Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ រក​ឃើញ​រថយន្ត​អត់​បង់ពន្ធ​ផ្លូវ​ឆ្នាំ ២០១៨ មាន​ចំនួន ៧៦៥​គ្រឿង ហើយ​ចាប់​ឲ្យ​បង់ពន្ធ និង​ផាកពិន័យ​បាន​ចំណូល​រដ្ឋ​ជាង ៨ ​រយ​លាន​រៀល​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ លោក សន សុផល បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃច​ន្ទ ទី​១ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ថា មន្ត្រី​ជំនាញ​ពន្ធដារ​ខេត្ត​នេះ បាន​សហការ​ជាមួយ កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​យានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរណ៍​នៅ​មូលដ្ឋាន​​នេះ ហើយ​មិន​ទាន់​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ផ្លូវ ឬ​មិន​ទាន់​បង់ពន្ធ​ផ្លូវ ឆ្នាំ​២០១៨ មាន​ចំនួន ៧៦៥​គ្រឿង និង​បាន​ចាប់​ឲ្យ​ម្ចាស់​បង់ពន្ធ ព្រមទាំង ផាកពិន័យ​បាន​ថវិកា​ចូល​រដ្ឋ​ជាង ៨​រយ​លាន​រៀល​។​

​លោក សន សុផល បញ្ជាក់ថា ការចាប់​ឃាត់​រថយន្ត​អត់​បង់ពន្ធ​ផ្លូវ​ឆ្នាំ ២០១៨​នេះ គឺ​គិត​ចាប់ពី​ដើម​ខែ​កុម្ភៈ មកដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ ២០១៩​។​

​លោក​បន្តថា ការចាប់​ឃាត់​រថយន្ត​អត់​បង់ពន្ធ​ផ្លូវ​ខាងលើនេះ គឺ​មន្ត្រី​ជំនាញ​ពន្ធដារ បាន​តម្រូវឲ្យ​ម្ចាស់​យានយន្ត​ទាំងនោះ ត្រូវ​បង់លុយ​ថ្លៃ​ពន្ធ​ផ្លូវ​ឆ្នាំ ២០១៨ ភ្លាមៗ ឲ្យ​គ្រប់​ចំនួន និង​បាន​ផាកពិន័យ​បន្ថែមទៀត ពោល​គឺ ម្ចាស់​យានយន្ត​នីមួយៗ ត្រូវ​បង់ពន្ធ​ផ្លូវ​ឆ្នាំ​២០១៨ និង​លុយ​ផាកពិន័យ​ទ្វេដង​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក សន សុផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​រថយន្ត​គ្រប់​ប្រភេទ ត្រូវតែឺ​ទៅ​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ផ្លូវ ឲ្យបាន​ជាប្រចាំ នៅ​តាម​ឆ្នាំ​នី​មួយៗ ព្រោះ​លោក​អ្នក​មិន​អាច​គេចវេស​ពី​កាតព្វកិច្ច​បង់ពន្ធ​ផ្លូវ​លើ​មធ្យោបាយ​យានយន្ត របស់​ខ្លួន​បាន​នោះទេ​។​

​លោក​ថា មន្ត្រី​ពន្ធដារ នៅតាម រាជ ធានី​ខេត្ត​នី​មួយៗ និង​សហកា​រការ​ជាមួយ​កម្លាំង​ចម្រុះ​ចុះ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ នៅតាម​ដងផ្លូវ​សាធារណៈ​មួយចំនួន ដើម្បី​ត្រួតពិនិត្យ​ពន្ធ​ផ្លូវ​នេះ​ជា​ប្រចាំ ដោយ មិន អនុគ្រោះ​ដល់ ម្ចាស់ យានយន្ត ដែល​មិន​បាន​បង់ពន្ធ​ផ្លូវ​ទាំង​នោះ​ជាដាច់ខាត​។​

​លោក សន សុផល បានឲ្យដឹង​ទៀតថា ការត្រួតពិនិត្យ​ពន្ធ​ផ្លូវ​ឆ្នាំ ២០១៨ នឹង​បញ្ចប់​នៅត្រឹម ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ក្នុង​ករណី​មាន​គោលការណ៍​ថ្មី​ពី​ថ្នាក់ដឹកនាំ​ទាក់ទិន​ការត្រួតពិនិត្យ​ពន្ធ​ផ្លូវ​ខាងលើនេះ មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ នឹង​អនុវត្ត​ការងារ​នេះ ឲ្យស្រប​តាម​ការណែនាំ របស់​ថ្នាក់​ដឹក​លើ ដែល​បាន​ដាក់ចេញ​៕​ ដោយ ៖ ដែន សីមា

 

spot_img
×