Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​សារធាតុ​ញៀន​

spot_img

​ស្ទឹងត្រែង ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានឲ្យដឹងថា កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំ​ដ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល នា​វេលា​ម៉ោង ១២​និង​៥០​នាទី ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩ បាន​ធ្វើ​ការឃាត់ខ្លួន​ជនបរទេស​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​សារធាតុ​ញៀន​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនបរទេស​នេះ​មានឈ្មោះ NURUL FADLI EKO PUTRO ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ សញ្ជាតិ ឥណ្ឌូនេស៊ី ដោយ​មាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ប៉ុស្តិ៍ បាន​ធ្វើ​ត្រួតពិនិត្យ និង​ឆែកឆេរ​ត្រង់​ចំណុច​ទីតាំង ខាង​មុខ​កន្លែង​ប្រថាប់ត្រា​ចេញ​-​ចូល​ប្រទេស យើង​បាន​ត្រួតពិនិត្យ​រកឃើញ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​កញ្ចប់​នំ​គ្រប់​ប្រភេទ និង​ក្នុង​កញ្ចប់​កាហ្វេ កញ្ចប់​ប្រដាប់ប្រដា​ក្មេង​លេង សង្ស័យ​ជា​សារធាតុ​ញៀន ហើយ​បាន​អញ្ជើញ​សមត្ថកិច្ច (BLO) ប្រចាំ​ច្រក​ទ្វារ​ត្រពាំង​ក្រៀល មក​ត្រួតពិនិត្យ​បន្ថែម ពិតជា​សារធាតុ​ញៀន ពិតប្រាកដ​មែន​៕​ ដោយ ​៖​ កូឡាប​

spot_img
×