Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​នេះ​បុណ្យ​វិទ្យាល័យ​ស្វាយរៀង​លើក​ទី​២​ ធំ​ជាង​ឆ្នាំមុន មាន​អ្នកចូលរួម​ជាង​៣០០០​នាក់​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​នា​ថ្ងៃ​អាទិត្យ​១១​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩​នេះ​នៅ​វិទ្យាល័យ​ស្វាយរៀង​មាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត​វិទ្យាល័យ ឬ​បុណ្យ​វិទ្យាល័យ​ស្វាយរៀង​ដែល​ផ្តួចផ្តើម​ដោយ​សមាគមន៍​អតីត​សិស្ស​វិទ្យាល័យ​ស្វាយរៀង លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​មាន​ការគាំទ្រ​ដោយ​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ។​

លោកគ្រូ យស់ ពៅ នាយក​វិទ្យាល័យ​ស្វាយរៀង​បាន​ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន​បានឱ្យដឹ​ង​ថា ៖ ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​វិទ្យាល័យ​ស្វាយរៀង​បាន​រៀបចំ​នូវ​ពិធី​នេះ​ឡើង​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង និង​បង្ក​អោយ​មាន​ភាពសប្បាយ​ជូន​ដល់​សិស្សានុសិស្ស​ក៏ដូចជា​ស្មារតី​សាមគ្គីភាព​ក្នុង​ការរៀបចំ​នូវ​ស្តង់​ពិ​ពណ៌​ផ្សេងៗ​របៀប​ជា​ខ្មែរ​បុរាណ ហើយ​ឆ្នាំ​នេះ​មាន​ការរៀបចំ​ធំដុំ​ជាង​ឆ្នាំ​មុន​ដែល​មាន​អ្នកចូលរួម​សរុប​ចំនួន​ប្រមាណ​៣១០៥​នាក់ ក្នុងនោះ​ក៏​សង្កេតឃើញ​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​អតីត​សិស្ស​នៃ​វិទ្យាល័យ​ស្វាយរៀង​ប្រកបដោយ​ស្មារតី​សាមគ្គីភាព​។

​ពិធី​នេះ​ក៏​មាន​ការតាំង​ពិ​ពណ៌​នូវ​សិល្បៈ​វប្បធម៌​របៀប​ប្រពៃណី​ខ្មែរ និង​ល្បែង​ប្រជាប្រិយ​ជាច្រើន​មុខ​ដែល​មាន​ការគាំទ្រ​បច្ចេកទេស​បង្រៀន​របាំ​ពី​ខាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង ក្នុង​គោលបំណង​ចង់​អោយ​សិស្សានុសិស្ស ចេះ​គោរព​ស្រលាញ់​គ្នា​សាមគ្គីភាព​ផ្ទៃក្នុង គ្រប់គ្រង​គ្នា​អោយ​ធ្វើ​អំពើ​ល្អ កុំ ប្រព្រឹត្ត​ល្បែង​ពាលា​អាវ៉ាសែ ហើយ​ត្រូវ​ជៀសវាង​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​ដែល​សង្គម​ស្អប់ខ្ពើម​ ៕ ដោយ ៖ ​វ៉ៃកូ​

 

spot_img
×