Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី ណែនាំ​ពី​ការរក្សាសន្តិសុខ​សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ​នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​

spot_img

​ភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី 1 ខែ​មេសា​ឆ្នាំ 2019 បាន​ចេញ​សេចក្តី ជូន​ដំណឹង​ពី​ការរក្សាសន្តិសុខ​សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​

​នៅក្នុង​សេ​ចក្រី ជូនដំណឹង​លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​ចាត់ទុកថា​ជា​ទី 14 ដល់​ថ្ងៃ​ទី 16 ខែ​មេសា​ឆ្នាំ 2019 ខាងមុខ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​ទាំងអស់​អោយបាន​ជ្រាបថា​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​រក្សាបាន​នូវ​ប្រពៃណី​ជាតិ​និង​សេចក្កី ថ្លៃថ្នូរ​ដ៏​ផូរផង់​របស់​ជាតិ​យើង​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជា​ពិសេស​មួយ​ជាមួយ​ជា​យុវជន​យុវនារី​សិស្ស​និង​និស្សិត​កម្មករ​និង​កម្មការិនី​ទាំងអស់​ដូចខាងក្រោម​ត្រូវគោរព​ច្បាប់​ចរាចរណ៍​​ផ្លូវគោក​និង​មិន​ត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ចូលរួម​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ឲ្យ​ប្រុង​ប្រយ័ត្ន​និង​ម្ចាស់ការ​ខ្ពស់​ចំពោះ​ភ្លើង​ទៀន​ធូប​ភ្លើងចង្ក្រាន​ចរន្ត​អគ្គិសនី​ដើម្បី​រក្សា​បាន​ទ្រព្យសម្បត្តិ​អាយុជីវិត​ផ្ទាល់ខ្លួន​និង​អ្នក​ដទៃ​ចូលរួម​លេងល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ​និង​ជៀសវាង​ដាច់ខាត​ការលេង​បាញ់​ទឹក​ជះ​ទឹក​គប់​ស្បោង​ទឹក​លាប​ធ្យូង​ប៉ាត​ម្សៅ​ទារក​ដោយ​ដៃ​ឬ​វាយ​ដោយ​រំពាត់​ដល់​អ្នកដំណើរ​ឬ​ជិះ​ម៉ូតូ​បង្ហោះ​ប្រដេញ​គ្នា​លេង​នៅ​តាម​ផ្លូវ​ដែល​អាច​នាំឲ្យ​មាន​គ្រោះថ្នាក់​ជា​យថាហេតុ​ប៉ះពាល់​ដល់​អាយុជីវិត​ផ្ទាល់ខ្លួន​និង​អ្នកដំណើរ​ព្រមទាំង​ហាម​ដាច់ខាត​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​។ ដោយសារ​នូវ​ភាពថ្លៃថ្នូរ​សក្តិសម​ជា​កុលបុត្រ​កុលធីតា​ខ្មែរ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​សហការ​អនុវត្ត​និង​ផ្សព្វផ្សាយ​ឲ្យមាន​ប្រសិទ្ធភាព​ព្រមទាំង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នកប្រព្រឹត្ត​អំពើ​មិន​គប្បី​ខាងលើ​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី​សេចក្តី ថ្លៃថ្នូរ​របស់​ជាតិ​ក៏ដូចជា​ប៉ះពាល់​ដល់​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​៕​ ​ដោយ ​៖ ​កូឡាប​

 

spot_img
×