Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុ​ប្រធានាធិបតី​អាហ្គានីស្ថាន​រង​ការប៉ុនប៉ង​ធ្វើឃាត​ជា​លើក​ទី ២ ប៉ុន្តែ​មិន​ស្លាប់​

spot_img

​អនុ​ប្រធានាធិបតី​អាហ្គានីស្ថាន​លោក Abdul Rashid Dostum បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព បន្ទាប់ពី​មាន​ការប៉ង​ធ្វើឃាត​លើ​រូប​លោក​ជា​លើក​ទី ២ នៅ​ភាគខាងត្បូង​ប្រទេស​។ ក្នុង​ការវាយប្រហារ​នោះ​បណ្តាលឲ្យ​ស្លាប់​អង្គរក្ស​ម្នាក់​របស់លោក​។​

​មន្ត្រី​បាន​និយាយថា ក្រុម​វាយប្រហារ​បាន​ស្ទាក់ និង​វាយប្រហារ​ទៅលើ​ក្បួន​របស់លោក Abdul Rashid Dostum នៅក្នុង​ខេត្ត Balkh​។​

​ក្រុម​តា​លី​បង់​បាន​ចេញមុខ​អះអាង​ថា ពួកគេ​ជា​អ្នក​ធ្វើ​ការវាយប្រហារ​នោះ​។ ក្នុង​ការវាយប្រហា​រដែ​ល​មាន​រយៈពេល ១​ម៉ោង ក៏​បណ្តាល​ឲ្យ​អង្គរក្ស​លោក​រងរបួស ២​នាក់​ផង​ដែរ​។​

​នេះ​គឺ​ជា​ការប៉ុនប៉ង​ធ្វើឃាត​លើ​ទី ២​ហើយ​លោក​ជីវិត​របស់​លោក បន្ទាប់​ពី​អតីត​មេបញ្ជាការ​រូបនេះ បាន​ត្រឡប់​ចូល​ក្នុង​ប្រទេស​វិញ​កាលពី​ខែ កក្កដា​។​

​ក្នុងការ​វាយប្រហារ​លើ​ក​ទី ១ ដោយ​គ្រាប់បែក​អត្តឃាត​នៅ​ព្រលា​យន្តហោះ​ទីក្រុង​កា​ប៊ុល បណ្តាលឲ្យ​មនុស្ស​ចំនួន ១៤​នាក់​ស្លាប់​។ ការវាយប្រហារ​នោះ​កើតឡើង​ភ្លាមៗ​ក្រោយ​ពេល​គាត់​បាន​ត្រឡប់​មក​ដល់​ព្រលាន​។ ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញមុខ​អះអាង​ថា ជា​ទំនួល​ខុស​ត្រូវ​របស់​ពួកគេ​។​

​លោក Abdul Rashid Dostum ដែល​ជា​ជនជាតិដើម​អូបេ​គី​ស្ថាន បាន​ចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល​អាហ្គានីស្ថាន​កាលពី​ឆ្នាំ ២០១៤ និង​បាន​ក្លាយទៅជា​អ្នកនយោបាយ ដ៏​មាន​ភាពចំរូងចម្រាស់​។​

​គាត់​បាន​ជួយ​សហរដ្ឋ​អា​មេ​រិច​ទម្លាប់​មេដឹកនាំ​តា​លី​បង់​កាលពី​ឆ្នាំ ២០០១ និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មនុស្ស​ដែល​ធ្វើឲ្យ​មាន​ការប្រព្រឹត្ត​អំពើ​ឃោរឃៅ​បំផុត​ក្នុង​សង្គ្រាម​ស៊ីវិល​ក្នុងប្រទេស​។​

​កាលពី​ជាង​មួយ​ឆ្នាំ​មុន គាត់​បាន​ចាកចេញ​ពី​ប្រទេស​ទៅកាន់​ប្រទេស​តួ​ក​គី ក្រោយពេល​រង​ការចោទប្រកាន់​ថា បាន​បញ្ជា​ឲ្យ​កូនចៅ​របស់​លោក​ទៅ​ចាប់ជំរិត និង​រំលោភ​អ្នកនយោបាយ​គូ​រ​បដិបក្ស ប៉ុន្តែ​ត្រូវ​លោក​បដិសេធ​ថា ការធ្វើដំណើរ​របស់​លោក​ទៅកាន់​ប្រទេស​តួ​ក​គី​គឺ​ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ BBC​

spot_img
×