Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ព្រៃឈើរតនគិរី បង្ក្រាប​បទ​ល្មេី​ស​ដឹកជញ្ជូន​ឈើ ២​រថយន្ត តែ​តៃកុង​និង​ឈ្មួញ ចាប់​មិន​បាន​

spot_img

​រតនគីរី ៖ ថ្ងៃ​ច័ន្ទ ១២​រោច ខែ​ផល្គុន ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០១៩ ខណ្ឌ​រដ្ឋបាល​ព្រៃឈើរតនគិរី បាន​ធ្វេី​ការ​បង្ក្រាបបទ​ល្មេី​ស​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើបាន ០២​ករណី ដោយ​ចាប់​រថយន្ត​ពីរ​គ្រឿង ផ្ទុក​ឈើ​ពេញ​ជិត 2 ម៉ែត្រគូប​។ ប៉ុន្តែ​ទោះ​យ៉ាងណា​សមត្ថកិច្ច​រដ្ឋ​បាល​ព្រៃឈើ​រតនគិរី​មិន​បាន​ចាប់ តៃកុង​ឡាន​ឬក៏​មេ​ឈ្មួញ នោះ​ទ​។​

​រដ្ឋបាល​ព្រៃឈើ រតនគីរី បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ទី 1 ខែ​មេសា​ឆ្នាំ 2019 ថា បទល្មើស​ពីរ​ករណីនេះ​គឺ​៖

១-​ក្រុម​ការងារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ សង្កាត់រដ្ឋបាល​ព្រៃឈើ​បាន​លុង សហការ​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចាប់​ឃាត់​រថយន្ត​០១​គ្រឿង​ម៉ាក​Camary​ឆ្លាម​ពណ៌​ត្រី​ឆ្លូញ​ពាក់​ស្លាក​លេខ ភ្នំពេញ 2H-8212 ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​នូវ​ឈើ​អារ​ប្រភេទ​ប្រណីត​(​ធ្នង់​) ទម្ងន់​៧៥៥ គីឡូក្រាម​=០,៥៥៩​ម៉ែត្រ​ត្រីគុណ នៅ​ចំណុច​លើ​ផ្លូវលំ ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី វត្ថុតាង​រក្សាទុក​នៅ​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី ដើ​ម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

២-​ក្រុមការងារ​ខណ្ឌ ផ្នែក​រដ្ឋបាល​ព្រៃឈេ​ី​លំផាត់ សង្កាត់​រព​. បាន​លុង បាន​ធ្វេី​ការចាប់ ឃាត់​រថយន្ត​០១​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័រពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2M-4490 ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​នូវ​ឈើ​អារ​លេខ​១​សុ​ក្រម​ចំនួន​៦១​ដុំ​=០,៥៤៨ ម៉ែត្រ​ត្រីគុណ នៅ​ចំណុច ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​៕​ ដោយ ៖ កូឡាប

 

spot_img
×