Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុ​រស​ម្នាក់​រាយ​ខ្សែ​ភ្លើង​ឆក់​កណ្តុរ តែ​បែរ​ជា​ឆក់​ខ្លួន​ឯង បណ្តាល​ឲ្យ​ស្លាប់

spot_img

ខេត្តកណ្តាល ​៖ អាណិត​ណាស់ បុរស​ម្នាក់​រាយ​ខ្សែភ្លើង​ឆក់​កណ្តុរ តែ​បែរជា​ឆក់​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​គួរ​ឲ្យ​អនិច្ចា ដែល​ករណីនេះ កើតហេតុ​ថ្ងៃទី​១​មេសា​២០១៩ វេលា​ម៉ោង ១៨​និង​៣០​នាទី​នៅ​ចំណុច ភូមិ​ព្រែក​តាជ​រ័ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​ខេត្តកណ្តាល​។​

​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ចក់ ចាប ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តាជ​រ័ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កសិករ ។​

នៅ​ថ្ងៃទី​១​មេសា​២០១៩ វេលា​ម៉ោង ១៨​និង​៣០​នាទី ឈ្មោះ​ឡឹម សុខ​រ៉ា អង្គុយ​នៅផ្ទះ​របស់ខ្លួន​ជិត​នោះ បានឮ​សំឡេង​មនុស្ស ស្រែកថ្ងូរ​ពីរ​បី​ដង ហើយ​គាត់​ក៏បាន​ប្រាប់​ប្តី​របស់គាត់​ឈ្មោះ សុទ្ធ ផា ឲ្យ​ទៅ​មើល ក៏​ឃើញ​ឈ្មោះ​ចក់ ចាប ដេក​ដួល​នៅលើ​ដី ពេលនោះ​ឈ្មោះ​សុទ្ធ ផា បាន​ស្រែក​ហៅថា ពូ​ចាបៗ បាន​ពីរ​បី​ម៉ាត់ តែ​មិនឮ​ឆ្លើយ​តប គាត់​ក៏បាន​កាន់​ពិល​ដើរ​ទៅ​មើល ឃើញ​ឈ្មោះ ចាប ដេក​ផ្ងារ ដៃ​ខាងស្តាំ​កាន់​ខ្សែលួស ពេលនោះ​គាត់​ក៏បាន​ដោះ​ក្រចាប់​ចេញពី​ក្បាល​អាគុយ ហើយ​បាន​ទូរ​សព្ទ័​ប្រាប់​ម្តាយក្មេក​គាត់ ឲ្យ​ទៅប្រាប់​ប្រពន្ធ​ជនរងគ្រោះ​ផង ។​

បន្ទាប់មក​កម្លាំង​ប៉ុស្ដិ៍​បានទទួល​ព័ត៌មាន ក៏បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​ពិនិត្យ​ហេតុ​ស្រុក ពេទ្យ​ឃុំ ក្រុមប្រឹក្សាឃុំ និង​មេភូមិ ចុះ​ធ្វើការ​ពិនិត្យ​សព មាន​ស្លាកស្នាម​ដូចខាងក្រោម​: ស្នាម​ខ្លោច ដៃស្តាំ​ចំនួន​មួយកន្លែង​។ ស្នាម​ដាច់​មុត​ចុង​ចិញ្ចើម​ខាងស្ដាំ​ប្រវែង ២.៥​ សម​ × ០.៥​ សម ​។ ស្នាម​ខ្មៅ​ក្រៀម​លើ​ស្មា​ខាងឆ្វេង​ប្រវែង​០.៣​សម តូចឆ្មារ​។ ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​ទៀត​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។​

​នគរបាល​មូលដ្ឋាន​បាន​សន្និដ្ឋានថា​៖ ជនរងគ្រោះ​ស្លាប់​ដោយសា​ឆក់​ចរន្តអគ្គិសនី ។ ក្រោយ​ពិនិត្យ​រួច សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើ​បុ​ណ្ប​តាម​ប្រពៃណី​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×