Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ជាន់ខ្ពស់​វេ​ណេ​ហ្ស៊ុយអេ​ឡា​កំពុង​ស្វែងរក​ការដកអភ័យឯកសិទ្ធិ​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​

spot_img

​ប្រធាន​តុលាការ​កំពូល​យុត្តិធម៌​របស់​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា លោក Maikel Moreno កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​បាន​បញ្ជា​សារជាថ្មី​ម្តងទៀត មិនឲ្យ​មេដឹកនាំ​បក្សប្រឆាំង​លោក Juan Guaido ចាកចេញ​ពី​ប្រទេស​ឡើយ និង​បាន​ស្នើឲ្យ​រដ្ឋ​សភា​ដក​អភ័យឯកសិទ្ធិ​របស់​លោ​ក​។​

​លោក Maikel Moreno បញ្ជាក់ថា ឯកសារ​នៃ​ការសម្រេច​ចិត្តនឹង​បញ្ជូន​ទៅ​កាន់​រដ្ឋសភា ក្នុង​គោលបំណង​ស្នើ​ឲ្យមាន​ការដកភ័​យឯកសិទ្ធិ​របស់លោក Juan Guaido​។​

​ការស្នើ​ឲ្យមាន​ការដកភ័​យឯកសិទ្ធិ​នេះ​កើតឡើង​ក្រោយពេល​មេដឹកនាំ​បក្សប្រឆាំង​រូប​នោះ​ល្មើស​ទៅនឹង​វិធានការ ដែល​ដាក់​ដោយ​តុលាការ​កំពូល​កាលពី​ប៉ុន្មាន​ខែ​មុន​។​

​កាលពី​ខែ​មករា តុលាការ​កំពូល​បាន​ហាមប្រាម​មិនឲ្យ​មេដឹកនាំ​បក្សប្រឆាំង​ចាកចេញ​ពី​ប្រទេស​ឡើយ ប៉ុន្តែ​រូបលោក មិន​បាន​អនុវត្ត​តាម​វិធានការ​នោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Xinhua​

spot_img
×