Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ស្នើ​ឲ្យមាន​ការស៊ើបអង្កេ​ត បន្ទាប់​ពី​មាន​ការវាយប្រហារ​នៅ​ស្ថានទូត​របស់​ខ្លួន​នៅអេ​ស្ប៉ាញ​

spot_img

​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បាន​ស្នើ​ឲ្យមាន​ការស៊ើបអង្កេ​ត​ជុំវិញ​អ្វី​ដែល​ខ្លួន​ហៅថា ជា​ការវាយប្រហារ​ភេរវកម្ម​ទៅលើ​ស្ថានទូត​​របស់​ខ្លួន​ក្នុង​ទីក្រុង​ម៉ា​ទ្រី​ដ ប្រទេស​អេ​ស្ប៉ាញ​កាលពី​ខែ​មុន​។​

​នៅក្នុង​សេចក្តី​ថ្លែង​ការ ក្រសួងការបរទេស​កូរ៉េខាងជើង បាន​ជំរុញ​ឲ្យ​អាជ្ញាធ​រអេ​ស្ប៉ាញ​ធ្វើការ​ស៊ើបអង្កេត​លើ​ការ​​វាយឆ្មក់​ចូល​ស្ថាន​ទូត​​របស់ខ្លួន​កាលពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ដោយ​ខ្លួន​អះអាងថា ក្រុម​ប្រដាប់អាវុធ បាន​វាយ​ដុំ និង​ធ្វើ​ទារុណកម្ម​បុគ្គលិក​ខ្លួន មុន​ពេល​ក្រុម​ទាំងនោះ​លួច​យក​កុំព្យូទ័រ​ទៅ​។​

​ក្រសួងការបរទេស​កូរ៉េខាងជើង​បន្ថែមថា ខ្លួន​បាន​មើល​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ថា FBI និង​ក្រុមប្រឆាំង​កូរ៉េខាងជើង ជា​អ្នកទទួលខុសត្រូវ​លើ​ការ​វាយ​ឆ្ម​ក់​នោះ ប៉ុន្តែ​ខ្លួន​មិន​បាន​ដាក់​កំហុស​លើ​ទីក្រុង​វ៉ាន​ស៊ីន​តោន​ទេ​។​

​កូរ៉េ​ខាងជើង​បាន​ហៅ​ការ​លុកលុយ​ចូល​ខុសច្បាប់​ទាំងនោះ​ថា ជា​ការរំលោភ​អធិបតេយ្យភាព​យ៉ាងធ្ងន់ធ្ង​ន និង​បាន​ស្នើឲ្យ​អាជ្ញាធ​រអេ​ស្ប៉ាញ​ចាប់​ជន​ប្រព្រឹត្ត​ទាំងនោះ យក​មក​កាត់ទោស​តាម​ច្បាប់​អន្តរជាតិ​។​

​សូមបញ្ជាក់​ថា បន្ទាប់ពី​មាន​ការ​ឆ្មក់​ចូល​ស្ថានទូត​កូរ៉េ​ខាងជើង មាន​ក្រុមប្រឆាំង​កូរ៉េខាងជើង​ឈ្មោះ Cheollima Civil Defense បាន​ចេញមុខ​អះអាង​ថា វា​គឺជា​ទំនួស​ខុស​ត្រូវ​របស់​ពួកគេ ប៉ុន្តែ​ក្រុម​សម្ងាត់​មួយ​នេះ​បាន​បដិសេធថា​វា​គឺជា​ការ​វាយឆ្មក់​ដោយមាន​ប្រដាប់អាវុធ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×