Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​សម្រាប់ធ្វើ​ប្រហុក ចាប់ផ្តើម​ត្រូវជា​បណ្តើរៗ​ហើយ

spot_img

ភ្នំពេញ​ ៖ ត្រី​សម្រាប់ធ្វើ​ប្រហុក ចាប់ផ្តើម​ត្រូវជា​បណ្តើរៗ​ហើយ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប៉ុន្តែ​តម្លៃ​ត្រី​ថ្លៃ​ជាង​ឆ្នាំមុន ខណៈដែល​អ្នកពាក់ព័ន្ធ​មួយចំនួន បាន​ប៉ាន់ប្រមាណ​ថា ទិន្នផល​ត្រី​ឆ្នាំនេះ អាច​នឹង​ថយចុះ​ដោយសារ​ទឹកទន្លេ​រាក់ ដែល​មិនបាន​ជន់​លិច​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​សម្រាប់​ត្រី​ពង​កូន​។​

​មន្ត្រី​ជំនាញ បាន​និ​យា​យា ត្រី​នឹង​កាន់តែ​ត្រូវ​ច្រើន​ថែមទៀត នៅក្នុង​អំឡុង​ពីរ​បី​ថ្ងៃ​ខាងមុខនេះ ប្រសិនបើ​គ្មាន​ការប្រែប្រួល​អាកាសធាតុ​ទេនោះ ប៉ុន្តែ​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃនេះ ប្រទេស​កម្ពុជា​កំពុង​រង​នូវ​ឥទ្ធិពល​ចុះ​ត្រជាក់​ខ្លាំង ។ ក្នុង​រយៈពេល​នេះ​ត្រី​ចាប់ផ្ដើម​ធ្វើដំណើរ​ចុះមក​តាម​ខ្សែទឹក​ខាងក្រោម​ហើយ​ការប្រមូល​ផល​ត្រី​នឹង​កាន់តែ​បាន​ច្រើន​ប៉ុន្តែ​បើ​ធាតុអាកាស​អាប់អួ ឬ​មាន​ភ្លៀង​កក់ខែ​នោះ​ត្រី​នឹងមិន​ធ្វើដំណើរ​ចុះមក​ខ្សែទឹក​ខាងក្រោម​ទេ​ដូច្នេះ​ការប្រមូល​ផល​នេសាទ​ត្រី​ក៏​មិនបាន​ច្រើន​ដែរ​។

​ដូច​សព្វមួយដង ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​រដ្ឋបាល​ជល​ផល ផងដែរ បាន​ជូនដំណឹង​ដល់​សាធារណជន ពី​រដូវ​ត្រី​ត្រូវ​ដើម្បី​ធ្វើ​ប្រហុក ផ្អាក ត្រីឆ្អើរ ជាដើម សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ​។ រដូវ​ត្រី​ត្រូវ ក្នុង​រដូវ​នេសាទ​ឆ្នាំនេះ នៅតាម​ដង​ទន្លេសាប ដែល​អាច​រកត្រី​បាន​ច្រើន​បើ​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់ខែ ហើយ​ក៏បាន​អំពាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជួយ​បង្ក​ភាពងាយស្រួល​ដល់​ការ​ស្នាក់នៅ ធ្វើដំណើរ និង​ដឹកជញ្ជូន​ផលិតផល​ត្រី​របស់​ពលរដ្ឋ កុំ​ឲ្យ​មានការ​រាំងស្ទះ​។​

​លោក​ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​បាន​ប្រាប់ថា ត្រី​សម្រាប់​ធ្វ្រើ​ហុក​ផ្អក​នៅតាម​គន្លង​ដាយ​ប៉ែក​ខាងលើ​ដូចជា​ជួរ​លេខ​១៥​ចាប់ផ្តើម​ត្រូវ​ខ្លះ​ហើយដោយ​លើក​កម្ត​ង​បាន​ត្រី​ពី​៥០​ទៅ​១០០​គី​ក្រាម ក្នុង​រយៈពេល​ប្រមាណ​ជាមួយ​ម៉ោង​លើក​ម្តង​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×