Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជិត​ចូលឆ្នាំថ្មី សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​អំពី​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​របប​វាលពិឃាត គឺ​ថ្ងៃ​១៧ មេសា​

spot_img

​នៅ​ថ្ងៃ ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​មកពី វិទ្យាស្ថាន​វ៉ាន់ដា ចំនួន ៣២១៣​នាក់ ដែល​មាន​នារី ២៧០៤​នាក់ ។​

សម្តេច​តេជោ បាន​កោតសរសើរ និង​អបអរ​សារ​ដល់​និស្សិត​ជ័យលាភី​ទាំងអស់ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា និង​អាណា​ព្យាបាល ដែល​បាន​ផ្តល់ឱកាស​អោយ​កូនចៅ​បាន​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យ​នាពេលនេះ​។ សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី​​ក៏​បាន​កោតសរសើរ​ផងដែរ ចំពោះ​ថ្នាក់ដឹកនាំ​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ដែល​បាន​ខិតខំ​បណ្តុះបណ្តាល​និស្សិត​តាំងពី​មាន​ចំនួន​តិចតួច​រហូតដល់​មាន​និស្សិត​សិក្សា​រាប់ម៉ឺន​នាក់ ជាពិសេស​និស្សិត​ជា​ស្ត្រី ដែល​ទទួលបាន​ការសិក្សា​នៅ វិទ្យាស្ថាន​វ៉ាន់ដា នេះ​ច្រើន ដែល​នេះ​ជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស និង​លើក​កំពស់​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​។

