Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣​ខែ​ត្រីមាស​ទី​១​ឆ្នាំនេះ អង្គភាព​សុ​ី​ម៉ាក់​កំទេច​គ្រាប់មីន​ជាង ​៩៤០០ ​គ្រាប់ និង​បង្កឱ្យមាន​មនុស្ស​ចំនួន ​៤៤​ នាក់​ស្លាប់​ និង​រងរបួស​

spot_img

​ភ្នំពេញ ​៖ ​ក្នុង​រយៈពេល​៣​ខែ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះ អង្គភាព​ស៊ីម៉ា​ក់បាន​រំដោះ​ផ្ទៃដី​តំបន់​មីន​/​គ្រាប់​បាន​ចំនួន​ប្រមាណ​២៥​គីឡូម៉ែត្រ​ក្រឡា ស្មើ​នឹង​ប្រមាណ​៩០% ​នៃ​ផែនការ បាន​រុករក​ឃើ​ញ​និង​កំទេចចោល​គ្រាប់​មីន​/​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ជាង​៩៤០០​គ្រាប់ និង​បង្កឱ្យមាន​មនុស្ស​ចំនួន​៤៤​នាក់​ស្លាប់​និង​រងរបួស​។​

លោក​ហេង​រតនា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កំចាត់មីន​កម្ពុជា កាលពី​ថ្ងៃទី 1 ខែមេសា​ឆ្នាំ 2019 តាមរយៈ facebook ផ្លូវការ​បាន​ថ្លែងថា ក្រោម​ដំណាក់​ញើស​និង​ការលះបង់​ថាមពល​ខ្ពស់​របស់​មន្ត្រី​ជំនាញ​ទាំងអស់​នៅ​សមរភូមិ​មុខ ក្នុង​រយះពេល​ ៣ ​ខែ​ ត្រីមាស​ទី​១​ ឆ្នាំ​២០១៩​នេះ អង្គភាព​ស៊ីម៉ា​ក់បាន​រំដោះ​ផ្ទៃដី​តំបន់​មីន​/​គ្រាប់​បាន​ចំនួន​ប្រមាណ​២៥​គីឡូម៉ែត្រ​ក្រឡា ស្មើនឹង​ប្រមាណ​៩០%​នៃ​ផែនការ បាន​រុករក​ឃើញ​និង​កំទេចចោល​គ្រាប់មីន​/​គ្រាប់​យុទ្ធ​ភ​ណ្ឌ័​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ជាង ​៩,៤០០ ​គ្រាប់​។ អប់រំ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន​ដល់​ប្រជាពលរដ្ឋ​បាន​ជាង ​៨០,០០០ ​នាក់​។ ធ្វើការសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​នគរបាល​មូលដ្ឋាន​ឆ្លេ​ី​យ​តប​ដោះស្រាយ​សំនូមពរ​ប្រជាពលរដ្ឋ​បោសសំអាត​គ្រាប់​បន្ទាន់ៗ បាន​ជាង​ ១០០០​ករណី​។

​លោក​អគ្គនាយក​បា​នប​ន្ថែ​ម​ថា ទន្ទឹង​នឹង​ជោគជ័យ​នេះ ក៏មាន​ការសោកស្តាយ​ដែល​ចំនួន​ប្រជាពលរដ្ឋ​រងគ្រោះថ្នាក់​ដោយ​សារ​គ្រាប់មីន​/​គ្រាប់ មាន​ចំនួន​៤៤​នាក់​(​ទាំង​ស្លាប់​និង​រងរបួស​)​។​

​សូម​ឆ្លៀតឱកាស​នេះ​សំដែង​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល ភ្នាក់ងារ​ផ្តល់ជំនួយ អាជ្ញាធរ​មូលដ្ឋាន និង​ដៃគូ​ទាំងអស់ ដែល​បានផ្តល់​ការគាំទ្រ​យ៉ាង​កក់ក្តៅ ដើម្បី​ឱយកំលាំង​អង្គភាព​ស៊ីម៉ា​ក់បាន​បំពេញការងារ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ជោគជ័យ ​៕​ ​ដោយ ​៖​ កូ​ឡាប​

spot_img
×