​កូនប្រុស​គាត់​ត្រូវបាន​ចាប់ខ្លួន​ពេល​កំពុង​បើក​គោយន្ត​ដឹក​សម្ភារៈ​លក់ដូរ​កាលពី​ថ្ងៃទី​២០ ខែ​មករា ដោយ​យោធា​មកពី​ទី​បញ្ជាការ​វរៈ​សេនា​តូច​អន្តរាគមន៍​លេខ ២៦១ ស្ថិតនៅក្រោម​ទីបញ្ជាការ​កងពល​តូច​អន្តរាគមន៍​លេខ​៦ នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ (​យោធា​ទាំងនោះ​ជា​កង​សន្តិសុខ​របស់​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​នៅ​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត​)​។ សាក្សី​មួយ​ចំនួន​បាន​រាយការណ៍​ថា ម៉ឺន និង​កូនប្រុស​គាត់​ត្រូវ​បាន​វាយដំ​ក្រោយ​ពេល​អ្នក​ទាំង​ពីរ​ត្រូវបាន​ចាប់ខ្លួន​។ បន្ទាប់មក អ្នក​ទាំង​ពីរ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ជា​ទីកន្លែង​ដែល​អ្នក​ទាំង​ពីរ​ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​មួយ​យប់​។​

​នា​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ម៉ឺន បាន​បាត់​ខ្លួន​ពី​ការិយាល័យ​ដែនជម្រកសត្វព្រៃ ហើយ​ការ​បាត់​ខ្លួន​របស់​គាត់​បាន​កើតឡើង​អស់​រយៈពេល​ពីរ​ខែ​មក​ហើយ​។ មន្ត្រី​ការិយាល័យ​ដែនជម្រកសត្វព្រៃ​បាន​អះអាងថា បុរស​ដែល​មាន​អាយុ​៥៤​ឆ្នាំ​នោះ​បាន​លោត​ចេញ​ពី​របង​និង​រត់​គេចខ្លួន​។ ប៉ុន្តែ​ភ្លាមៗ​នោះ​មិន​មាន​ដីកា​ចាប់ខ្លួន​ចោទប្រកាន់​ទាក់ទង​នឹង​ការ​រត់​គេច​នោះទេ​។​

​ចាប់តាំងពី​ថ្ងៃ​ទី​២១ ខែ​មករា អាជ្ញាធរ​មិន​បាន​ផ្តល់​ភស្តុតាង​ដែល​សហគមន៍​អាច​ជឿ​ទុកចិត្ត​បាន​ពី​ទីតាំង​របស់ ម៉ឺន នោះទេ ដោយ​បាន​អះអាង​ផ្សេងៗ​គ្នា​ថា គាត់​បាន​នឹង​កំពុង​លាក់ខ្លួន​នៅ​ទីតាំង​អាថ៌កំបាំង​មួយ​ក្នុង​រាជធានី​ភ្នំពេញ ឬ​កំពុង​ទទួល​ការព្យាបាល​សុខភាព​នៅ​រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ប្រពន្ធ​របស់ ម៉ឺន បានដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ខេត្ត​និង​ការិយាល័យ​តំណាងរាស្ត្រ​ខេត្ត​ព្រះវិហារ ដើម្បី​ជួយ​ស្វែងរក​ប្តី​របស់​អ្នក​ស្រី​។​

​ក្រោយ​មាន​ការចាប់ខ្លួន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ក្នុង​ខែ​មករា​នោះ មនុស្ស​ចំនួន​១៤​នាក់​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ក្នុងនោះ​រួម​មាន​កូនប្រុស​របស់ ម៉ឺន ឈ្មោះ ម៉ឺន មាន ផងដែរ​។ អ្នក​ទាំងនោះ​ត្រូវបាន​ចោទប្រកាន់​តាម​មាត្រា​៦២ និង​មាត្រា​៥៤ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ (​ទាក់ទង​នឹង​ការកាប់​គាស់​រុករាន​ដីព្រៃ​) ហើយ​អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១៥០​លាន​រៀល​។​

​ការចាប់ខ្លួន​នេះ​កើតឡើង​បន្ទាប់ពី​មានការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​សន្តិសុខ​ក្រុមហ៊ុន​និង​អាជ្ញាធរ​ទៅលើ​អ្នក​ភូមិ​ដែល​រស់នៅ​ក្នុង​សហគមន៍​នេះ​ជាច្រើន​ឆ្នាំ​កន្ល​មកហើយ ដោយ​រួម​មាន​ការដុត​ផ្ទះ​ប្រជាពលរដ្ឋ គេ​ចោទ​ថា​មាន​ការចាប់ខ្លួន​តាម​អំ​ពើ​ចិត្ត និង​ការបន្ត​គំរាមកំហែង​ប្រជាពលរដ្ឋ​ដែល​ជាប់​ទាក់ទង​នឹង​ទំនាស់​ដីធ្លី​នេះ​៕​ ​ដោយ​៖​កូឡាប​

spot_img
×