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​រំលឹក​អំពី​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​របប​វាលពិឃាត គឺ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ដែល​ពេលនោះ​ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំងអស់​ត្រូវបាន​គេ​ជម្លៀស​ទៅ​ទីជនបទ ដែល​ពេលនោះ​ហើយ​ទីក្រុង​ភ្នំពេញ​គ្មាន​មនុស្ស​នៅ ហើយ​ចាប់ពី​ថ្ងៃ​នោះ​មក គឺ​កម្ពុជា​ត្រូវ​បាន​ធ្លាក់​ក្នុង​របប​វាលពិឃាត ដែល​បាន​ធ្វើអោយ​ពលរដ្ឋ​ស្លាប់​អាស់​ជាង ៣​លាន​នាក់ តែ​ក្នុង​រវាង ៣​ឆ្នាំ ៨ ខែ ២០​ថ្ងៃ​ប៉ុណ្ណោះ​។ សម្តេច​តេជោ បាន​ស្ម័គ្រ​ចូល​តស៊ូ​រំដោះប្រទេស​ពី​របប​ប៉ូល​ពត ជាមួយនឹង​របួស​ពេញ​ខ្លួន រហូត​ដល់​ថ្ងៃ​ទី ៧ មករា ឆ្នាំ​១៩៧៩ ទើប​យើង​បាន​រំដោះ​ប្រទេស​ជាតិ​រួចផុត​ពី​របប​ឃោរឃៅ នេះ ហើយក៏​បាន​ចាប់ផ្តើម​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ពី​បាតដៃ​ទទេ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ពេល​ជិត​ដល់​ពិធី​បុណ្យចូលឆ្នាំថ្មី គេ​តែង​នឹក​ទៅ​ដល់​ឆ្នាំ​ធ្វើ​រដ្ឋប្រហារ ១៧​មេសា ១៩៧៥ ដែល​ជា​ពេល​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​កលិយុគ​នៃ​ភ្លើងសង្គ្រាម​។ សម្តេច​តេជោបាន​បញ្ជាក់​​ថា បើ​គ្មាន​រដ្ឋប្រហារ ហើយ​ទុកឱ្យ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដឹកនាំ​នោះ​សង្គម​កម្ពុជា​នឹង​កាន់តែ​រីកចម្រើន​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​គ្មាន​ការធ្វើ​រដ្ឋប្រហារ​ទេ សង្គម​កម្ពុជា​មិន​រង​នូវ​វិនាសកម្ម​អស់​ប្រមាណ ៣​ទសវត្សរ៍​នោះឡើយ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អ្នកខ្លះ​មាន​ឈាមជ័រ​ជា​វៀតណាម​សុទ្ធ តែ​បែរជា​ជេរ​សម្តេច​ថា ក្បាល​យួន ខ្លួន​ខ្មែរ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការប្រមាថ​ភរិយា​របស់​សម្តេច និង​កូន​របស់​សម្តេច​ជា​ភរិយា និង​កូន​របស់​វៀតណាម គឺជា​ការប្រមាថ​ដែល​សម្តេច​មិន​អាច​អត់ឱន​ឱ្យ​បាន​នោះ​ឡើយ​រហូត​អស់​មួយ​ជីវិត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ឃ្លីប​នៃ​ការ​ប្រមាថនេះ​ត្រូវបាន​សម្តេច​ផ្ញើ​ទៅ​តាម​ស្ថានទូត​នានា​រួចហើយ ហើយ​បញ្ជាក់ប្រាប់​ទូត​ទាំង​នោះ​ថា ការប្រមាថ​នេះហើយ​ដែល​សម្តេច​មិន​អាច​លើកឡើង​ឱ្យបាន​នោះ​ឡើយ​សម្រាប់​ទណ្ឌិត សម រង្ស៉ី​។​
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​អះអាង​ថា ការប្រមាថ​នេះហើយ ដែល​នាំ​ឱ្យ​សម្តេច​ដាក់ចេញ​នយោបាយ​កម្ចាត់​ទណ្ឌិត សម រង្ស៉ី ដូច​សម្តេច​ដាក់​នយោបាយ​កម្ចាត់ ប៉ុលពត​​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការប្រមាថ​មួយ​នេះ​មិន​អាច​សម្រុះសម្រួល និង​លើកលែង​នោះឡើយ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​បាន​ទទួលរង​នូវ​អយុត្តិធម៌​ឆ្អែតឆ្អន់​អស់ហើយ​។ សម្តេច​តេជោ បន្តថា ប្រទេស​ខ្លះ​តាំងខ្លួន​ជា​អ្នកប្រជាធិបតេយ្យ តែ​បាន​គាំទ្រ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច នរោត្តម សីហនុ​។ សម្តេច​តេជោ ចោទសួរ​ថា តើ​ប្រទេស​នោះ​មាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការគាំទ្រ​រដ្ឋប្រហារ​នេះ និង​គាំទ្រ​អាសនៈ​របស់​ខ្មែរ​ក្រហម​នៅ​អង្គការសហប្រជាជាតិ​ដែរ​ទេ​? សម្តេច​តេជោ បាន​ថ្លែងថា កម្ពុជា​ឆ្អែតឆ្អន់​ហើយ​ជាមួយ​ការហ៊ុមព័ទ្ធ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​។ លំបាក​ខ្លាំង​ទម្រាំ​រើខ្លួន​មក​ដល់​ស្ថានភាព​ដូច​ពេល​បច្ចុប្បន្ន​នេះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​ឱ្យ​ប្រទេស​ដទៃ​ប្រមាថ​បន្ត​ទៀត​នោះ​ទេ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ដោយ​ក្តី​មោទភាព​ចំពោះ​ភាព​រីកចម្រើន​នៃ​វិស័យ​អប់រំ​របស់​ប្រទេស​កម្ពុជា ដែល​កម្ពុជា​បាន​ចាប់ផ្តើម​ឡើង​ពី​ចំនុចសូន្យ ក្រោយពី​យើង​បាន​ងើប​ពី​សង្គ្រាម​មក រហូតមកដល់​ពេលនេះ គឺ​យើង​ទទួលបាន​ធនធាន​មនុស្ស​យ៉ាងច្រើន​ដើម្បី​បំរើ​ការងារ​នៅតាម​វិស័យ​នានា​។ សម្តេច​តេជោ ក៏បាន​អរគុណ​ដល់​បណ្តា​សាកល​វិទ្យាល័យ និង​វិទ្យាស្ថាន​នានា ដែល​បាន​ផ្តល់​អាហារូបករណ៍​ដល់​សម្តេច ដើម្បី​សម្តេច​ផ្តល់​ទៅ​អោយ​និស្សិត​ក្រីក្រ​ទទួលបាន​ការសិក្សា​នៅ​តាម​សាលារៀន​នានា​។ នៅក្នុង​ឆ្នាំនេះ សម្តេច​តេជោ បានទទួល​អាហារូបករណ៍​ពី​សាលា​នានា​ប្រមាណ​ជា ៣១៩២ កន្លែង ហើយ​កន្លងមក​មាន​និស្សិត​ក្រីក្រ​រាប់​ម៉ឺនា​ក់​ហើយ ដែល​បាន​ទទួល​អាហារូបករណ៍​ពី សម្តេច​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការបើក​ប្រាក់ខែ​ប្រចាំ​ខែ​មេសា គឺ​បើក​ផ្តល់​នៅ​មុន​ចូលឆ្នាំ​ខ្មែរ និង​ប្រាក់​ឧបត្ថម្ភ​៥​ម៉ឺន​រៀល បើក​ផ្តាច់​ជូន​តែ​ម្តង មិនមែន​បើក​ពីរ​សប្តាហ៍​ម្តង​ទេ​។ សម្តេច​តេជោ ហ៊ុន សែន ផ្តាំ​ទៅ​ក្រុម​អ្នកប្រឆាំង​ឱ្យ​អង្គុយ​រង់ចាំ​មើល​ពី​ការដួលរលំ​រាជរដ្ឋាភិបាល សូម​ឱ្យ​រង់ចាំ​មើល​ទៅ​។​

សម្តេច​តេជោ បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​នោះទេ តែ​ក៏​មាន​លទ្ធភាព​បើក​ពីរ​សប្តាហ៍​ម្តង​ផងដែរ​។

