Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​LAND ROVER បើក​បុក​បាក់​បង្គោល​ខ្សែបណ្ដាញ តង់ស្យុង​ទាប បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី នៅ​ភូមិ​ជ័យជំនះ និង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក​

spot_img

​រថយន្ត​ម៉ាក LAND ROVER នា​ល្ងាច​ថ្ងៃទី​០១​មេសា បាន​បើក​បុក​បាក់​បង្គោល​ខ្សែបណ្ដាញ តង់ស្យុង​ទាប​(LV) ចំនួន​០១​ដើម បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​ភូមិ​ជ័យជំនះ និង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។​

​អគ្គិសនី​កម្ពុជា បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨:៤០​នាទី​ល្ងាច មាន​ករណី​ដាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយចំនួន​ស្ថិតនៅ​៖ ភូមិ​ជ័យជំនះ និង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មូលហេតុ​ដោយសារ​រថយន្ត​ម៉ាក LAND ROVER បាន​បើក​បុក​បាក់​បង្គោល​ខ្សែបណ្ដាញ​តង់ស្យុង​ទាប​(LV) ចំនួន​០១​ដើម​។​

​ក្រុមការងារ​បច្ចេកទេស​កំពុងធ្វើការ​ជួសជុល ផ្លាស់ប្តូរ​បង្គោល​ថ្មី និង​បរិក្ខារ​អគ្គិសនី​មួយចំនួន ដើម្បី​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​មាន​ចរន្ត​ប្រើប្រាស់​ឡើងវិញ​នៅវេលា​ម៉ោង ២១និង០០​នាទី​យប់ ។​

​អគ្គិសនី​កម្ពុជា​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​បំពេញការងារ​នៅ​ជិត​គន្លង​ខ្សែបណ្ដាញ​អគ្គិសនី ពីព្រោះ​អាច​បណ្ដាល​ឲ្យ​មានការ​រអាក់រអួល​ក្នុងការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី និង​គ្រោះថ្នាក់​ជាយថាហេតុ​។​

​អាស្រ័យហេតុនេះ សូម​សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​លោកស្រី មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​អធ្យាស្រ័យ​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី នេះ​ដោយ​អនុគ្រោះ ​៕​ ​ដោយ​ :​ កូ​ឡាប​

spot_img
×