Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឃាតកម្ម​លើ គីម ជុង​ណា​ម ​៖ ជនជាប់ចោទ​ជា​ស្ត្រី​វៀតណាម ទំនងជា​នឹង​ត្រូវ​ដោះលែង​ដែរ ក្រោយ​តុលាការ​ប្តូរ​បទ​ចោទ​ពី​ឃាតកម្ម មក​បទ​ល្មើ​ល​កម្រិត​ស្រាល​

spot_img

​ស្ត្រី​ជនជាតិ​វៀតណាម ដែល​រង​ការសង្ស័យថា​បាន​ធ្វើ​ឃាត​បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង បាន​ទទួលយក​បទ​ចោល​ប្រកាន់​កម្រិត​ស្រាល​នៅ​ថ្ងៃ​ច័ន្ទ​នេះ ហើយ​នាង​អាច​នឹង​ត្រូវ​គេ​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ក្នុង​ពេល​ឆាប់ៗ ក្រោយ​ពេល​ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ដែល​រង​ការចោទប្រកាន់​ដូចគ្នា ត្រូវបាន​ដោះលែង​កាលពី​ខែ​មុន​។​

​ស្ត្រី​វៀតណាម​ឈ្មោះ Doan Thi Huong បាន​និយាយថា នាង​ពិតជា​សប្បាយចិត្ត​ណាស់ ក្រោយពេល​ព្រះរាជអាជ្ញា​ប្រាប់​ក្រុម​ការពារ​ក្តី​របស់​នាង​ពី​បទ​ចោទប្រកាន់​ថ្មី នៅក្នុង​តុលាការ​ប្រទេស​ម៉ាឡេស៊ី​។​

​នាង​ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ ២០១៧ និង​រង​ការចោទប្រកាន់​ពី​បទ​ឃាក​ម្ម​លើ​រូប​លោក គីម ជុង​ណា​ម នៅ​ព្រលានយន្តហោះ​ទី​ក្រុង​កូឡា​ឡាំ​ពូរ​។ តាំង​ពី​ធ្វើ​ការកាត់ក្តី​ជា​បន្តបន្ទាប់​មក ស្ត្រី​ខាងលើ​បាន​បដិសេធ​ទៅនឹង​ការចោទប្រកាន់ និង​បាន​បញ្ជាក់ថា នឹងត្រូវ​គេ​បញ្ចុះ​បញ្ចូល​ឲ្យចូល​រួម​លេង​ក្នុង​កម្មវិធី ដែល​នាង​គិតថា​ជា​កម្មវិធី​កំសាន្ត​ទូរទស្សន៍​។​

​កាលពី​ខែ​មុន តុលាការ​បាន​បដិសេធ​ទម្លាក់ចោល​ការចោទប្រកាន់​លើ​នាង ក្រោយពេល​បាន​ទម្លាក់ចោល​ការចោទប្រកាន់​លើ​ជនជាប់ចោទ​ជា​ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​ជាប់ចោទ​ពី​បទ​ធ្វើឃាត​ដូចគ្នា​។​

​លោក Salim Bashir មេធាវី​ម្នាក់​របស់​ស្ត្រី​វៀតណាម បាន​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​ដូច្នេះ​ថា តុលាការ​បាន​ចោទប្រកាន់​កូនក្តី​របស់​គាត់​ពី​បទ​បង្ក​របួសស្នាម​ដោយ​អាវុធ​គ្រោះថ្នាក់ ជំនួស​ការចោទប្រកាន់​ពី​បទ​ធ្វើឃាត​។​

​ការចោទប្រកាន់​ពី​បទល្មើស​ថ្មី​នេះ អាច​នឹង​មាន​ទោស​ច្រើន​បំផុត​រយៈពេល ១០​ឆ្នាំ ប៉ុន្តែ​មេធាវី​បញ្ជាក់ថា នាង​ទំនងជា​នឹង​ទទួលបាន​ការកាត់បន្ថយ​ទោស ហើយ​នាង​ទំនងជា​នឹង​អាច​ចេញ​ពី​គុក​នៅ​ថ្ងៃ​នេះ​ផង​ដែរ​៕

 

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×