Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ សៅ សុខា ​៖ ការចាត់តាំង​ឱ្យ​កងទ័ព​រៀនសូត្រ​អប់រំ​ចិត្តសាស្ត្រ និង​ហ្វឹកហ្វឺន គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​សមត្ថភាព​ដឹកនាំ​បញ្ជា របស់​នាយទាហាន​គ្រប់​ជាន់ថ្នាក់​

spot_img

​បាត់ដំបង​ ៖ ព្រឹក​ថ្ងៃ​ចន្ទ ទី​០១ ខែ​មេសា ឆ្នាំ​២០១៩ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​នាយទាហាន នាយទាហានរង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​។ ពិធី​នេះ​មាន​ការចូលរួម​ពី​លោក ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ ស្នងការរង ដែល​អញ្ជើញ​មក​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មេបញ្ជាការ មេបញ្ជាការរង តាម​បណ្ត​រាជធានី ខេត្ត ព្រមទាំង​គ្រួសារ​អាវុធហត្ថ ពលី មណៈ និង​កងរាជអាវុធហត្ថ​ដែល​ចូល​និវត្ត​ជាច្រើនរូប​ទៀត​។​

​លោក នាយ​ឧត្តមសេនីយ៍ បាន​លើកឡើង​អំពី នយោបាយ​អទិភាព​របស់​រាជរដ្ឋាភិបាល បាន​ចាត់​ទុក​បញ្ហា​សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ គឺជា​កិច្ចកា​រងារ​ចម្បង ហើយ​កងរាជអាវុធហត្ថ គឺ​មាន​តួនាទី​ក្នុង​ការអនុវត្ត​នូវ​កម្មវិធី​នយោបាយ នូវ​យុទ្ធសាស្ត្រ និង​ជាពិសេស​គឺ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ស្ថិរភាព​នយោបាយ និង​សន្តិភាព ធ្វើឱ្យ​ប្រទេស​មាន​របៀបរៀបរយ ក្លាយជា​ប្រទេស​នីតិរដ្ឋ ។ នាយ​ឧត្តមសេនីយ៍ បាន​ធ្វើ​ការកត់សម្គាល់​ថា តួនាទី​ភារកិច្ច​សំខាន់ៗ​របស់​កងរាជអាវុធហត្ថ រួម​មាន​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​, ពង្រឹង​ការអនុវត្ត​ច្បាប់ បទបញ្ជា​ជា​ធរមាន​របស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​, ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​, ជួយ​ប្រជាជន​ពេល​ជួប​និង​ការលំបាក​ផ្សេងៗ ។​

​លោកនាយ​ឧត្តមសេនីយ៍ ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​កម្លាំង​អាវុធហត្ថ​ត្រូវ​មាន​សាមគ្គី​ឯកភាព​ផ្ទៃក្នុង លើកកម្ពស់​ស្មារតី​សហការ​ដើម្បី​សេចក្តីសុខ សណ្តាប់ធ្នាប់​ល្អ ប្រជាជន​រស់នៅ​គ្មាន​ការភ័យខ្លាច គ្មាន​បទល្មើស ទាំងអស់នេះ​គឺជា​គោលដៅ​ដែល​យើង​ចង់បាន​។ អាវុធហត្ថ​ត្រូវគោរព​ច្បាប់​លក្ខន្តិកៈ បទ​វិន័យ​ទូទៅ​នៃ​កងយោធពល​ខេមរភូមិន្ទ ការអនុវត្ត​តួនាទី​ភារកិច្ច ក្នុងនោះ​ផង​ដែរ​អាវុធហត្ថ​ត្រូវ​លើកកម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន​នូវ​ឧបាយកល​លាប​ពណ៌ និង​យុទ្ធសាស្ត្រ​តាក់តែង​បំបែកបំបាក់ របស់​មជ្ឈដ្ឋាន​ប្រឆាំង​អគតិ និង​ត្រូវ​តាមដាន​នូវ​សកម្មភាព បើ​សកម្មភាព​ណា​ដែល​បំពាន​ច្បាប់​ត្រូវតែ​បង្ក្រាប​ភ្លាម ត្រូវ​បន្ត​ការងារ​អប់រំ​ជា​ប្រចាំ ដើម្បី​កសាង​នូវ​មនសិការ​ស្នេហា​ជាតិ ស្រឡាញ់​ជាតិ គោរព​ច្បាប់រដ្ឋធម្មនុញ្ញ ការពារ​ប្រជាជន ការពារ​ទឹកដី ការពារ​អំណាច​រដ្ឋ​ដែល​កើតចេញ​ពី​ការបោះឆ្នោត ដែល​ប្រជាជន​បោះ​ជូន​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ។ ត្រូវ​ធ្វើការ​ហ្វឹកហ្វឺន​ជា​ប្រចាំ ព្រោះ​ការហ្វឹកហ្វឺន​ពិតជា​មាន​សារសំខាន់ និង​បាន​រំលឹក​ឡើងវិញ​នូវ​មេរៀន​ដើម្បី​កុំ​ឱ​ភ្លេច ធ្វើឱ្យ​សុខភាព​រឹងមាំ ការប្រមូលផ្តុំ​កម្លាំង​ពេល​ត្រូវការ​គឺ​កម្លាំង​មាន​ស្រាប់ និង​កាត់បន្ថយ​បាន​នូវ​បទល្មើស​វិន័យ​ផងដែរ ។ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជាក់បន្ថែម​ថា ការចាត់តាំង​ឱ្យ​កងទ័ព​រៀនសូត្រ​អប់រំ​ចិត្តសាស្ត្រ និង​ហ្វឹកហ្វឺន​កងទ័ព​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​សមត្ថភាព​ដឹកនាំ​បញ្ជា​របស់​នាយទាហាន​គ្រប់​ថ្នាក់​៕​ ​ដោយ​ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×