Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​រត់​គេច ៩ ឆ្នាំ​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​ពី​បទ​បង្ក​របួសស្នាម​

spot_img

​កណ្តាល ​៖ ​នគរបាល​​ស្រុក​ខ្សាច់កណ្ដាល នៅ​ថ្ងៃ​ទី ១ មេសា ២០១៩ បានឲ្យដឹងថា​ ​ការស្រាវជ្រាវ និង​បង្ក្រាប ការចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​កណ្ដាល ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក បាន​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍​ព្រែក​លួង ករណីការ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​ប្រើប្រាស់​អំពើហិង្សា​ដោយ​ចេតនា​កាលពី​ឆ្នាំ 2010 របស់​តុលាការខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១ មេសា ២០១៩ វេលា​ម៉ោង​៩ ចំណុច​ភូមិ​ព្រែក​តា​ទេព ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ។​

​នគរបាល​ស្រុក​ខ្សាច់​កណ្តាល​បានឲ្យដឹងថា ៖ ជនជាប់ចោទឈ្មោះ យិ វុត្ថា ហៅ អូន វុត្ថា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តា​ទេព ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល ត្រូវ​ចាប់ខ្លួន​ដោយយោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៖ ១៤៥ ដកប​ចខ ចុះ​ថ្ងៃ​ទី ០២ ខែ ឧសភា ឆ្នាំ ២០១២ របស់លោក ហុក វ៉ាន់​ធី​ណា ចៅក្រម​ជំនុំ​ជ​ម្រៈ នៃ​សាលាដំបូង​ខេត្ត​កណ្តាល ពីបទ​៖ បង្ក​របួសស្នាម​ដោយ​ចេតនា ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​តា​ទេព ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី ៤ ខែ មិថុនា ឆ្នាំ ២០១០​។​

ករណី​នេះ​សមត្ថកិច្ច បន្ត​ចាត់ការ​តាម​នីតិវិធី ៕​ ​ដោយ ​៖​ កូឡាប​

 

spot_img
×