Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង​ផ្សព្វផ្សាយ​សេចក្ដីសម្រេច និង​បែងចែក​តួនាទី​ភារកិច្ច​គណៈកម្មការ អនុគណៈកម្មការ និង​ក្រុមការងារ​សម្រាប់​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង​

spot_img

ខេត្ត​ស្វាយរៀង ៖​ ​លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ ព​.​ស

២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច និង​បែងចែក​តួនាទី​ភារកិច្ច​គណៈកម្មការ អនុគណៈកម្មការ និង​ក្រុមការងារ​សម្រាប់​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​កុរ សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ។​

កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​សាលប្រជុំ​សាលាខេត្ត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ឧត្ដមសេនីយ៍ទោ​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​សាកលវិទ្យាធិការ លោក​សាកលវិទ្យាធិការ​រង​សាកលវិទ្យាល័យ​ស្វាយរៀង លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង​-​ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​អង្គភាព​ចំណុះ​សាលា​​ខេត្ត លោក លោកស្រី​សមាជិក​អចិន្ត្រៃយ៍ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ជា​សមាជិក​សមាជិកា​រ​គណៈកម្មការ អនុគណៈកម្មការ និង​ក្រុមការងារ​ជាច្រើនរូប​ទៀត​។​

​មានប្រសាសន៍​ក្នុងឱកាស​នេះ លោក​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ដល់​អនុគណៈកម្មកា​រទាំ​ង​អស់ និង​ក្រុម​ការងារ​សង្ក្រាន្ត​ស្វាយរៀង ត្រូវ​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ដូច​មាន​កំណត់ ក្នុង​សេចក្ដីសម្រេច​ឲ្យបាន​ល្អ​ប្រសើរ ចាត់ចែង​រៀប​ធ្វើ​ផែនការ​លម្អិត និង​ឡើង​គម្រោង​ចំណាយ​នៅក្នុង អនុគណៈកម្មការ និង​ក្រុមការងារ​នី​មួយៗ​ឲ្យបាន​ឆាប់ និង​ច្បាស់លាស់​សម្រេច​បាន​តាម​ការគ្រោងទុក។​

​លោក ម៉ែន វិបុល​ក៏បាន​ផ្តាំផ្ញើរ​ដល់​មន្ទីរ​-​អង្គភាព សាលាក្រុង​-​ស្រុក ត្រូវ​រៀបចំ​តុបតែង​ភ្លើង លំអរ​នៅ​ទីតាំង​របស់​ខ្លួន​អោយ​មាន​សោភ័ណ្ឌភាព​ដើម្បី​ត្រៀម​ទទួល​នូវ​សិរីសួស្តី​ទេវតា​ឆ្នាំ​ថ្មី​។ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​អំពី​គ្រោះ​អគ្គីភ័យ ដែល​កើតចេញ​ពី ភ្លើង​ធូប ភ្លើងទាន ភ្លើង​ចង្ក្រាន្ត និង​ចរន្ត​អគ្គិ​ជាដើម​…​។ ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត សាលាក្រុង​ស្វាយរៀង ត្រូវ​សហការ​ជាមួយ​អគ្គីសនី​ស្វាយរៀង រៀបចំ​តុបតែង​ភ្លើង​លំអរ​តាម​ទីសាធារណៈ និង​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​អោយបាន​ល្អ​ប្រសើរ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​រៀបចំ​ផែនការ​ពង្រឹង​ការការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​បង ប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ជាពិសេស​វត្ត​អារាម និង​ទីតាំង​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ស្វាយរៀង​នា​ថ្ងៃ​ទី​១៤-១៥ និង​១៦ ខែ​មេសា ឆ្នាំ​២០១៩​ខាងមុខនេះ​ ៕ ដោយ ៖ ​វ៉ៃកូ​

 

spot_img
×