Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ បាន​កោតសរសើរ​សម្តេច ហេង សំរិន ក្នុង​ការដឹកនាំ​រដ្ឋ​សភា ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​

spot_img

​ភ្នំពេញ​ ៖ ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​បើក​សម័យប្រជុំ​លើក​ទី​២​នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​នៅក្នុង​ឱកាស​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២​នីតិកាល​ទី​៦ នេះ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជសារ​ជូន​សម័យប្រជុំ​រដ្ឋសភា ផងដែរ និង​បាន​កោតសរសើរ​ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា ព្រមទាំង​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​រដ្ឋសភា ទាំងអស់ ដែល​បាន​បំពេញ​ការងារ​អស់​ពី​កម្លាំងកាយ​ចិត្ត ពុំ​គិត​ពី​ការនឿយហត់ ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ដែលជា​ភារកិច្ច​របស់​រដ្ឋសភា​នោះ​រួម​មាន​ការអញ្ជើញ យ៉ាង​សកម្ម​ចុះសួរសុខទុក្ខ​ជួយ​ដោះស្រាយ​បញ្ហា​ប្រជារាស្ត្រ​ជា​ម្ចាស់ឆ្នោត នៅតាម​មូលដ្ឋាន ព្រមទាំង​ទទួលយក​នូវ​រាល់​បញ្ហា​កង្វល់ និង​បញ្ហា​ប្រឈម​នានា មក​ជម្រាប​ជូន​រាជរដ្ឋាភិបាល ដើម្បី​រិះរក​វិធានការ​ដោះស្រាយ​ជាបន្ទាន់​បញ្ហា​ទាំងឡាយ​នោះ​។​

​នៅក្នុង​ព្រះរាជសារ​ផ្ញើ​ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២​នីតិកាល​ទី​៦​នេះ ព្រះ​ម​មហាក្សត្រ ក៏​បាន​កោតសរសើរ​ចំពោះ​សម្តេច​អគ្គម​ហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​គុណបំណាច់​ដ៏​ថ្លៃថ្លា​ក្នុង​ការបម្រើ​ប្រទេសជាតិ​។ ព្រះមហាក្សត្រ បាន​គូសបញ្ជាក់ថា វីរភាព​ដ៏​ឧត្តុង្គឧត្តម និង​ជា​មគ្គុទេសក៍​ដ៏​ឆ្នើម​ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត និង​សក្តានុពល​​​របស់សម្តេចនាយក បាន​ធ្វើឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ជាតិ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​លំដាប់​រហូតមកទល់​ពេលនេះ​។​

​ព្រះមហាក្សត្រ ទ្រង់​បាន​គូសបញ្ជាក់ថា រយៈពេល​កន្លងមកនេះ រដ្ឋសភា​បាន​យកចិត្តទុកដាក់ សហការ​ជាមួយ​រាជរដ្ឋាភិបាល ធានា​ការពារ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព សម្រាប់​ការរស់នៅ​ដោយ​សុខក្សេមក្សាន្ត របស់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ក្នុង​ផ្ទៃ​ប្រទេស និង​ប្រឹងប្រែង​បន្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​គ្រប់​វិស័យ​ដោយ​ផ្តោត​ជា​អាទិភាព ទៅ​លើ​ការកែទម្រង់​អភិបាលកិច្ច​ល្អការ​កសាង សមត្ថភាព អភិវឌ្ឍ​ធនធានមនុស្ស និង​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ជំរុញ​លើកកម្ពស់ និង​កែលម្អ​ជីវភាព​ប្រជា​ពលរដ្ឋឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ពិសេស​អ្នកក្រីក្រ និង​ជន​ងាយ​រងគ្រោះ​។​

​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​គូសបញ្ជាក់ថា “ ខ្ញុំ​មាន​សេចក្តីសង្ឃឹម​ថា រដ្ឋសភា​ដ៏​ឧត្តុង្គឧត្តម ជា​តំណាង​របស់​ប្រជាពលរដ្ឋ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​បន្តទៀត សំដៅ​ធានា​បាន​នូវ​សង្គម​ជាតិ​កម្ពុជា ប្រកបដោយ​ភាពសុខដុមរមនា មាន​សន្តិភាព ស្ថិរភាព នយោបាយ និង​ការអភិវឌ្ឍ​ទៅតាម​ទិដៅ​រួម​ជា​ជំហានៗ ”​។​
​សូមជម្រាបថា​នៅក្នុង​សម័យប្រជុំ​រដ្ឋសភា​ថ្ងៃទី​១​ខែ​មេសា​ឆ្នាំ​២០១៩ ដែល​ជា​ឱកាស​បើក​បវេសនកាល​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​២​នីតិកាល​ទី​៦​នេះ បាន​អនុម័ត​លើ​របៀបវារៈ​ចំនួន​៤ មាន​៖

១-​ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហនុ​មី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​។​

២-​របាយការណ៍​ស្តីពី​សកម្មភាព​របស់​រដ្ឋសភាច​ន្លោះ​សម័យប្រជុំ​រដ្ឋសភា​
​លើក​ទី​១ និង លើក​ទី​២ នីតិកាល​ទី​៦ ។​

៣- ការបោះឆ្នោត​ជ្រើសតាំង លោកជំទាវ លី វួ​ចឡេ​ង ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្តិ​ថ្មី ឆ្នាំ​(២០១៩-២០២៨)​។​

៤-​ការបោះឆ្នោត​ជ្រើសតាំង ឯកឧត្តម ប្រាជ្ញ ច័ន្ទ ត្រូវបាន​អង្គសភា​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា និង ឯកឧត្តម ច័ន្ទ សុផល ជា​សមាជិក​គណៈកម្មកា​រ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​។​

​សម័យប្រជុំ​រដ្ឋសភា​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ពិភាក្សា​និង​អនុម័ត លើ​របៀបវារៈ ជា​លំដាប់លំដោយ​៕​ ​ដោយ​ ៖​ កូឡាប​

 

spot_img
×