Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយក​រដ្ឋមន្ត្រី​ហៅ លឺ ឡាយស្រេង ចូល​ស្រុក​វិញ ប៉ុន្តែ​ពួក​ប្រឆាំង​ផ្សេងទៀត កុំ​សង្ឃឹម​

spot_img

​ភ្នំពេញ ​៖ ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ជាង​៣​ពាន់​នាក់​នា​ព្រឹក​ថ្ងៃ​ទី​១ មេសា​នេះ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ហៅ លោក លឺ ឡាយស្រេង ឲ្យ​វិល​ចូល​ស្រុក​ខ្មែរ​វិញ ប៉ុន្តែ​ត្រូវ​ឈប់​ប្រមាថ ព្រះមហាក្សត្រ​ទៀត។​

​សម្ដេច​តេជោ​បាន​បន្ថែម​ទៀតថា​” លោក​លឺ ឡាយស្រេង ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​ស្រុក​វិញ លើកលែងតែ​ពួក​ប្រឆាំង​មួយ​ចំនួន​ផ្សេង​ទៀត គឺ​មិន​អនុញ្ញាតឲ្យ​ចូល​ឡើយ​។ សម្ដេច​បាន​បញ្ជាក់បន្ថែម​ថា ខ្ញុំ​ដែល​ហៅ​លឺ​ឡៃ​ស្រេង​ថា​ជា​ឯកឧត្តម​មុន​នោះ​ទេ​ប៉ុន្តែ​ខ្ញុំ​ហៅ​គាត់​ហៅថា​ជា​ជា​ពូ​ជា​បង​តែប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​សម្តេច​បាន​បន្ថែមថា បង​អើយ​អើយ​បង​ចូល​មក​ស្រុក​មក ប៉ុន្តែ​ពួក​អា​ប្រឆាំង​ផ្សេង​ទៀត​អ្ហែង​កុំ​សង្ឃឹម​”​។​

​លោក​លឺ ឡាយស្រេង បាន​និយាយ​ក្នុងការ​ឡាយ​វីដេអូ​កាលពីពេល​ថ្មីៗ​នេះ ថា ខ្ញុំ​មាន​អាយុ 85 ឆ្នាំ​ហើយ​ចាស់​ទៅ​ចាស់​ទៅ​ហើយ​នៅ​ប្រទេស​គេ​មិន​ដូច​នៅ​ប្រទេស​យើង​ទេ​។ ហើយ​ខ្ញុំ​នឹក​ប្រទេសជាតិ​ខ្ញុំ​ណាស់​មិនដឹង​ថា​ជា​ថ្ងៃ​ណា​នឹង​បាន​ចូល​ទៅ​ស្រុក វិញ​នោះ​ទេ គួរ​អោយ​ស្រណោះ​ណាស់​ធ្វើ​ខុស​បន្តិចបន្តួច​ហើយ​ក៏​ត្រូវ​រត់ចោល​ឆ្អឹង​នៅ​ស្រុក​គេ​ក៏​មិនដឹង​។​នៅ​ប្រទេស​គេ​មិន​ដូច​ប្រទេស​យើង​ទេ​។​នឹក​បងប្អូន នឹក​ប្រទេសជាតិ​មិនដឹង​ពេលណា​បាន​ចូល​ទៅ​ប្រទេស​ជាតិ​វិញ​ទេ​។ ខ្ញុំ​បាន​និយាយ​ច្រើន​ដង​ហើយ​សុំ​ឱ្យ​សម្តេច សម្ដេច​នាយក​ជួយ​អនុគ្រោះ​ដល់​រូប​ខ្ញុំ​ផង​ចំពោះ​ការនិយាយស្តី​លើសលួស​សូម​សម្ដេច​មេត្តា​អនុគ្រោះ​ផង​ចុះ​ហើយ​អនុញ្ញាត​ឲ្យ​ខ្ញុំ​វិល​ទៅ​ស្រុក​វិញ​ផង​ពី​ព្រោះ​ខ្ញុំ​បាន​បម្រើ​ជាមួយ​សម្ដេច​ជាង 3 អាណត្តិ​ហើយ​ហើយ​ខ្ញុំ​នៅ​បរទេស​នេះ​ក៏​មិន​បាន​នៅ​ជាមួយ​គណបក្ស​ណា​នោះ​ទេ​ខ្ញុំ​វិល​ចូល​ស្រុក​វិញ​ព្រោះ​ជិត​ចូល​ឆ្នាំ​ហើយ​ដែរ​ព្រោះថា​នឹក​បងប្អូន​នឹក​វត្ត​នឹក​វ៉ា​។ ជិត​ចូលឆ្នាំ​ហើយ​ដែរ​ព្រោះថា​នឹក​បងប្អូន​នឹក​វត្ត​នឹក​វ៉ា​។ ខុស​ត្រូវ​យ៉ាងម៉េច​សូម​សម្ដេច​នឹកឃើញ​ដល់​រូបខ្ញុំ​ធ្លាប់ធ្វើ​ជា​សហការី​​សម្ដេច 3 អាណត្តិ​ហើយ គួរតែ​សម្ដេច​មេត្តា​អនុគ្រោះ​ដល់​ទោស​កំហុស​របស់​ខ្ញុំ​បន្តិច​ក្នុងពេល​វ័យចាស់​នេះ​ផង​៕​ ​ដោយ ​៖​ កូឡាប​

  

spot_img
×