Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អង្គការ​សង្គម​ស៊ីវិល នឹង​ជួប​គ្នា​ក្នុង​អង្គ​វេទិកា ឆ្លើយតប​រក​ដំណោះស្រាយ​បញ្ហា​នានា​

spot_img

​ភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ស្ដីពី​ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អង្គការ​សង្គម​ស៊ីវិល​ដែល​នឹង​ប្រព្រត្តទៅ​នៅ​ថ្ងៃ​ទី 9 ខែ​មេសា​ឆ្នាំ 2019 នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​រដ្ឋបាល​រាជធានី​ថ្ងៃទី 1 ខែ​មេសា​ឆ្នាំ 2019 បាន​ចេញ​សេចក្តី​​ជូនដំណឹង​ស្ដីពី​ការរៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អង្គការ​សង្គម​ស៊ីវិល​។ ក្នុង​សេចក្តី ជូនដំណឹង​នេះ​លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំ​ព​ញ​បាន​ថ្លែង​ថា​វេទិកា​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក​ម៉ប់​សារិន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​លោក​ឃួង​ស្រេង​អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​អញ្ជើញ​ចូលរួម​ពិគ្រោះ​យោបល់ នឹង​ឆ្លើយតប​រក​ដំណោះស្រាយ​បញ្ហា​នានា​នៅក្នុង​អង្គ​វេទិកា​។ ដើម្បី​ឱ្យ​អស់​វេទិកា​ដំណើរការបាន​ជោគជ័យ​និង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​គ្រប់​ជ្រុងជ្រោយ​ព្រមទាំង បាន​ជា​ប្រយោជន៍​សម្រាប់​កសាង​យុទ្ធ​សាស្ត្រ​​ក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​និង​ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​រួមគ្នា​ធ្វើ​សកម្មភាព​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​វិស័យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជូនដំណឹង​ដល់​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សហគមន៍​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​ការអញ្ជើញ​ចូលរួម​ឲ្យបាន​ច្រើន​កុះករ​និង​សូម​ចូល​ឈ្មោះ​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​លិខិតអនុញ្ញាត​ផ្លូវច្បាប់​ពាក់ព័ន្ធ​របស់​ខ្លួន​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕​ ​ដោយ​ ៖​ កូឡាប​

spot_img
×