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​អំពី​ចំណូល​ព​ន្ឋ​ទូទៅ​ដែល​រដ្ឋាភិបាល​ទទួល​បាន ដែល​អាច​អោយ​
​រាជរដ្ឋាភិបាល​ធ្វើការ​តម្លើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​។ សំរាប់​ប្រាក់ខែ​មន្ត្រីរាជការ​ក្នុង​ខែ​មេសា​នេះ នឹង​អាច​ចាប់ផ្តើម​បើក​បាន​ហើយ ហើយ​នឹង​ត្រូវបាន​បញ្ចូល​ទៅក្នុង​កុង​២​ដង ក្នុង​១​ខែ​។ ទន្ទឹម​និង​នេះដែរ គឺ​មន្ត្រី​រាជការ​នឹង​ត​ទទួលបាន​ប្រាក់ឧបត្ថម្ភ​សំរាប់​បុណ្យចូលឆ្នាំ​ទៀតផង​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការ​ដែល​សម្រេច​ឱ្យ​ក្រុមហ៊ុន Royal Railway អ្នកឧកញ៉ា គិត ម៉េង វិនិយោគ​បន្ត​លើ​ផ្លូវដែក ដោយសារ​បញ្ហា​បច្ចេកទេស​ផ្ទេរសិទ្ធិ​នៅ​មាន​បញ្ហា​ស្មុគស្មាញ និង​កែសម្រួល​មិនទាន់​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា គិត ម៉េង បន្ត​ធ្វើ​ការវិនិយោគ​លើ​ផ្លូវដែក​រហូត​មាន​កិច្ចព្រមព្រៀង​ថ្មី ដែល​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេ​វ៉េ (Royal Railway) អាច​ចូលរួម​ប្រកួតប្រជែង​ផងដែរ​។​

​ទាក់ទង​ទៅនឹង​បញ្ហា​ផ្លូវដែក ដែល​ត្រូវ​បាន​លើកឡើង​ថ្មីៗ​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា​” ដរាបណា​កិច្ចព្រមព្រៀង​ថ្មី និង​ដៃគូ​វិនិយោគ​ថ្មី មិនទាន់មាន នឹង​មិន​ទាន់​បាន​ធ្វើ​ឡើង​នោះ គឺ​ក្រុមហ៊ុន Royal Railway របស់ អ្នកឧញ៉ា គិត ម៉េង នៅ​បន្ត​ទទួល​គ្រប់គ្រង​ផ្លូវដែក​នេះ​ដដែល​។ ព្រោះ​មាន​បុគ្គលិក​កម្មករ​ជា​ច្រើន​នាក់ ដែល​កំពុង​ធ្វើការ​ក្នុង​ក្រុមហ៊ុន ដែល​អាច​ប្រឈម​នឹង​ការបាត់បង់​ការងារ បើ​យើង​បង្ខំ​ធ្វើ​ដោយ​គំហុក​។ ហើយ​នៅពេល​ដែល​រក​ដៃគូ​រ​វិនិយោគ​ថ្មី​បាន​ហើយ​នោះ ក្រុមហ៊ុន Royal Railway ក៏​អាច​ចូល​ទុន​ក្នុង​គម្រោង​វិនិយោគ​ថ្មី​បាន ដើម្បី​មាន​ឱកាស​ពង្រីក​វិសាលភាព​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​បាន​កាន់តែ​ទូលំទូលាយ​។ សម្តេច​តេជោច​ង់​បាន​ផ្លូវ​មួយ​ខ្សែ​ទៅ មួយ​ខ្សែ​មក គឺ​អោយ​ដំណើរការ​ដឹកជញ្ជូន​មាន​ភាស​រស់​រវើក​និង​សកម្ម​”​។​

​ជាថ្មី​ម្តងទៀត នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ក្នុង​ការរក្សា​ទឹក​ទុក ក៏​ដូច​ជា​បន្ត​ការជីក​អណ្តូង ជីក​ស្រះ​ទុក​អោយ​បាន​ច្រើន​ថែម​ទៀត ដើម្ប​ត្រៀម​ពេល​ដែល​ខ្វះ​ទឹក​ប្រើប្រាស់​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​ក្នុងការ​អុជ​ធូប​ទៀន​កុំឱ្យ​បង្ក​ជា​បញ្ហា​គ្រោះ​អគ្គិភ័យ​។​​នៅថ្ងៃនេះ គឺ​ចំ​ថ្ងៃ​សែន​ឆេង​ម៉េង ហើយ​ក្នុង​ខែ​មេសា នេះ ធាតុអាកាស​ក៏​ក្តៅ​ខ្លាំង​ដែរ ដូច្នេះ​សូម​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការអុច ទៀន អុជ​ធូប និង​អុជ​ឬ​បង្កាត់ភ្លើង​ប្រើប្រាស់​នៅ​តាម​ផ្ទះ ដែល​អាច​មាន​ឆាបឆេះ​ដោយ​ប្រការ​ណាមួយ ដែល​នឹង​ធ្វើអោយ​មាន​ការសោកស្តាយ​អស់​មួយ​ជីវិត​៕​ ដោយ​៖​កូឡាប​

      

spot_img
×